កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ស្រុកទីវកឹងផ្សព្វផ្សាយអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ម្ជុលទី ១) ជូនសិស្សពីថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ នៅលើភូមិសាស្រ្តស្រុក ៤.៥៤១ រូប។ ក្នុងនោះ មាន ៣.២៤៨ ម្ជុលបានលៃលកចាក់បង្ការឲ្យសិស្សថ្នាក់វិទ្យាល័យ និង ១.២៩៣ ម្ជុលបានលៃលកចាក់បង្ការជំងឺឲ្យសិស្សថ្នាក់ទី ៩ នៅ ១១ សាលាអនុវិទ្យាល័យ របស់ ១១ ឃុំ ទីប្រជុំជនលើភូមិសាស្រ្តស្រុក។
ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យសិស្ស។ រូបថត៖ តូវៀង
តាមការគ្រោងទុកពេលវេលាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសិស្សានុសិស្សទាំងនោះ ចាប់ផ្តើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ឆ្នាំ ២០២១។
ក្រោយពេលសម្រេចការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (លើកទី ២១) ស្រុកទីវកឹង ចាត់តាំងចាក់បានចំនួន ៨៦.៥៧៥ ម្ជុល ក្នុងនោះ ចាក់ម្ជុលទី ១ បាន ៥២.៨៣៧ ម្ជុល និងម្ជុលទី ២ ចាក់បាន ៣៣.៧៣៨ ម្ជុល៕
តូវៀង-តឹងង៉ុក