ដើម្បីឆាប់រកឃើញករណីជ្រាបជំងឺ សង្ស័យជ្រាបជំងឺចំពោះតំបន់ដែលមានគ្រោះអាសន្នខ្ពស់ កាលពីថ្ងៃទី ១៥ ខែសីហា ឃុំទ្រឿងទ័រ ស្រុកកូវង៉ាង សហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាងធ្វើតេស្តរហ័សរកករណីជ្រាបវីរុសធន់បដិបក្ខ Sars-Cov-២ ជូនប្រជាជនភូមិផ្នោរអំពក់។
លោកសឺនសុភា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរអំពក់បានឱ្យដឹងថា៖ អនុវត្តការតេស្តរហ័សដោយឥតគិតថ្លៃ ប្រជាជនជាច្រើនរីករាយយ៉ាងខ្លាំង ប៉ុន្តែមាមីងក៏ព្រួយបារម្ភ ព្រោះមូលដ្ឋាននៅភ្ជាប់ជាមួយភូមិសាស្រ្តមានសំបុកមេរោគ (ឃុំភឿកហ៊ឹង ស្រុកថ្កូវ) មិនដឹងតើខ្លួនមានជ្រាបជំងឺឬទេ ពេលដឹងលទ្ធផលអវិជ្ជមានទើបស្ងប់ចិត្ត។
យកសំណាកធ្វើតេស្តរហ័សជូនប្រជាជនភូមិផ្នោរអំពក់។
ភូមិផ្នោរអំពក់មានគ្រួសារប្រជាជនជាង ៣០០ គ្រួ ជាមួយចំនួនមនុស្សរាយជាង ១.៦០០ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៦៣%។ ការអនុវត្តន៍តេស្តរហ័សជូនប្រជាជនមានអាយុពី ១៨ ឆ្នាំឡើងទៅបានយកសំណាកជាង ៧០០ នាក់។ ដើម្បីធានាប្រសិទ្ធភាពការងារតេស្តរហ័ស កងកម្លាំងធ្វើភារកិច្ចបានបែងទៅជា ១០ ក្រុម ដោយមានបុគ្គលិកសុខាភិបាល ២០ នាក់។ ក្រុមនីមួយៗទទួល បន្ទុកគ្រួសារប្រជាជនពី ២០‑៣០ គ្រួ ដោយមានអ្នកពីគ្រប់អាយុ ១៨ ឆ្នាំប្រមាណ ៦០‑៧០ នាក់។ អាស្រ័យការបែងចែកចេញជាច្រើនក្រុម ម៉្លោះហើយការយកសំណាកធ្វើតេស្តជូនប្រជាជនក៏ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ប្រជាជនតែងឆ្លៀតទៅធ្វើតេស្ត រួចរង់ចាំដល់ពេលមានការប្រកាសពីលទ្ធផលអំពីសុខភាពទើបត្រឡប់ទៅផ្ទះវិញ។
បងថាច់វណ្ណា ប្រជាជននៅភូមិផ្នោរអំពក់បានឱ្យដឹងថា៖ បានរដ្ឋអំណាចមូលដ្ឋានប្រកាសធ្វើតេស្តរហ័ស ឆាប់ដឹងបានពីស្ថានភាពសុខភាពរបស់ខ្លួនយ៉ាងណា ម៉្លោះហើយ ខ្ញុំបម្រុងពេលមកធ្វើតេស្តរហ័សដូចអ្នកដទៃដែរ។ ពីព្រោះនេះជាឱកាសល្អ បើសិនដឹងថាខ្លួនជ្រាបជំងឺនោះ ឆាប់បានធ្វើចត្តាឡីស័ក ព្យាបាល ជៀសវាងកុំឲ្យឆ្លងរាលដាលក្នុងសហគមន៍។ ប្រការដែលធ្វើឱ្យខ្ញុំសប្បាយរីករាយ ពីព្រោះការតេស្តរហ័សនេះគឺមិនគិតថ្លៃ។
លោកត្រឹវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ ទន្ទឹមជាមួយការបំផុសចលនាបណ្តាគ្រួសារអនុវត្តបណ្តា វិធានការបង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មូលដ្ឋានក៏មានការព្រួយបារម្ភពីការរាតត្បាតរបស់ជំងឺនៅក្នុងសហគមន៍។ អាស្រ័យហេតុនោះ មូលដ្ឋានស្នើដល់មជ្ឈមណ្ឌលសុខាភិបាលស្រុកធ្វើតេស្តរហ័សជូនប្រជាជនទាំងអស់លើភូមិសាស្រ្តភូមិផ្នោរអំពក់ ជាភូមិនៅភ្ជាប់ជាមួយឃុំភឿកហ៊ឹង ជាមូលដ្ឋានរកឃើញករណីកើតជំងឺកូវីដច្រើន ហើយកំពុងអនុវត្តការបិទខ្ទប់ ឆ្លងតាមរយៈការធ្វើតេស្តរហ័សមិនរកឃើញករណីជ្រាបជំងឺណាជាប្រការបញ្ជាក់ឱ្យឃើញលទ្ធផលដំបូងពីស្មារតីបង្ការ ទប់ស្កាត់អាសន្នរោគក្នុងប្រជាជនល្អបង្គួរ។
ទោះបីប្រជាជននៅភូមិផ្នោរអំពក់សុទ្ធតែមានលទ្ធផលអវិជ្ជមានក៏ដោយ ប៉ុន្តែរដ្ឋអំណាចមូលដ្ឋាននៅតែព្រមានដល់ប្រជាជនត្រូវជ្រោងខ្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការប្រតិបត្តិតាមការព្រមានរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ និងរបស់ផ្នែកសុខាភិបាល ពីព្រោះបច្ចុប្បន្ន ស្ថានភាពអាសន្នរោគ នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ។ ដើម្បីកាត់ផ្តាច់ប្រភពចម្លងពីខាងក្រៅចូលមកមូលដ្ឋានបានបង្កើតប៉ុស្តិ៍គ្រប់គ្រងអាសន្នរោគកូវីដ‑១៩ នៅលើភូមិសាស្រ្តភូមិផ្នោរអំពក់ ពិនិត្យហ្មត់ចត់រាល់ការធ្វើដំណើរទៅមករបស់ប្រជាជនលើភូមិសាស្រ្តអនុវត្តល្អជាងទៀតបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ៕
អត្ថបទ‑រូបថត៖ សម្បត្តិ