កន្លងហើយថ្នាក់ដឹកនាំគណៈប្រជាចលនារណសិរ្យមាតុភូមិវៀតណាម និងបណ្តាផ្នែកអង្គការមហាជនស្រុកទីវកឹងចាត់តាំងក្រុមប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងប៉ុស្ដិ៍ ប្រចាំការ និងគ្រួសារ ២១ គ្រួ ដែលនៅក្នុងតំបន់ ចត្តាឡីស័កសុខាភិបាល គម្លាតសង្គម ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា។
ជូនអំណោយដល់អ្នកធ្វើចត្តាឡីស័កសុខាភិបាលគម្លាតសង្គម។ រូបថត៖ តូវៀង
នៅទីនេះ បណ្តាសមាជិកក្នុងក្រុមប្រតិភូបាន សួរសុខទុក្ខដោយការយកចិត្តទុកដាក់ដល់ជីវភាព ការប្រជុំជីវភាពប្រចាំថ្ងៃរបស់កងកម្លាំងចូលរួមនៅប៉ុស្ដិ៍ប្រចាំការនៅតំបន់ដែលត្រូវហ៊ុមព័ទ្ធ ទន្ទឹមនឹងនោះ ក្តាប់ស្ថានភាពការងារបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ក្តីលំបាកក៏ដូចជាងាយស្រួល និងការប្រតិបត្តិតាមបណ្តាសេចក្តីកំណត់ធានាសុវត្ថិភាព ក្នុងរយៈពេលធ្វើដំណើររបស់ប្រជាជន គិតតាំងពីពេលដែលបង្កើតតំបន់ចត្តាឡីស័កគម្លាត សង្គមមកដល់ពេលនេះ។ ឆ្លងតាមនោះបណ្តាផ្នែកអង្គការមហាជនស្រុកបានជូនប្រាក់មុខ ០៨ លានដុង និងអំណោយជាច្រើនចំណែកដល់កងកម្លាំងចូលរួមក្នុងប៉ុស្ដិ៍ប្រចាំការ ហ៊ុមព័ទ្ធ និង គ្រួសារប្រជាជន ២៤ គ្រួ (មនុស្ស ៦៤ នាក់) នៅក្នុងតំបន់ចត្តាឡីស័កសុខាភិបាល គម្លាតសង្គម របស់ភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា។ អំណោយមួយចំណែក រួមមានអង្ករ ម៉ីកញ្ចប់ និងសម្ភារប្រើប្រាស់ចាំបាច់ គិតជាតម្លៃ ៣០០.០០០ ដុង។ ប៉ាន់ស្មានសរុបថវិកាឧបត្ថម្ភជិត ១៦ លានដុង ថវិកាអាស្រ័យ បណ្តាផ្នែកអង្គការមហាជនស្រុកបំផុសចលនាសប្បុរសជននៅក្នុងស្រុកចូលរួមវិភាគទាន។
ក្នុងឱកាសនេះ ព្រះឧបជ្ឈាយ៍ធិចទ្រីមិញ ព្រះចៅអធិការវត្តឡុងហ្វា ឃុំហ៊ុងហ្វាបានរួមដំណើរ និងឧបត្ថម្ភអំណោយ ២១ ចំណែកដល់បណ្តាគ្រួសារដែលស្ថិតក្នុងតំបន់ចត្តាឡីស័កសុខាភិបាល គម្លាតសង្គមរបស់ភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា សរុបតម្លៃអំណោយទាំងអស់ជិត ៣,៥ លានដុង៕ តូវៀង-សុខា