កាលពីថ្ងៃទី ០២ សីហាឆ្នាំ ២០២១ នាយកមន្ទីរសុខាភិបាលត្រាវិញ លោកគាងសុខា បាន ចុះហត្ថលេខាផ្សាយផែនការលេខ ៥៧/KH-SYT ស្ដីពីចាត់តាំងចាក់វ៉ាក់សាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើកទី ០៤។
យោងតាមនោះ មានវ៉ាក់សាំងComirnaty(Plizer) ចំនួន ៥.៨៥០ ម្ជុល បានបែងចែកឲ្យ មូលដ្ឋានក្នុងខេត្ត ០៩ កន្លែងដើម្បីចាក់ដល់បណ្ដាមុខសញ្ញាតាមស្មារតីសេចក្ដីសម្រេចចិត្តលេខ ២១/NQ-CP ចុះថ្ងៃទី ២៦ កុម្ភៈឆ្នាំ ២០២១ របស់រដ្ឋាភិបាល”ស្ដីពីការទិញនិងប្រើវ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
គ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកម្មាភិបាល។
អំពីពេលវេលាចាក់វ៉ាក់សាំង មន្ទីរសុខាភិបាលខេត្តត្រាវិញចង្អុលការឲ្យបណ្ដាអង្គភាព មូលដ្ឋានផ្សព្វផ្សាយអនុវត្តព្រមៗគ្នាលើភូមិសាស្រ្ដខេត្តក្នុងរយៈពេល ០២ ថ្ងៃ(ថ្ងៃទី ០៥ និងថ្ងៃទី ០៦ សីហាឆ្នាំ ២០២១) និងចាក់លើកក្រោយនៅថ្ងៃទី ០៧ សីហា ឆ្នាំ ២០២១ ចំពោះនរណាមិន ទាន់បានចាក់លើកមុន៕
* បង្កើតមន្ទីរពេទ្យបណ្ដោះអាសន្ន ០២ កន្លែងទៀត
ខេត្តត្រាវិញសម្រេចចិត្តបំបែរមជ្ឈមណ្ឌលសុខាភិបាលស្រុកកាងឡុងជាមន្ទីរពេទ្យបណ្ដោះអាសន្នទី ៥ និងមន្ទីរពេទ្យឱសថបុរាណជាមន្ទីរពេទ្យបណ្ដោះអាសន្នទី ៦។
កាលពីថ្ងៃទី ០៤ សីហាឆ្នាំ ២០២១ លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៧៦/QĐ-BCĐ “ស្ដីពីការយកមជ្ឈមណ្ឌលសុខាភិបាលស្រុកកាងឡុងធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្នទី ៥” និងសេចក្ដីសម្រេចចិត្តលេខ ១៧៧/QĐ-BCĐ “ស្ដីពីការយកមន្ទីរពេទ្យឱសថបុរាណធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្នទី ៦” សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ លើភូមិសាស្រ្ដខេត្តត្រាវិញ។
នាយកមន្ទីរសុខាភិបាលធ្វើជាអធិបតី សហការជាមួយបណ្ដាមន្ទីរ ផ្នែកខេត្តមានពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនស្រុកកាងឡុង មន្ទីរពេទ្យឱសថបុរាណផ្សព្វផ្សាយផែនការចាត់តាំងធ្វើសកម្មភាពលើមូលដ្ឋានប្រើប្រាស់ឧបករណ៍ បរិក្ខា បុគ្គលិករបស់មជ្ឈមណ្ឌលសុខាភិបាលស្រុកកាងឡុង មន្ទីរពេទ្យឱសថបុរាណនិងបំពេញបន្ថែមដើម្បីឆ្លើយតបតម្រូវការក្នុងការព្យាបាលជំងឺកូវីដ-១៩ ។
មុននោះ ខេត្តត្រាវិញបានបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្ន ០៤ កន្លែងគឺបានបំបែរពីមន្ទីរពេទ្យព្យាបាលជំងឺរបេងនិងជំងឺសួតខេត្ត មន្ទីរពេទ្យកងទ័ពប្រជាជន មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ និងមន្ទីរពេទ្យពហុព្យាបាលតំបន់ស្រុកទីវកឹង៕
ប្រែសម្រួល៖លឺវវូ