មិនត្រឹមតែមានជាតិបំប៉នល្អដល់សុខភាពមាំមួនឡើយផ្លែប័រនៅទាំងជាប្រភពវត្ថុធាតុធ្វើឱ្យស្អាតមានប្រសិទ្ធភាពទៀតផង បំផុតគឺស្បែក សក់ របស់មិត្តឡើងរលោង។
១.ឥទ្ធិពលធ្វើស្អាតរបស់ផ្លែប័រចំពោះស្បែក៖
១.១ បំប៉នជាតិសំណើមឱ្យស្បែក៖ ក្នុងសមាសភាពរបស់ផ្លែប័រមានផ្ទុកបរិមាណប្រេងធម្មជាតិអាចជ្រាបជ្រៅទៅក្នុងស្បែកដើម្បីចិញ្ចឹម បំប៉ន ផ្តល់ទឹកឱ្យស្បែក។ ផ្តើមពីនោះនឹងជួយទប់ស្កាត់ដំណាក់កាលឆាប់ចាស់។ មិនត្រឹមតែដូច្នោះ លក្ខណៈពិសេសបំប៉នសំណើមរបស់ផ្លែប័រនៅទាំងជួយការពារស្បែកជៀសវាងបណ្តាការឥទ្ធិពលពីបរិស្ថាន។
១.២ បំបាត់ស្នាមជ្រីវជ្រួញ៖ បរិមាណ vitamin E និង C សម្បូរក្នុងផ្លែប័រអាចជួយការពារកោសិកាស្បែកបញ្ចៀសបានការឥទ្ធិពលរបស់បណ្តាជ្រុងសេរី។ បន្ថយស្ថានភាពធ្វើឱ្យចាស់ និងជ្រីវជ្រួញនៅលើស្បែក។ ដើម្បីជួយបំបាត់ស្នាមជ្រីវជ្រួញ ឬក៏បំប៉នឱ្យស្បែកសដោយផ្លៃប័រនោះ មិត្តគប្បីផ្សំបន្ថែមវត្ថុធាតុដទៃមួយចំនួនទៀតដូចជាទឹកឃ្មុំ ទឹកដោះជូរ ប្រេងអូលីវ។ល។ ដើម្បីបង្កើនប្រសិទ្ធភាព។
១.៣ ការពារស្បែកពេលប៉ះកម្តៅព្រះអាទិត្យ៖ មុខស្បែកប័រទឹកឃ្មុំជួយបំប៉នស្បែកឱ្យសបានយូរ
សមាសភាពរបស់ផ្លែប័រមានផ្ទុកជាតិម្លាន់ម្យ៉ាងអាចធ្វើឱ្យបន្ថយរបួសកោសិកាអាស្រ័យវិទ្យុសកម្ម និងរលាកស្បែក។ ពីព្រោះស្បែករបស់មិត្តពេលប៉ះផ្ទាល់ជាមួយកាំរស្មីអ៊ុលត្រារីយូឡេត (ultraviolet ray) ពីពន្លឺព្រះអាទិត្យអាចនឹងមានរបួសដល់ DNA ជួនកាលធ្វើឱ្យមហារីកស្បែកទៀតផង។ ប៉ុន្តែបើសិនមិត្តគ្រាន់តែបំពេញបន្ថែមប័ររាល់ថ្ងៃដើម្បីផ្គត់ផ្គង់ជាតិវិទ្យុសកម្ម Polyhydroxylate នោះ ស្បែករបស់មិត្តបានការពារល្អប្រសើរជាង ជៀសវាងបានហានិភ័យគ្រោះថ្នាក់ដល់ស្បែក។
១.៤ ជម្រះស្បែកក្រិន៖ ពិសាផ្លែប័រជួយបំប៉នឲ្យស្បែកម៉ដ្ឋខៃ និងស្អាតពីខាងក្នុង ទន្ទឹមនឹងនោះជួយឱ្យខាត់ផ្ទាល់រន្ធរោម និងជម្រះកោសិកាក្រិនធ្វើឱ្យស្បែកភ្លឺរលោង។ ដើម្បីជួយជម្រះបានល្អកោសិកាក្រិន និងជួយបំប៉នឱ្យស្បែកនោះអាចកិនផ្លែប័រឱ្យម៉ដ្ឋលាយជាមួយវត្ថុធាតុដទៃដូចជាទឹកដោះស្រស់ឥតស្ករ ទឹកដោះជូរ ទឹកឃ្មុំ ក្រូច។ល។
២. ផ្លែប័រជួយបំប៉នឱ្យសក់រលើប៖ ផលប្រើប្រាស់មួយក្នុងចំណោមផលប្រើប្រាស់របស់ផ្លែប័រជួយបំប៉នឱ្យសក់ឱ្យរលោង ពីព្រោះសមាសភាពរបស់ផ្លែប័រសម្បូរដោយប៊ីយ៉ូទីន (biotin)។ មិនត្រឹមតែដូច្នោះ បរិមាណ Vitamin B និង E មានក្នុងផ្លែប័រនៅទាំងអាចជួយការពារសរសៃសក់មិនឱ្យស្ងួត និងខូចខាត។ ទន្ទឹមនឹងនោះ ជួយទប់ស្កាត់ការជ្រុះសក់ និងបន្ថយអង្គែនៅលើស្បែកក្បាល។ គាប់ជួនប្រេងប័រនៅទាំងជួយឱ្យសក់ខិតជិតគ្នា និងស្ងួតក្រោយពេលមិត្តហែល ឬក៏ងូតទឹកសមុទ្រ។
៣.ផ្លែប័រជួយឲ្យក្រចកមាំមួន៖បើសិនមិត្តបានចាប់ផ្តើមថ្លឹងថ្លែងបណ្តារបៀបធ្វើក្រចកដៃក្នុងសិសិររដូវនោះ នេះជាមូលហេតុមួយទៀតក្នុងបណ្តាមូលហេតុដើម្បីឱ្យមិត្តចូលចិត្តផ្លែប័រ។
ក្រៅពីការហូបដោយផ្ទាល់ ការលាបប្រេង ប័រលើក្រចកដៃញឹកញាប់ក៏ជួយឱ្យក្រចកដៃមាំមួនដែរ៕
តាមប្រភពសុខាភាព