សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង ត្រៀមបម្រុងបានល្អអំពីការចាត់តាំងបង្រៀន និងរៀនលើបណ្តាញ។ គិតមកទល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ សាលាបានប្រមូលផ្តុំសិស្សសម្រេចជាង ៩៤% ចូលរៀនពិសោធលើបណ្តាញ និងត្រៀមបម្រុងទទួលថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មីលើប្រព័ន្ធទូរទស្សន៍ត្រាវិញ នៅវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១។
លោកគ្រូ ថាច់សា ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាងបានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សា ២០២១‑២០២២ ជាឆ្នាំដំបូង ដែលប្អូនៗប្រសព្វជាមួយការរៀនលើបណ្តាញ។ យល់បានច្បាស់ពីស្ថានភាពរបស់ឪពុកម្តាយសិស្សម្នាក់ៗមានភាពខុសគ្នា ម៉្លោះហើយសាលាក៏ប្រតិបត្តិល្អភាពទំនាក់ទំនងជាមួយឪពុកម្តាយសិស្សដើម្បីបង្កើតបញ្ជីក្រុមរបស់ថ្នាក់រៀនដើម្បីប្អូនៗបានចូលរៀនគ្រប់ចំនួនក្រោយថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី។ ពេលមានដំណឹងអំពីការបង្រៀននិងរៀនលើបណ្តាញ សាលាក៏សម្រេចការពិនិត្យជ្រើសរើសប្អូនៗចូលថ្នាក់ដើមកម្រិត(ទី៦) ដើម្បីឪពុកម្តាយសិស្សមានការត្រៀមបម្រុងបណ្តាឧបករណ៍រៀនលើបណ្តាញសម្រាប់ប្អូនៗត្រូវតាមស្មារតីចង្អុលការរបស់មន្ទីរអប់រំ‑បណ្តុះបណ្តាល។
បងស្រីគាងធីប៊ិចឡៀង(ឆ្វេង)តាមដានការបញ្ចូលកម្មវិធីរៀនលើបណ្តាញរបស់កូនៗ។
បងស្រីគាងធីប៊ិចឡៀង បានឱ្យដឹងថា៖ ឆ្នាំនេះ ជាឆ្នាំដែលចាត់ទុកដូចជាសំណាងល្អសម្រាប់គ្រួសារខ្ញុំ ពីព្រោះកូនស្រីរបស់ខ្ញុំឈ្មោះតូធីង៉ុកញឺ បានជាប់ជ្រើសចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកស្រុកកូវង៉ាង។ ពេលទទួលបានដំណឹងសាលានឹងចាត់តាំងបង្រៀនលើបណ្តាញនោះ ខ្ញុំក៏ត្រៀមបម្រុងបានឧបករណ៍ និងខ្ញុំពឹងពាក់ដល់អ្នកដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទ ដើម្បីបញ្ចូលផ្នែកទន់តាមការ ណែនាំរបស់សាលាដើម្បីបម្រើការរៀនសូត្ររបស់កូន។ សង្ឃឹមថា ឈានចូលរៀនជាផ្លូវការនោះនឹងល្អជាក់ជាមិនខាន។
គ្រួសារបងស្រីគាងធីប៊ិចឡៀង ស្ថិតក្នុងមុខសញ្ញាជិតក្រ។ បច្ចុប្បន្ន គ្រួសារបងកំពុងគិតគូរដល់កូន ២ នាក់របស់គាត់កំពុងស្ថិតក្នុងវ័យសិក្សា។ កូនច្បងរៀនថ្នាក់ទី ១០ សាលាវិទ្យាល័យញីទ្រឿង រីឯកូនស្រីពៅ ជាប់ជ្រើសចូលរៀនសាលាអន្តេវាសិកជនជាតិ។ អាស្រ័យហេតុនោះ ពេលផ្នែកអប់រំឱ្យសិស្សានុសិស្ស រៀនសូត្រលើបណ្តាញ គ្រួសារត្រូវគិតគូរគ្រប់យ៉ាងដល់ការរៀនសូត្ររបស់កូនទាំងពីរនាក់។ ពេលសាលាជនជាតិអន្តេវាសិកស្រុកកូវង៉ាងចាត់តាំងបង្រៀនពិសោធដំបូងមុខវិញ្ញាសាភូមិសាស្រ្ត រយៈពេលរៀនពីម៉ោង ១៤ ដល់ម៉ោង ១៦ នៃថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ អាស្រ័យប្អូនៗជាច្រើនមិនទាន់ធ្លាប់ជាមួយការរៀនលើបណ្តាញ ម៉្លោះហើយក៏ច្រើនកើតមានភាពលំបាកមួយចំនួនក្នុងម៉ោងរៀន ជាតួយ៉ាងដូចជា ប្អូនៗនៅបើកមិក្រូ និយាយសំឡេងធំៗ បញ្ចូលមិនទាន់ត្រូវតាមម៉ោងកំណត់របស់សាលា។ល។
ក្នុងរដូវវិស្សមកាលក៏ដូចជាក្នុងរដូវសម្រាកគម្លាតសង្គមដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកូវង៉ាង មានប្អូនៗជិត ២០ នាក់ទៅតាមឪពុកម្តាយរកស៊ីឆ្ងាយ ដល់ថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មីមកមិនទាន់។ សាលាក៏កំពុងទាក់ទងជាមួយឪពុកម្តាយសិស្សដើម្បីជួយដល់ប្អូនៗទោះជានៅទីណាក៏តែងមានលក្ខណៈដើម្បីបានចូលរៀនសូត្រលើបណ្តាញ។ ឈានចូលឆ្នាំសិក្សាថ្មី ទោះបីក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែជាមួយការខិតខំរបស់ផ្នែកអប់រំរបស់កងជួរគ្រូបង្រៀន ការយកចិត្តទុកដាក់ដល់កូនចៅរបស់ឪពុកម្តាយសិស្ស សង្ឃឹមថាឆ្នាំសិក្សាថ្មីនឹងនាំមកក្តីរីករាយថ្មី ទន្ទឹមនឹងនោះ នឹងអនុវត្តសម្រេចបានស្នាដៃថ្មីជាច្រើនទៀតក្នុងការងារអប់រំ៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ