តាមដំណឹងពីមន្ទីរអប់រំ-បណ្តុះបណ្តាល កងជួរកម្មាភិបាល គ្រូបង្រៀនពីកម្រិតពន្លកដល់អនុវិទ្យាល័យលើភូមិសាស្រ្តខេត្តបច្ចុប្បន្ននេះមាន ១២.៣៧៧ នាក់។ ក្នុងនោះ កម្រិតពន្លក ១.៩៧៨ នាក់ កម្រិតបឋមសិក្សា ៥.០៣៧ នាក់ កម្រិតអនុវិទ្យាល័យ ៣.៦០៤ នាក់ កម្រិតវិទ្យាល័យ ១.៧៨៥ នាក់។ រយៈពេលកន្លង គុណភាពកងជួរកម្មាភិបាល គ្រូបង្រៀន មានភាពវិវឌ្ឍយ៉ាងសកម្ម ក្រៅពីកម្រិតសិក្សាពន្លកនៅខ្វះគ្រូបង្រៀន កម្រិតសិក្សាផ្សេងបានលំនឹងធានាឲ្យតម្រូវការបង្រៀន ដោយបានការយកចិត្តទុកដាក់បណ្តុះបណ្តាល ហ្វឹកហាត់ឆ្លើយតបតម្រូវការតាមកាលទេសរីកចម្រើនរបស់កម្រិតសិក្សា បម្រើក្នុងការផ្លាស់ថ្មីកម្មវិធីអប់រំសកល។
គ្រូបង្រៀនចូលរួមហ្វឹកហាត់កម្មវិធីសៀវភៅពុម្ពថ្មី។ រូបថត៖ ង៉ុកស្វង
ស្ថិតលើមូលដ្ឋានជាក់ស្តែងនោះ ទ្រង់ទ្រាយកងជួរកម្មាភិបាលបណ្តាមូលដ្ឋានអប់រំពន្លក សកលរដ្ឋបាល ប៉ាន់ស្មានដល់ឆ្នាំ ២០២៥ ទូទាំងខេត្តត្រូវការកម្មាភិបាល គ្រូបង្រៀន ១៤.៤៦១ នាក់ ដល់ឆ្នាំ ២០៣០ ត្រូវការកម្មាភិបាល គ្រូបង្រៀន ១៤.៩៤១ នាក់។ ក្នុងនោះ ប៉ាន់ស្មានក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ មានអ្នកចូលនិវត្តន៍ ២.១៣១ នាក់។ អាស្រ័យហេតុនោះ តម្រូវការបណ្តុះបណ្តាល និងជ្រើសរើសគ្រូបង្រៀនបណ្តាកម្រិតសិក្សាពីឆ្នាំ ២០២១-២០៣០ ប្រមាណ ៥.១៥៦ នាក់ (បំពេញបន្ថែមកម្មាភិបាលគ្រប់គ្រង ៤១៨ នាក់ គ្រូបង្រៀន ៤.៧៣៨ នាក់)។
តាមលោកស្រី តាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអំប់រំ-បណ្តុះបណ្តាល មន្ទីរកំពុងអនុវត្តការត្រួតពិនិត្យសម្បទា កម្រិតវិជ្ជាជំនាញចំពោះកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនតាមមាត្រាកំណត់ សម្បទាចាងហ្វាង សម្បទាវិជ្ជាជីវៈ។ល។ ឆ្លងតាមរយៈនោះ រៀបចំ លៃលកឡើងវិញកងជួរឲ្យសមស្រប ផ្តុំបណ្តុះបណ្តាល គ្រប់សម្បទា បង្កើនសម្បទាចំពោះកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនតាមសំណូមពរលើកកម្ពស់គុណភាពកងជួរ ឆ្លើយតបតាមតម្រូវការពង្រីកវិស័យអប់រំ៕
ប្រែសម្រួល៖ តឹងង៉ុក