លោកង្វៀងថាញ់ហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងទើបចុះហត្ថលេខាផ្សាយសេចក្តីសម្រេចលេខ ៨៨០/QĐ-UBND អនុវត្តគម្រោងការឲ្យបុលទុបឧបត្ថម្ភបង្កការងារធ្វើ រក្សា និងបើកទូលាយការងារធ្វើដំណាក់កាល ២០២២-២០២៥។ សរុបទុនសម្រាប់អនុវត្តគម្រោងការដំណាក់កាល ២០២២-២០២៥ ប្រមាណ ១០០ ពាន់លានដុង។
ក្នុងនោះ ប្រភពទុនរបស់មជ្ឈិមបត់បែងឲ្យ ៤០ ពាន់លានដុង ស្រូបយកអត្រា ៤០% ទុនរបស់ខេត្តបត់បែងឲ្យ ៥២ ពាន់លានដុង ស្រូបយកអត្រា ៥២% ទុនរបស់ស្រុក ០៨ ពាន់លានដុង ស្រូបយកអត្រា ៨%។ ស្ថិតលើមូលដ្ឋាននោះ ចំនួនពលករបានបុលទុនបង្កការងារធ្វើដំណាក់កាល ២០២២ -២០២៥ ចំនួន ២.៥០០ រូប (គិតជាមធ្យមក្នុងមួយឆ្នាំមានពលករ ៦២៥ រូបបានបុលទុនបង្កការងារធ្វើ)។ គោលដៅរបស់គម្រោងការបង្កការងារធ្វើថ្មី និងបង្កើនបន្ថែមការងារធ្វើជូនពលករ។ ឧបត្ថម្ភពលករ អ្នកបាត់អាជីព អ្នកគ្មានការងារធ្វើម្ចាស់ការបង្កការងារធ្វើនៅនឹងមូលដ្ឋាន ឆ្លងតាមរយៈនោះ សន្សឹមៗលើកកម្ពស់ជីវភាពរបស់បណ្តាគ្រួសារដែលមានប្រភពចំណូលទាប បង្កភាពវិវឌ្ឍន៍រឹងមាំលើគ្រប់វិស័យនៅបណ្តាឃុំ ទីប្រជុំជន ជាពិសេសគឺនៅបណ្តាតំបន់លំបាក តំបន់មានជនរួមជាតិខ្មែររស់នៅច្រើន រួមចំណែកកាត់បន្ថយការលើសខ្វះគ្នារវាងអ្នកមាននិងអ្នកក្រីក្រ រវាងអ្នកក្រីក្រ និងសហគមន៍ក្នុងតំបន់ប្រជាជនស្នាក់នៅ។ ជំរុញមាំការពង្រីកសេដ្ឋកិច្ច-សង្គម ធានាកិច្ចការពារជាតិ-សន្តិសុខ ជំរុញរហ័សការអនុវត្តន៍សម្រេចបណ្តាលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ កសាងទីក្រុងអារ្យធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រស្ថិរភាព ដោះស្រាយការងារធ្វើជូនពលករនៅលើភូមិសាស្រ្តស្រុក៕
ឌិញកាញ់-តឹងង៉ុក
កសិករថែទាំដំណាំ។ រូបថត៖ ឌិញកាញ់