ស្ថិតនៅពិធីបំផុសចលនា បន្ទាប់ពីបានស្តាប់ សមមិត្តត្រឹងវុាំងហុង សមាជិកអចិន្ត្រៃយ៍បក្ស ស្រុក ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវអានលិខិតអំពាវនាវរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ស្តីពីបំផុសចលនា “ទូទាំងប្រជាជន ចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងឧបត្ថម្ភប្រភពធនធានបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩”។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន សមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ រួមជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជនស្រុកចូលរួមឧបត្ថម្ភបានជិត ១៦០ លានដុង។ ក្នុងនោះ កម្មាភិបាល បុគ្គលិកមជ្ឈមណ្ឌលសុខាភិបាលស្រុកឧបត្ថម្ភជាង ៦៤ លានដុង កម្មាភិបាល នគរបាល ស្រុកឧបត្ថម្ភជាង ៥៣,៥ លានដុង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវឧបត្ថម្ភ បាន ១០ លានដុង។
តាមផែនការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ រងចាំទទួលពីការឧបត្ថម្ភមូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងអចិន្ត្រៃយ៍គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ។ ព្រម ទាំងចលនាប្រជាជនចូលរួមរុញច្រានអាសន្ន រោគជំងឺកូវីដ-១៩៕
ហុងភុក-សុខា