ចូលរួមជ្រោងជ្រែងការអំពាវនាវទូទាំងប្រទេស ផ្តុំកម្លាំងរុញច្រានជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ មិថុនា សាខាសមាគមនិស្សិតស្រុកថ្កូវនៃសាលាមហាវិទ្យាល័យត្រាវិញសហការជាមួយសម្ព័ន្ធយុវជនបណ្ដាឃុំ៖ តឹបស៊ើង ដាយអាង ឌិញអាងចាត់តាំងជូនរបាំងមុខដោយឥតគិតថ្លៃចំនួន ៣.០០០ បន្ទះដល់ប្រជាជននៅលើភូមិសាស្រ្ដឃុំទាំង ០៣ អាស្រ័យដោយសាខាសមាគមនិស្សិតស្រុកថ្កូវចលនាកម្មាភិបាល គ្រូបង្រៀន និងនិស្សិតក្នុងសាលារួមវិភាគទានឧបត្ថម្ភ។
សាខាសមាគមនិស្សិតជូនរបាំងមុខដល់ប្រជាជនស្រុកថ្កូវ។ រូបថត៖ ខាក់លឿង
ក្រៅពីការជូនរបាំងមុខ និស្សិត សម្ព័ន្ធយុវជនទាំងនោះនៅទាំងជូនឯកសារផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ គឺគោរពនិងអនុវត្តត្រូវតាមវិធានការ ៥k របស់ក្រសួងសុខាភិបាល៕
ខាក់លឿង-លឺវវូ