ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចង្អុលការឲ្យបញ្ឈប់ការងារចំពោះនាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាង ប្រធានដំណាក់សុខាភិបាលឃុំម៉ីហ្វា (ស្រុកកូវង៉ាង) និងបុគ្គលិកសុខាភិបាលមួយចំនួនរបស់ដំណាក់សុខាភិបាលនេះ ទាក់ទងដល់ ករណីជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តស្រុក។
កាលពីថ្ងៃទី ០៧ ខែកក្កដា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡេវុាំងហាំងចុះហត្ថលេខាលើសារលិខិត ផ្ញើដល់បណ្ដាអង្គភាពសំណូមពរឲ្យបង្កើនស្មារតីទទួលបន្ទុកក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ កំពុងប្រែប្រួលយ៉ាង ស្មុគស្មាញមានចំនួនមនុស្សវិជ្ជមានជំងឺកើនឡើង ជាបន្តបន្ទាប់។ ក្រៅពីមូលហេតុសត្យានុម័តិនៅមានការធ្វេសប្រហែស បណ្ដែតបណ្ដោយ ខ្វះស្មារតីទទួលបន្ទុករបស់កម្មាភិបាល បុគ្គលិក និង អ្នកជាប្រមុខមួយចំនួននៅបណ្ដាស្ថាប័ន អង្គភាព បំផុតគឺនៅថ្នាក់មូលដ្ឋាន។
គិតតាំងពីថ្ងៃទី ២៩ ខែមិថុនាមកទល់ពេលនេះ មានករណីជាច្រើនវិលត្រឡប់មកពីទីក្រុង ហូជីមិញ ខេត្តបិញយឿង ចូលមកខេត្តត្រាវិញ ហើយទៅកាន់ដំណាក់សុខាភិបាលធ្វើរបាយការណ៍សុខាភិបាល។ ថ្វីត្បិតដូច្នោះក្តី បុគ្គលិកសុខាភិបាល បែរជាមិនធ្វើតេស្តរហ័ស មានករណីប្រជាជន សុំធ្វើតេស្ត ប៉ុន្តែកម្មាភិបាលសុខាភិបាលមិនអនុ វត្តឬមិនណែនាំជាក់ស្ដែង ។ អ្នកទាំងនេះ បន្ទាប់ ពីបានរបាយការណ៍សុខាភិបាលរួចក៏វិលទៅផ្ទះ ហើយដើរទៅពាសពេញ ប៉ះពាល់ជាមួយមនុស្សច្រើននាក់ ប៉ុន្តែមូលដ្ឋានមិនដឹង។ ដល់ពេលរក ឃើញករណីសង្ស័យជ្រាបជំងឺឬក៏បានជ្រាបជំងឺ បានបន្សល់ទុកនូវផលវិបត្តិយ៉ាងធ្ងន់ធ្ងរ។ នេះជា អំពើខ្វះស្មារតីទទួលបន្ទុកគប្បីវិនិច្ឆ័យម៉ឹងម៉ាត់។
ដើម្បីចំណុចអន់ខ្សោយទាំងនេះ គ្មានកើតឡើង តទៅទៀតនៅពេលខាងមុខប្រធាន គណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការឲ្យបញ្ឈប់ការងារចំពោះនាយកមន្ទីរសុខាភិបាលស្រុកកូវង៉ាង ប្រធានដំណាក់សុខាភិបាលឃុំម៉ីហ្វា និងបុគ្គលិក សុខាភិបាលរបស់ដំណាក់សុខាភិបាលនេះទាក់ទងដល់ករណីជំងឺមកពីខ័ណ្ឌទី ៧ ទីក្រុងហូជីមិញ។ នៅចំពោះមុខ នឹងចាត់ឲ្យកម្មាភិបាល និយោជិតផ្សេងបញ្ជាការអនុវត្តភារកិច្ចក្នុងពេលដែលបញ្ឈប់ការងារចំពោះបុគ្គលដូចបានពោលខាង លើ។ ក្រោយមកនឹងបន្តពិនិត្យ ហើយយោងតាមកម្រិតបំពាននឹងមានវិធានការពិន័យតាមច្បាប់។ ក្រៅពីនោះនឹងពិនិត្យគុណវិបត្តិក្នុងការទទួលខុសត្រូវចំពោះបណ្ដាអ្នកជាប្រមុខនៅបណ្ដាមូលដ្ឋាន អង្គភាព ដើម្បីកុំឲ្យកើតមានបណ្ដាករណីសង្ស័យឬជ្រាបជំងឺ ប៉ុន្តែអនុវត្តទាន់ពេលបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺ បណ្ដាលឲ្យមាននិន្នាការរាលដាលជ្រាបជំងឺក្នុងសហគមន៍។
មុនោះ នៅថ្ងៃទី ០៣ ខែកក្កដា មានកម្មករម្នាក់ធ្វើ ការនៅខ័ណ្ឌទី ៧ ទីក្រុងហូជីមិញបានបើកបរម៉ូតូចូលមកស្រុកកំណើតនៅកូវង៉ាង ខេត្តត្រាវិញ រួចឆៀងចូលរបាយការណ៍សុខាភិបាលនៅមូលដ្ឋាន។ ក្រោយមកកម្មករនោះ មកស្នាក់នៅ បណ្ដោះអាសន្នផ្ទះម្ដាយចិញ្ចឹមនៅឃុំម៉ីហ្វា ស្រុក កូវង៉ាង ហើយបានប៉ះពាល់ជាមួយសមាជិក ០៥ នាក់ ក្នុងគ្រួសារ។ ដល់ថ្ងៃទី ០៥ ខែកក្កដា កម្មករនោះមានលទ្ធផលធ្វើកោសល្យវិច័យវិជ្ជមានមេរោគ SARS-CoV-2។ បន្ទាប់ពីនោះ ផ្នែកសុខាភិបាលបានដំណើរការធ្វើចត្តាឡីស័ក ទន្ទឹមនឹងនោះ យកសំណាកធ្វើកោសល្យវិច័យ ចំពោះអ្នកនៅក្នុងគ្រួសារ (F១) លទ្ធផលមាន ០៣ ករណី ទៀតវិជ្ជមានមេរោគ SARS-CoV-2។
ក្នុងថ្ងៃទី ០៣ ខែកក្កដា លោកគាងសុខានាយក មន្ទីរសុខាភិបាលខេត្តត្រាវិញក៏បានសម្រេចចិត្ត បញ្ឈប់ការងារក្នុង រយៈពេលមួយខែចំពោះលោកសេរីសុខាវឌ្ឍ និយោជិតដំណាក់សុខាភិបាលឃុំ លឿងហ្វា ស្រុកចូវថាញ់។ មូលហេតុអាស្រ័យពេលមានករណីសង្ស័យមកពីតំបន់អាសន្នរោគ ចូលមកកាន់ខេត្តត្រាវិញ លោកថាច់សេរីសុខាវឌ្ឍ មិនអនុវត្តយកសំណាកធ្វើកោសល្យវិច័យតេស្ត រហ័សនៅដំណាក់សុខាភិបាលឃុំ អនុវត្តមិនអស់ ពីសមត្ថភាព ភារកិច្ចរបស់ បុគ្គលិកសុខាភិបាល។
គិតពីខែឧសភាខេត្តត្រាវិញមាន ៤៦ករណី ជ្រាបជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័ក ព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ១។ ក្នុងនោះ មាន ១៩ ករណីអន្តោប្រវេសន៍ ២៧ ករណីក្នុងប្រ ទេស ក្នុងនោះ មាន ០២ ករណី បានជាសះស្បើយ ពីជំងឺ។
បច្ចុប្បន្ន ក្នុងទូទាំងខេត្តមានតំបន់ធ្វើចត្តាឡីស័កសុខាភិបាល ០៧ តំបន់គឺ៖ កំណាត់ផ្លូវមួយ នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹង កំណាត់ផ្លូវកៅស៊ូមួយនៅភូមិបត់ចែក និងកំណាត់ផ្លូវមួយ នៅភូមិបន្លាជ័យ ឃុំលឿងហ្វា ស្រុកចូវថាញ់។
ក្រៅពីនោះ ខេត្តត្រាវិញក៏ចេញសេចក្ដីប្រកាស ចាប់ពី ០ ម៉ោងថ្ងៃទី ០៦ ខែកក្កដា ប្រជាជនមក ពីបណ្ដាមូលដ្ឋានមាន ករណីជ្រាបជំងឺកូវីដ-១៩ ក្នុងសហគមន៍ពេលចូលមកខេត្តត្រាវិញត្រូវបាន ធ្វើកោសល្យវិច័យអវិជ្ជមានមេរោគ SARS-CoV-2 ដោយបច្ចេកទេស RT-PCR ឬតេស្តរហ័សលទ្ធ ផលមានតម្លៃក្នុងរយៈពេល ០៥ ថ្ងៃមុនពេលចូល មកដល់ខេត្តត្រាវិញ៕ រតនា-ថាច់ហ្វាង