ដើម្បីម្ចាស់ការអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចេញសារាចរលេខ ២៦៥៣/UBND-KGVX ចុះថ្ងៃទី ៩ កក្កដា ឆ្នាំ ២០២១ យោងតាមមូលដ្ឋាននោះ សំណូមពរកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មក្នុងបណ្តាស្ថាប័ន អង្គភាព អាជីវកម្មនៅលើភូមិសាស្រ្តខេត្ត ទៅធ្វើ សកម្មភាពនៅទីក្រុងហូជីមិញ និងបណ្តាខេត្ត ទីក្រុងដែលមានករណីជំងឺកូវីដ-១៩ ក្នុង សហគមន៍ ខណៈវិលត្រឡប់មកខេត្ត ត្រូវអនុវត្តម៉ឹងម៉ាត់ បណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជាក់ស្តែងដូចខាងក្រោម៖
ត្រូវអនុវត្តជម្លៀសនៅនឹងផ្ទះក្នុងរយៈពេល ០៧ ថ្ងៃចាប់តាំងពីថ្ងៃដែលវិលត្រឡប់មកដល់មូលដ្ឋាន បន្តតាមដានសុខភាពក្នុងរយៈពេល ០៧ ថ្ងៃទៀត ទន្ទឹមនឹងនោះ ត្រូវតេស្ត ០៣ ដង នៅថ្ងៃដំបូង ថ្ងៃទី ០៣ និងថ្ងៃទី ០៦ ក្នុងរយៈពេលជម្លៀសសុខាភិបាលនៅនឹងផ្ទះ។
ក្នុងរយៈពេលតាមដានសុខភាពដោយខ្លួនឯង សំណូមពរកាត់បន្ថយការទំនាក់ទំនងនឹងបណ្តាអ្នកនៅជិតខាង មិនចូលរួមបណ្តាសកម្មភាពប្រមូលផ្តុំមនុស្សច្រើន។ ប្រសិនបើមានអាការៈសញ្ញាក្តៅ ក្អក ឈឺបំពង់ក ពិបាកដង្ហើម ឬមានអាការៈអជីវ្ហាបសាទគប្បីត្រូវរបាយការណ៍ជាបន្ទាន់ដល់មូលដ្ឋានសុខាភិបាលនៅទីកន្លែងជិតបំផុត ដើម្បីបានណែនាំដោះស្រាយ ទាន់ពេល និងត្រឹមត្រូវតាមការកំណត់៕ រតនា