មន្ទីរអប់រំ-បណ្តុះបណ្តាលធ្វើជាអធិបតី សហការជាមួយបណ្តាមន្ទីរ ផ្នែក ពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្តនេះ។ ករណីពិសេសសំណើស្នើគណៈកម្មាធិការប្រជាជនខេត្តសម្រេច។
ឈានដល់ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២។ រូបថត៖ ថាញ់ក្វាង
កាលនៅថ្ងៃទី ៣១ សីហា លោកឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១៧៩៤/QĐ-UBND ផ្សព្វផ្សាយផែនការកំណត់រយៈពេលឆ្នាំសិក្សាថ្មី ២០២១ -២០២២ ចំពោះអប់រំកុមារពន្លក អប់រំសកល និងអប់រំជាប្រចាំលើភូមិសាស្រ្តខេត្ត។ តាមផេនការ (ការផ្សព្វផ្សាយបានភ្ជាប់តាមសេចក្តីសម្រេចចិត្តលេខ ១៧៩៤) ទិវាបើកបវេសនកាលរបស់កម្រិតសិក្សាគ្រប់ថ្នាក់ចាប់តាំងពីថ្ងៃទី ១៥-១៧ ខែកញ្ញា ឆ្នាំ ២០២១។
ចាប់ផ្តើមសិក្សាត្រីមាសទី ០១ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ថ្ងៃបញ្ចប់សិក្សាត្រីមាសទី ០១ ចំពោះអប់រំកុមារពន្លក និងបឋមសិក្សាគឺថ្ងៃទី ២១ មករា ឆ្នាំ ២០២២ អប់រំអនុវិទ្យាល័យ និងវិទ្យាល័យនៅថ្ងៃទី ២២ មករា ឆ្នាំ ២០២២ អប់រំជាប្រចាំនៅថ្ងៃទី ១៥ មករា ឆ្នាំ ២០២២។
ចាប់ផ្តើមត្រីមាសទី ០២ ចំពោះអប់រំកុមារពន្លក អប់រំបឋមសិក្សា អប់រំអនុវិទ្យាល័យ និង វិទ្យាល័យគឺថ្ងៃទី ២៤ មករា ឆ្នាំ ២០២២ អប់រំជាប្រចាំនៅថ្ងៃទី ១៧ មករា ឆ្នាំ ២០២២។ ថ្ងៃ បញ្ចប់ត្រីមាសសិក្សាទី ០២ ចំពោះអប់រំកុមារពន្លក និងបឋមសិក្សា គឺថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០២២ អប់រំអនុវិទ្យាល័យ និងវិទ្យាល័យនៅថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២២ អប់រំជាប្រចាំនៅ ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២២។
បណ្តាកម្រិតសិក្សាបញ្ចប់ឆ្នាំសិក្សាមុនថ្ងៃទី ១១ មិថុនា ឆ្នាំ ២០២២
ក្រៅពីនោះ សេចក្តីសម្រេចចិត្តលេខ ១៧៩៤ នៅទាំងបានកំណត់ថា៖ ថ្ងៃប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ប្រឡងសិស្សពូកែថ្នាក់ជាតិ ប្រឡងវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្នាក់ជាតិអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ ថ្ងៃប្រឡងសិស្សពូកែថ្នាក់ខេត្ត ប្រឡងវិទ្យាសាស្រ្តបច្ចេកវិទ្យាថ្នាក់ខេត្ត អនុវត្តតាមសារលិខិតណែនាំរបស់មន្ទីរអប់រំ-បណ្តុះបណ្តាល។ ពិនិត្យទទួលស្គាល់សម្រេចជាសារវន្តកម្មវិធីបឋមសិក្សា និងពិនិត្យទទួលស្គាល់សម្រេចកម្រិត អនុវិទ្យាល័យមុនថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២។ សម្រេចជាសារវន្តប្រឡងជ្រើសសិស្សចូល រៀនថ្នាក់ទី ១០ វិទ្យាល័យ ឆ្នាំសិក្សា ២០២២-២០២៣ មុនថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២២៕ ប្រែសម្រួល៖ តឹងង៉ុក