សាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យស្រុកកាងឡុង មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ២៦ នាក់ (ជនជាតិខ្មែរ ២៣%)។ ក្នុងនោះមានគ្រូបង្រៀនម្នាក់មានកម្រិតវិជ្ជាមហាបរិញ្ញា គ្រូបង្រៀន បុគ្គលិក ១៩ នាក់មានកម្រិតវិជ្ជាមហាវិទ្យាល័យ គ្រូបង្រៀន បុគ្គលិក ០២ នាក់ កម្រិតឧត្តមសិក្សា និងបុគ្គលិក ០២ នាក់ចុះកិច្ចសន្យាតាមអនុក្រឹត្យលេខ ៦៨ ។ សាលាមានសិស្សរួម ២៧៦ នាក់ ។ ក្រោយពីរៀនបន្តផ្ទាល់ និងសិស្សរបស់សាលារីករាយក្រៃលែងដោយបានមកសាលារៀនផ្ទាល់។ ដើម្បី សម្របសម្រួលដោយសុវត្ថិភាព សាលាមិនទាន់អនុញ្ញាតឲ្យសិស្សមកស្នាក់នៅអន្តេវាសិកដ្ឋាននៅឡើយ សាលាបានរៀបចំកាលបរិច្ឆេទឲ្យសិស្សរៀនរាល់ពេលព្រឹកក្នុងសប្តាហ៍ ដើម្បីធានាសុវត្ថិភាព និងសម្រេចតាមផែនការសិក្សាឆ្នាំ ២០២១-២០២២។ សាលាបានកសាងផែនការវគ្គសិក្សាទី ២ ជាក់ស្តែង និងពង្រីកតួនាទីម្ចាស់ការ រវៀសរវៃ របស់គ្រូបង្រៀនក្នុងការអនុវត្តន៍វិធីសាស្រ្ត និងរូបភាពបង្រៀនឱ្យបានល្អ ធានាគុណភាពក្នុងការបង្រៀននិងរៀន។
លោកគ្រូឡេង៉ុកណូយ(ឈរ) ចង្អុលការកម្មាភិបាលគ្រូបង្រៀនសាលាអនុវត្តភារកិច្ចនាវគ្គសិក្សាទី ២។
អ្នកគ្រូវិញធីទ្រុកឡិញ បង្រៀនមុខវិជ្ជាអក្សរសាស្រ្តបានឲ្យដឹងថា៖ គណៈចាងហ្វាងសាលាចង្អុលការបណ្តាគ្រូបង្រៀនគ្រប់មុខវិជ្ជា បង្កើនការណែនាំជំរុញទឹកចិត្តសិស្សឲ្យខិតខំរៀនសូត្រក្នុងពេលមកសាលារៀនផ្ទាល់ដើម្បីរំលឹកមេរៀន បង្កើនចំណេះដឹងដែលនៅខ្វះខាត។ ក្នុងថ្នាក់រៀន គ្រូបង្រៀនដាក់បញ្ហាឲ្យសិស្សឆ្លើយពីបញ្ហាងាយ ដល់បញ្ហាពិបាកដើម្បីឲ្យសិស្សចូលចិតុ្តរៀន។ ទន្ទឹមនឹងនោះ ខ្ញុំតែងសំណេះសំណាលជាមួយគ្រូអចិន្ត្រៃយ៍ ដើម្បីស្វែងយល់ចិត្តសាស្រ្តសិស្ស និងមានវិធីសាស្ត្រដាស់តឿនសិស្សឲ្យរៀនសូត្របានល្អក្នុងថ្នាក់រៀនផង នៅនឹងផ្ទះផង។
លោកគ្រូឡេង៉ុកណូយចាងហ្វាងសាលាមានប្រសាសន៍ថា៖ សាលាមានវិធានការជាច្រើនដើម្បីបង្កើនគុណភាពបង្រៀន និងរៀន។ ដូចជាកសាងផែនការបង្រៀនតាមការណែនាំកែសម្រួល បន្សុទ្ធសម្រាំងខ្លឹមសារបង្រៀននាឆ្នាំសិក្សា ២០២១‑២០២២ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ ជាពិសេសយកចិត្តទុកដាក់ចំពោះខ្លឹមសារ ចំណេះដឹង ក្នុងការបំពាក់បំប៉នសិស្សក្នុងវគ្គសិក្សាទី ២ កម្មវិធីប្រឡងសិស្សពូកែថ្នាក់ទី ៩ ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២១ - ២០២២។ ក្នុងពេលសិស្សរៀនផ្ទាល់ គ្រូបង្រៀនគប្បីបង្រៀនសិស្សពីខ្លឹមសារសំខាន់ៗ ធានា រវៀសរវៃ សមស្រប និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ សាលានៅទាំងចាត់តាំងអនុវត្តបណ្តាទម្រង់ និងវិធីសាស្រ្តឲ្យសិស្សធ្វើលំហាត់ដើម្បីវាយតម្លៃគុណភាពនៃការសិក្សារបស់សិស្សជាប្រចាំតាមកាលកំណត់។
លទ្ធផលប្រឡងវគ្គសិក្សាទី១ នាឆ្នាំសិក្សា ២០២១-២០២២ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យស្រុកកាងឡុង មានសិស្សសម្រេចនិទ្ទេសពូកែ ៣៤ នាក់ ស្រូបយកអត្រា ១២,៣២% និទ្ទេសគ្រាន់បើ ១៤៩នាក់ ស្រូបយកអត្រា ៥៣,៦២% និទ្ទេសមធ្យម ៩0 នាក់ ស្រូបយកអត្រា ៣២,៦១% និងមានសិស្ស 0៣ នាក់ជាប់និទ្ទេសខ្សោយស្រូបយកអត្រា ១,០៩%៕
អត្ថបទ‑រូបថត៖ សុជា