តាមសារលិខិតលេខ ៤៩៨៤/UBND-KGVX ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីពីអនុវត្តចត្តាឡីស័កប្រមូលផ្តុំអ្នកពីក្រៅខេត្តមកខេត្តត្រាវិញ” ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័កប្រមូលផ្តុំនោះ បណ្តាករណីចត្តាឡីស័កត្រូវធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៧ ថ្ងៃទៀត។ ប្រគល់ឱ្យគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការអនុវត្តភ្ជាប់ស្លាក “គ្រួសារមានអ្នកកំពុងតាមដានសុខភាពនៅនឹងផ្ទះ” ទន្ទឹមនឹងនោះ ចង្អុលការអនុវត្តម៉ឹងម៉ាត់ការគ្រប់គ្រង អង្កេតមុខសញ្ញាខាងលើតាមការកំណត់។ មានការពិនិត្យរំលឹកពីបណ្តាភាពអន់ខ្សោយខ្វះចន្លោះ បើសិនមាន។ ផ្តើមពីសារលិខិតចង្អុលការនោះ ឃុំឡុងហ៊ីបតែងបំផុសចលនាបណ្តាមុខសញ្ញាអនុវត្តល្អ បង្កបានការព្រមព្រៀងខ្ពស់ក្នុងប្រជាជន។ នៅមុនពេលសម្រេចការធ្វើចត្តាឡីស័កនៅនឹងផ្ទះក្នុងរយៈពេល ៧ ថ្ងៃ តំណាងផ្នែកសុខាភិបាលមកយកសំណាកធ្វើតេស្តរហ័ស បើសិនមានលទ្ធផលអវិជ្ជមាននោះ អនុញ្ញាតឱ្យមុខសញ្ញាប្រជុំជីវភាពធម្មតា ប៉ុន្តែត្រូវធានា ៥K។
តំណាងរដ្ឋអំណាចមូលដ្ឋានទៅសួរសុខទុក្ខគ្រួសារបង ថាច់បាច់ ដែលកំពុងធ្វើចត្តាឡីស័កនៅនឹងផ្ទះ។
លោកគឹមបៃឡី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីបបានឱ្យដឹងថា៖ ចាប់ពីពេលខេត្តមានគោលការណ៍ទទួលប្រជាជនមកពីទីក្រុង ខេត្តនានា គិតមកដល់ថ្ងៃទី ២៦ ខែតុលា ឃុំឡុងហ៊ីបទទួលអ្នកមកមូលដ្ឋានបាន ៣៦៨ នាក់អនុវត្តចត្តាឡីស័កនៅតាមសាលារៀន ៤ កន្លែង ក្នុងនោះ មានករណី F0 ចំនួន ៤ ករណី និង F១ ចំនួន ២៩ ករណីបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបណ្តោះអាសន្ន នៅ ៣២ ករណីកំពុងធ្វើចត្តាឡីស័កប្រមូលផ្តុំ។ បណ្តាករណីក្រៅពីនោះបានបញ្ចប់ពេលធ្វើចត្តាឡីស័កប្រមូលផ្តុំ និងបានធ្វើចត្តាឡីស័កនៅនឹងផ្ទះ។
ជាមុខសញ្ញា F0 បានព្យាបាលជាសះស្បើយ និងបានត្រឡប់មកកំពុងធ្វើចត្តាឡីស័កនៅនឹងផ្ទះ បងថាច់បាច់ នៅភូមិអញ្ចាញ់(អា) តែងបានតំណាងរដ្ឋអំណាចមូលដ្ឋានមកសួរសុខទុក្ខអំពីសុខភាព និងជំរុញទឹកចិត្តឱ្យបងខិតខំប្រតិបត្តិល្អដើម្បីសម្រេចការធ្វើចត្តាឡីស័កតាមការកំណត់ មិនធ្វើឱ្យឥទ្ធិពលដល់សកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគរបស់រដ្ឋអំណាចមូលដ្ឋាន។ បងថាច់បាច់ បានឱ្យដឹងថា៖ នៅតំបន់ចត្តាឡីស័កប្រមូលផ្តុំបានបណ្តាផ្នែកពាក់ព័ន្ធតែងយកចិត្តទុកដាក់ថែទាំ ព្យាបាលដល់ពេលមកផ្ទះ បងៗតំណាងរដ្ឋអំណាចមូលដ្ឋានក៏លើកទឹកចិត្ត ធ្វើឱ្យខ្ញុំមានការរំភើបយ៉ាងខ្លាំង។ ខ្ញុំសូមអរគុណចំពោះទង្វើរបស់បងៗដើម្បីជួយដល់រូបខ្ញុំ ឆាប់បានត្រឡប់មកប្រជុំជីវភាពធម្មតា។
ដឹងបានថា ក្រោយពេលមកធ្វើចត្តាឡីស័កនៅនឹងផ្ទះ គ្រួសារជាច្រើននៅជួបលំបាកជាបន្តទៀត ម៉្លោះហើយរដ្ឋអំណាចមូលដ្ឋានចលនា សប្បុរសជនដើម្បីឧបត្ថម្ភបណ្តាវត្ថុចាំបាច់ឧបត្ថម្ភដល់មុខសញ្ញា មិនទុកឱ្យអ្នកធ្វើចត្តាឡីស័កមានក្តីអំពល់អំពីការខ្វះខាតវត្ថុចាំបាច់។ លោកថាច់សារឿន ប្រធានគណៈកម្មការប្រជាជនភូមិអញ្ចាញ់(អា) បានឱ្យដឹងថា៖ ដោយអាស្រ័យបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋាន មាមីងភូមិស្រុក និងសប្បុរសជនជួយឧបត្ថម្ភដល់បណ្តាមុខសញ្ញាអនុវត្តល្អចត្តាឡីស័កនៅនឹងផ្ទះ មិនចេញទៅក្រៅពេលដែលការយកសំណាកធ្វើតេស្តរហ័សមិនទាន់បានអនុវត្ត។ បច្ចុប្បន្ន គ្រួសារប្រជាជនជាង ១០ គ្រួដែលនៅបណ្តាថ្ងៃមុននេះបានភ្ជាប់ស្លាកប្រកាសនោះ ពេលនេះមានគ្រួសារដល់ទៅ ៦ គ្រួ បានរុះរើប្រជាជនបានត្រឡប់មកប្រជុំជីវភាពធម្មតាវិញ។
ផ្តើមពីការធ្វើល្អការងារបំផុសចលនា ផ្សព្វផ្សាយ និងឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កបានទាន់ពេល ម៉្លោះហើយឃុំឡុងហ៊ីបការពារបានល្អ “តំបន់បៃតង” ទន្ទឹមនឹងនោះទប់ស្កាត់ការឆ្លងរាលដាលនៃអាសន្នរោគក្នុងសហគមន៍ ជួយឱ្យប្រជាជនបានស្ងប់ចិត្តក្នុងពលកម្មផលិតក្នុងសភាពធម្មតាថ្មី៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ