កាលពីថ្ងៃទី ២៦ វិច្ឆិកា គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញបានប្រគល់ជូនលិខិតបញ្ជាក់សម្រេចរយៈពេលជម្លៀស ១៤ ថ្ងៃ តាមការកំណត់ចំពោះពលរដ្ឋ ១៧៣ នាក់មកពីប្រទេសអូស្រ្តាលីដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
ពលរដ្ឋសម្រេចការជម្លៀស។
នេះជាពលរដ្ឋមកពីប្រទេសអូស្រ្តាលីបានបញ្ជូនចូលក្នុងតំបន់ជម្លៀសប្រមូលផ្តុំនៃមណ្ឌលប្រចាំការកងវរៈសេនាធំលេខ ៩២៦ ស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញនៅព្រឹកថ្ងៃទី ១១ វិច្ឆិកាពីព្រលានយន្តហោះអន្តរជាតិកឹងធើ។ អស់រយៈពេល ១៤ ថ្ងៃ ដែលបានជម្លៀសពលរដ្ឋទាំង ១៧៣ នាក់បានយកគំរូធ្វើកោសល្យវិច័យវីរូស SARS-CoV-2 នៅថ្ងៃទី ១១ វិច្ឆិកា និងថ្ងៃទី ២៤ វិច្ឆិកាតែងមានលទ្ធផលអវិជ្ជមាននឹងអាសន្នរោគ។ ដោយឡែកពលរដ្ឋភេទនារីមានវ័យចាស់ត្រូវជំងឺមហារីកឈាមដំណាក់កាលចុងក្រោយបានថែទាំសុខភាពល្អនៅមន្ទីរពេទ្យជំងឺរបេងនិងជំងឺសួតត្រាវិញ៕
ប្រែសម្រួល៖ តឹងង៉ុក