ក្នុងរយៈពេល ០៣ ថ្ងៃទី ០៦-០៩ ខែសីហា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១០៣ ករណីវិជ្ជ មានជាមួយនឹងវីរុស SARS-CoV-២ បណ្តា ករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំជាក់ស្តែងគឺ៖ ស្រុកកូវង៉ាង ២៦ ករណី ស្រុកថ្កូវ ៥៨ ករណី (ក្នុងនោះ អ្នកភាគច្រើនគឺជាករណី F១ ក្នុងតំបន់ចត្តាឡីស័កប្រមូលផ្តុំ និងនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៦) ស្រុកចូវថាញ់ ០២ ករណី យ្វៀងហាយ ១០ ករណី និង ស្រុកកូវកែ ២៧ ករណី ។ ដូច្នោះ គិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ថ្ងៃទី ០៩ សីហា ក្នុងទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានវីរុស SARS-CoV-២ ចំនួន ៥៨០ ករណី ។ មាន ៤២ ករណី អន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក ព្យាបាលជាសះស្បើយ ៨៩ ករណី។ គិតមកដល់ពេលនេះ ខេត្តកត់ត្រាបាន ០៥ ករណី ស្លាប់ ។
ចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរប្រជាជនគប្បីនៅក្នុងផ្ទះ ពេលចេញក្រៅក្នុងករណីចាំបាច់ រក្សាចម្ងាយគ្នាពេលជួបសំណេះសំណាលយ៉ាងតិចណាស់បាន ២ ម៉ែត្រ មិនគប្បីចេញធ្វើដំណើរក្នុងរយៈពេលពីម៉ោង ១៨ ថ្ងៃមិនរហូតដល់ម៉ោង ០៦ ព្រឹកថ្ងៃក្រោយ អនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K តាមការព្រមានរបស់ក្រសួង សុខាភិបាល៕