ផ្សិតជាមុខម្ហូបសម្បូរជាតិអាហារូបត្ថម្ភត្រូវបានមនុស្សជាច្រើននិយមចូលចិត្ត ប៉ុន្តៃនៅក្នុងផ្សិតមានផ្ទុកជាតិ Kitin ច្រើន។ ជាតិនេះបង្កឧបសគ្គដល់ការជ្រាបចូល និងការរំលាយ អាហាររបស់ក្រពះ និងប្រព័ន្ធពោះវៀន។ ម៉្លោះហើយមនុស្សមួយចំនួនដែលឈឺក្រពះបាយ បុគ្គលទាំងឡាយដែលកើតបណ្តាជំងឺអំពីប្រព័ន្ធរំលាយអាហារ និងតម្រងនោមខ្សោយនោះមិនត្រូវហូបផ្សិតញឹកញាប់ឡើយ៕ យោងតាមប្រភពសុខភាព
ស្រ្តីកើតមហារីកដោះគួរតែហ្វឹកហាត់វិធី “សមាធិ”
នេះជាការសន្និដ្ឋានត្រូវបានដកស្រង់ចេញក្នុងរយៈកាលស្រាវជ្រាវនៅលើអ្នកជំងឺមហារីកដោះចំនួន ២៩០ នាក់នៅដំណាក់កាលដំបូងរបស់អ្នកវិទ្យាសាស្ត្រទាំងឡាយនៅមហាវិទ្យាល័យ Texas សហរដ្ឋអាមេរិក។
ការហ្វឹកហាត់សមាធិ (Yoga) រួមមានការតាំងសមាធិត្រួតពិនិត្យខ្យល់ដង្ហើមដំឡើងសាច់ដុំ។ល។ ក្រៅពីនោះ ចំពោះបុគ្គលមួយចំនួនមានសុខភាពធម្មតានោះការហ្វឹកហាត់សមាធិក៏មានផលប្រយោជន៍បំផុតដល់សុខភាព ដូចជាចរាចរថាមពលបេះដូងលោតល្អ បង្កើនស្មារតីចងចាំ និងធូរស្រាលខួរក្បាលស្កប់ស្កល់។
ឯរបៀបហាត់ “សមាធិ” យ៉ាងណាៗក៏ដោយ មានក្បួនបង្រៀនច្រើនបែបយ៉ាងខុសប្លែកៗគ្នា។ ទោះបីយ៉ាងណាក៏ដោយ មានទិសដៅរួមតែមួយរបស់សមាធិ គឺការអង្គុយនៅទីកន្លែងស្ងាត់ សម្រួលឥន្រ្ទីយ៍ទាំងអស់ប្រមូលអារម្មណ៍ទៅលើអ្វីមួយដែលល្អប្រសើរ ហើយដកដង្ហើមវែងៗសម្រួលខ្យល់ចេញចូល៕
យោងតាមប្រភពសុខភាព
ហ្វឹកហាត់វិធី “សមាធិ” (Yoga) ។