កាលពីថ្ងៃទី ១៥ កញ្ញា លោកស្រី ត្រឹងធីគីមជុង លេខាបក្សស្រុកកូវង៉ាង លោក ត្រឹមថាញ់វឹង ប្រធានសមាគមជំរុញការសិក្សា អញ្ជើញទៅជូនអំណោយ ៣០ ចំណែកដល់ សិស្សក្រីក្រ ជិតក្រ សាលាអនុវិទ្យាល័យឃុំម៉ីហ្វា។ អំណោយមួយចំណែកៗតម្លៃ ៥០០.០០០ ដុង ដើម្បីចែករំលែក លើកទឹកចិត្ត ជាមួយសាលា ឪពុកម្តាយសិស្ស អាស្រ័យដោយរងឥទ្ធិពលជំងឺកូវីដ-១៩។
សមាគមជំរុញការសិក្សាជូនអំណោយដល់ សិស្សក្រីក្រ ជិតក្រ ។ រូបថត៖ ឌិញកាញ់
លោក ត្រឹមថាញ់វឹង ប្រធានសមាគមជំរុញ ការសិក្សាស្រុកកូវង៉ាង បានឲ្យដឹងថា៖ អា ស្រ័យឥទ្ធិពលជំងឺកូវីដ-១៩ ឆ្នាំសិក្សា ២០២១ -២០២២ ជីវភាពរបស់ឪពុកម្តាយសិស្ស នៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរជួបការលំបាកច្រើន សមាគមជំរុញការសិក្សាស្រុកចំណាយ ប្រាក់ ២២៧,៥ លានដុង ឧបត្ថម្ភអំណោយ ៤៥៥ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៥០០.០០០ ដុង រួមចំណែកកាត់បន្ថយការលំបាកដល់ឪពុកម្តាយសិស្សនាឆ្នាំសិស្សាថ្មីនេះ៕ ឌិញកាញ់-ថាច់ហៀង