កាលពីថ្ងៃទី ១៤ មិថុនា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត បានចេញផ្សេព្វផ្សាយសារលិខិតប្រកាស ពីពិន្ទុកំណត់ជ្រើសសិស្សចូលរៀនថ្នាក់ទី ១០ វិទ្យាល័យ ឆ្នាំសិក្សា ២០២១ ២០២២។ជាក់ស្តែងដូចមានខាងក្រោមនេះ៖ សាលាវិទ្យាល័យ ផាមថាយបឿងពិន្ទុកំណត់ ២៦ ពិន្ទុ វិទ្យាល័យយ្វៀងហាយ ២៤,៧៥ ពិន្ទុ វិទ្យាល័យង្វៀងដាង ២១,៧៥ ពិន្ទុ វិទ្យាល័យកូវកែ ១៨,២៥ ពិន្ទុ វិទ្យាល័យទីវកឹង ១៧,៧៥ ពិន្ទុ វិទ្យាល័យយឿងក្វាងដុង ១៧,២៥ ពិន្ទុ វិទ្យាល័យថ្កូវ ១៥,៥ ពិន្ទុ វិទ្យាល័យវ៉ូវឌិញឡេវ និងវិទ្យាល័យក្រុងត្រាវិញ ១៥ ពិន្ទុ។ សាលាវិទ្យាល័យជំនាញង្វៀងទៀងថាញ់ សាលាអនុ វត្តគរុកោសល្យក្រុងត្រាវិញ និងបណ្តាសាលាសកលជនជាតិអន្តេវាសិកជ្រើសតាមកម្រិតពិន្ទុកំណត់ដែលបានផ្តល់សច្ចាប័ន។
យោងទៅតាមពិន្ទុដែលបានកំណត់ផ្សព្វផ្សាយ ចាងហ្វាងបណ្តាសាលាវិទ្យាល័យប្រជុំក្រុមប្រឹក្សាជ្រើសសិស្សរួចជ្រើសសិស្សតាមលក្ខន្តិកៈដែលបានកំណត់ (ជ្រើសសិស្សពី ៧៥% ដល់ ៨០% ចូលរួមប្រឡង)។ ក្នុងនោះ ជ្រើសត្រឹមពិន្ទុដែលបានកំណត់ឡើងទៅ និងមិនត្រូវជ្រើសសិស្សដែលមានមុខវិជ្ជាណាសូន្យពិន្ទុឡើយ។ បន្ទាប់ពីជ្រើសសិស្សលើកទី ០១ រួចក៏ជ្រើសសិស្សដែលមានលទ្ធផលពិនិត្យឡើងវិញ (ចំពោះសិស្សបានស្នើឲ្យពិនិត្យឡើង វិញ) មន្ទីរអប់រំ និងបណ្តុះបណ្តាលនឹងផ្តល់សច្ចាប័នពិន្ទុកំណត់ជ្រើសសិស្សលើកទី ០២ នៃសាលាវិទ្យាល័យផាមថាយបឿង និងវិទ្យាល័យក្រុងត្រាវិញ។
ក្រៅពីនោះ មន្ទីរអប់រំ និងបណ្តុះបណ្តាលប្រគល់ឲ្យសាលាវិទ្យាល័យទីក្រុងត្រាវិញទទួល សំណុំឯកសារ បណ្តាសិស្សដែលរៀននៅសា លាសកលជនជាតិអន្តេវាសិកស្រុកចូវថាញ់ មានបញ្ជីគ្រួសារនៅឃុំង្វៀតហ្វា (ប្រសិនបើមានបំណងចុះឈ្មោះរៀននៅសាលានេះ) និង បានជ្រើសចូលរៀននៅសាលាវិទ្យាល័យទី ក្រុងត្រាវិញតែម្តង៕ ប្រែសម្រួល៖ សុជា