កាលពីថ្ងៃទី ២៨ ឧសភា សាលានយោបាយខេត្តត្រាវិញចាត់តាំងពិធីបិទវគ្គសិក្សា និងប្រគល់ជូនវិញ្ញាបនបត្របណ្តាថ្នាក់មធ្យមទ្រឹស្តីនយោបាយ-រដ្ឋបាលប្រព័ន្ធមិនប្រមូលផ្តុំវគ្គទី ៥៦ និង ៥៧ ឆ្នាំសិក្សា ២០២០-២០២១ ដល់សិក្ខាកាម ១៥៨ រូប ជាកម្មាភិបាល បុគ្គលិកស្ថិតនៅបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ក្នុងរយៈពេលសិក្សាសិក្ខាកាមទាំងនោះបានក្រេបយកចំណេះដឹងអំពី៖ បណ្តាបញ្ហាសំខាន់ៗរបស់លទ្ធិម៉ាកឡេនីន សតិអារម្មណ៍ហូជីមិញ បណ្តាបញ្ហាសំខាន់ៗអំពីបក្សកុម្មុយនិស្ត និងប្រវត្តិសាស្រ្តបក្សកុម្មុយនិស្តវៀតណាម បណ្តាបញ្ហាសំខាន់ៗស្ដីពីប្រព័ន្ធនយោបាយ រដ្ឋ ក្រឹត្យច្បាប់ និងគ្រប់គ្រងរដ្ឋបាល មាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋវៀតណាមស្ដីពីបណ្ដាវិស័យជីវភាពសង្គម លទ្ធភាពដឹកនាំ គ្រប់គ្រង និងវិជ្ជាជំនាញខាងការងារបក្ស រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជន ស្ថានភាពភារកិច្ចរបស់មូលដ្ឋាន។ នាឱកាសនេះ គណៈចាងហ្វាងសាលាបានស្ងើចសរសើរសិក្ខាកាម ០៨ រូបដែលមានស្នាដៃឆ្នើមក្នុងវគ្គសិក្សា៕
ជូនវិញ្ញាបនបត្រដល់បណ្តាសិក្ខាកាម។ ង៉ុកហុង-តឹងង៉ុក