កាលពីថ្ងៃទី ០៦ ខែមិថុនា ផ្នែកទន្តវទនសាស្រ្ត (ធ្មេញ ឆ្អឹងថ្គាម មុខមាត់) សាលាមហាវិទ្យាល័យសហការជាមួយនឹងក្រុមប្រតិភូទន្តសាស្ត្រ Mikuni សម្ព័ន្ធវេជ្ជសាស្ត្រ Daishinkai (ជប៉ុន)ចាត់តាំងកម្មវិធី ថែទាំមាត់ធ្មេញជូនសិស្សជាង ២.០០០ នាក់របស់បណ្តាសាលាបឋម សិក្សាគាងធីញ៉ឹង បឋមសិក្សាហុ៊ងវឿង បឋមសិក្សាគីមដុង បឋមសិក្សាឡេអាញ់ស្វឹង បឋមសិក្សា លឿងឌិញកួរ បឋមសិក្សា និងអនុវិទ្យាល័យវ៉ធីសៅទីក្រុងត្រាវិញតាមផែនការលេខ ១៩/KH-UBND ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការផ្សព្វផ្សាយគម្រោងការបង្ការជំងឺរលាកជ្រាបមេរោគដោយឆ្លងតាមការថែទាំមាត់ធ្មេញជូនសិស្សជាង ៨.០០០ នាក់របស់ ១៧ សាលាបឋមសិក្សា លើភូមិសាស្ត្រទីក្រុងត្រាវិញ។
តាមប្រសាសន៍របស់បណ្ឌិតចូវធីហ្វាងហ្វា អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ-ជំរុញ វិនិយោគគម្រោងការរបស់សាលាមហាវិទ្យាល័យត្រាវិញ៖ ចាប់តាំងពីនេះរហូតដល់ចុងឆ្នាំ ២០២២ គម្រោងការនឹងផ្សព្វផ្សាយធ្វើសកម្មភាពនៅនឹងមូលដ្ឋាន ០៣ លើកគឺ៖ ខែមិថុនា ខែកញ្ញា និងខែធ្នូ។ ចំពោះ ០២ លើកក្នុងខែកញ្ញា និងខែធ្នូ ឆ្នាំ ២០២២ គម្រោងការដំណើការណែនាំការថែទាំមាត់ធ្មេញជូនប្អូនៗសិស្សានុសិស្សដោយផ្អែកទៅលើកំណត់អាយុ រួមជាមួយនឹងបណ្តាសកម្មភាពដូចជា៖ ណែនាំការដុសធ្មេញត្រឹមត្រូវតាមរបៀបដុសធ្មេញត្រឹមត្រូវតាមបទចម្រៀង និទានរឿង ឬធ្វើបាឋកថាបណ្តាបញ្ហាអំពីជំងឺដង្កូវស៊ីធ្មេញ ការជះឥទ្ធិពលដល់ធ្មេញ៕
ហុងញុង-រតនា
គ្រូពេទ្យកំពុងពិនិត្យមាត់ ធ្មេញជូនសិស្ស។ រូបថត៖ ហុងញុង