តាមរបាយការណ៍របស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកទីវកឹង គិតពីថ្ងៃទី ០៦-១២ កញ្ញា ឆ្នាំ ២០២១ គណៈកម្មា ធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមស្រុកបានដឹកនាំចង្អុលការបណ្តាផ្នែកមូលដ្ឋានអនុវត្តបណ្តាសកម្មភាពលេចធ្លោក្នុងកិច្ចការ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និង សុខុមាលភាពសង្គម នៅលើភូមិសាស្ត្រស្រុក។
ទីវកឹងកំពុងបន្តរក្សា “តំបន់ខៀវ” ។
យោងតាមនោះ ស្រុកទីវកឹងចង្អុលការឲ្យការិយាល័យសុខាភិបាល សហការជាមួយមជ្ឈមណ្ឌល សុខាភិបាលស្រុក ធ្វើតេស្តរហ័ស ដើម្បីយកសំណាកពិនិត្យជំងឺកូវីដ ១៩ ទូទាំងប្រជាជន នៅលើភូមិសាស្ត្រស្រុក។ គិតពីថ្ងៃ ១០-១២ កញ្ញាធ្វើតេស្តបាន ៤៧.៨០៧/១០៣.៩៣៤ សំណាក (ក្រៅពីក្មេងមានអាយុក្រោម ០២ ឆ្នាំ) ផ្តល់លទ្ធផលអវ្ជិមាន។
ក៏ក្នុងសប្តាហ៍កន្លងដែរ ស្រុកទីវកឹងមាន ៩៦ ករណីមករបាយការណ៍សុខាភិបាល បង្កើនចំនួនមកដល់ពេលនេះ មាន ៧.០៧៥ ករណីមនុស្សនៅក្រៅស្រុកមករបាយការណ៍សុខាភិបាលមាន ៣៩ ករណីអនុវត្តចត្តាឡីស័កប្រមូលផ្តុំបង្កើនចំនួនមកដល់ពេលនេះ មាន ៦៦៨ ករណី មាន ១៦ ករណីអនុវត្តចត្តាឡីស័កនៅក្នុងផ្ទះបង្កើនចំនួនមនុស្សអនុវត្តចត្តាឡីស័កនៅនឹងផ្ទះ មកដល់ពេលនេះ ២.០៧១ ករណី។ គិតពីពេល បង្កើត (ថ្ងៃទី ២៧ កក្កដា) មកដល់ថ្ងៃទី ១៩ កញ្ញាឆ្នាំ ២០២១ មន្ទីពេទ្យបណ្តោះអាសន្នលេខ ៤ បានទទួល និងព្យាបាលអ្នកវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ២៦៨ ករណី សព្វថ្ងៃនៅមាន ៦៤ ករណី F0 កំពុងព្យាបាល។ រួមជាមួយការងារដឹកនាំចង្អុលការអនុវត្តកិច្ចការបង្ការ ទប់ស្តាត់ អាសន្នរោគជំងឺកូវីដ-១៩ ក្នុងសប្តាហ៍ កន្លង មានអង្គការ បុគ្គល សប្បុរសជននៅលើ ភូមិសាស្ត្រស្រុក បានចាត់តាំងបណ្តាសកម្មភាព ឧបត្ថម្ភប្រាក់ សម្ភារប្រើប្រាស់ចាំបាច់ នៅតំបន់ចត្តាឡីស័ក បណ្តាគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះចូលរួមកម្លាំងជាមួយបណ្តាចង្រ្កានចម្អិនសប្បុរស ធម៌សម្រាប់ជូនដល់បណ្តាតំបន់កំពុងធ្វើចត្តាឡីស័កនៅលើភូមិសាស្ត្រស្រុក។ សរុបបណ្តាប្រភពកម្លាំងដែលឧបត្ថម្ភ គិតជាប្រាក់ប្រមាណ ៥២៥ លានដុង សរុបបណ្តាប្រភពកម្លាំងចូលរួមរបស់បណ្តាអង្គការ បុគ្គលតាំងពីពេលអាសន្នរោគកូវីដ -១៩ រាតត្បាតលើកទី ៤ មកដល់ពេលនេះ ប្រមាណ ០៥,២៥៧ ពាន់លានដុង។
ចំពោះការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល ស្តីពីគោលនយោបាយមួយចំនួនឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបលំបាកអំពីអាសន្នរោគជំងឺកូវីដ-១៩ គិត មកដល់ពេលនេះ ស្រុកទីវកឹងបានផ្តល់ថវិកា ឧបត្ថម្ភដល់មនុស្ស ១៣.៥៥៦ នាក់ សរុបទឹក ប្រាក់ជិត ២០,២១៣ ពាន់លានដុង សម្រេច ១០០% មុខសញ្ញាដែលយោងតាមបញ្ជីបានផ្ដល់ សច្ចាប័ន។ ទន្ទឹមនឹងនោះ ស្រុកទីវកឹង បានឧបត្ថម្ភ អ្នកដែលមានសគុណចំពោះបដិវត្តន៍កំពុងជួបលំបាកដោយសារអាសន្នរោគជំងឺកូវីដ-១៩ ពីមូល និធិសុខុមាលភាពសង្គមដល់មុខសញ្ញា ៩៨៨ នាក់ សរុបថវិកាជិត ៥០០ លានដុង។
បច្ចុប្បន្នស្រុកទីវកឹងកំពុងបន្តរក្សា “តំបន់ខៀវ” នៅលើផែនទីកូវីដ-១៩៕ ថាញ់ក្វាង-សុខា