មានបុគ្គលិកសុខាភិបាលជាង ១៥០ នាក់របស់ក្រុមយកសំណាកតេស្ដរហ័សចំនួន ៣៩ ក្រុមរបស់ស្រុកបានអនុវត្តយកសំណាកតេស្ដរហ័សរកជំងឺកូវីដ-១៩ ក្នុងសហគមន៍ជូនប្រជាជនជាង ៥.៤០០ រូប នៅ ៨០ ភូមិ អនុសង្កាត់របស់ឃុំ ទីប្រជុំជនទាំង ១១ ស្មើ ៥% ចំនួនប្រជាជន រួមក្នុងទូទាំងស្រុក។
ក្នុងរយៈពេលអនុវត្ត ០២ ថ្ងៃយកសំណាកតេស្ដរហ័ស ក្រុមបានយកសំណាកសម្រេច ១០០%។ ច្រើនបំផុតនៅឃុំង៉ាយហ៊ុងជិត ៨០០ នាក់បន្ទាប់ពីនោះគឺឃុំតឹងហ្វា តឹបង៉ាយ ហ៊ីវទឺ ហ៊ីវទ្រុង ភូកឹង ហ៊ុងហ្វា ឡុងថើយ ឃុំនីមួយៗមានមនុស្សជាង ៥០០ នាក់បានយកគំរូ។
គួរចំណាប់អារម្មណ៍ លទ្ធផលតេស្ដរហ័សក្នុងសហគមន៍នៅតាមភូមិ អនុសង្កាត់ទាំង ៨០ របស់ឃុំ ទីប្រជុំជនទាំង ១១ លើភូមិសាស្រ្តស្រុកទីវកឹងលើកនេះ គ្មានរកឃើញករណីណាដែលជ្រាបវីរុស SART CoV-២ ឡើយ៕
គ្រូពេទ្យធ្វើតេស្តរហ័សជូនប្រជាជន។ រូបថត៖ ហ៊ឺវហ្វេ
*ទីក្រុងត្រាវិញចាត់តាំងយកសំណាកតេស្តរហ័សវីរុសកូវីដ-១៩ ដល់ មុខសញ្ញាជាង ៣០.៦០០ នាក់ដើម្បីបែងប្រភេទ F០ ចេញពីសហគមន៍
តាមផែនការរបស់មជ្ឈមណ្ឌលសុខាភិបាលទីក្រុងត្រាវិញ ចាប់ពីថ្ងៃទី ២២ សីហារហូតដល់ថ្ងៃទី ៣១ សីហាឆ្នាំ ២០២១ មជ្ឈមណ្ឌលសុខាភិបាលទីក្រុងត្រាវិញបង្កើត ០៦ ក្រុមគ្រូពេទ្យចាត់តាំងយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ (លើកទី ១) ឱ្យគ្រួសារប្រជាជនជាង ៣៣.៨៨០ គ្រួ ជាមួយនឹងចំនួនមនុស្សរាយជាង ៣០.៦០០ នាក់របស់ ០៩ សង្កាត់ និងឃុំឡុងឌឹកដើម្បីបែងប្រភេទ F០ ចេញផុតពីសហគមន៍។ ក្នុងនោះមានភូមិវិញអៀង ឃុំឡុងឌឹកគឺជាក្រុមគ្រោះអាសន្នខ្ពស់បំផុតដោយមានមុខសញ្ញា ១.២៤០ នាក់ ភូមិក្រៅពីនោះគឺជាក្រុមគ្រោះអាសន្នខ្ពស់មានមុខសញ្ញាជាង ១៣.០០០ នាក់ បណ្តាក្រុមមានគ្រោះអាសន្នគឺសង្កាត់ទី ១ ដោយមានមុខសញ្ញាជាង ៣០.៦០០ នាក់ សង្កាត់ទី ៥ ដោយមានមុខសញ្ញាជាង ២.៦០០ នាក់ សង្កាត់ទី ៧ ដោយមានមុខសញ្ញាជាង ៣.០០០ នាក់ បណ្តាសង្កាត់ក្រៅពីនោះស្ថិតក្នុងភាពធម្មតាថ្មី៕
*សម្ព័ន្ធពលករខេត្តជូនអំណោយ ២១៣ ចំណែកដល់ពលករធ្វើការនៅមូលដ្ឋានកាត់ដេរស្រុកទីវកឹង
កាលពីថ្ងៃទី ២០ សីហា លោកស្រីឡេធីគីមជី អនុប្រធានសម្ព័ន្ធពលករខេត្តចាត់តាំងជូនអង្ករ ២.១៣០ គីឡូក្រាម និងគ្រឿងឧបភោគដល់ពលករមានស្ថានភាពលំបាក បាត់អាជីព អាស្រ័យដោយជំងឺកូវីដ-១៩ ចំនួន ២១៣ នាក់កំពុងធើ្វការនៅមូលដ្ឋានកាត់ដេរស៊ីឈ្នួល ១៦ កន្លែងក្នុងស្រុក។ អំណោយមួយចំណែកៗតម្លៃជិត ២៧០.០០០ ដុង សរុបតម្លៃនៃអំណោយទាំងអស់ជិត ៥៦,៥ លានដុង។ នេះជាលើកទី ០២ ក្នុងខែសីហាដែលសម្ព័ន្ធពលករខេត្តជូនអំណោយដល់ពលករ អ្នកធ្វើចត្តាឡីស័កលើភូមិសាស្រ្ដស្រុក ៕
តូវៀង- ថាច់ហៀង-ថាញ់ក្វាង-លឺវវូ