លោកឡេវ៉ាំងភី ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងឲ្យដឹងថា៖ គិតមកដល់ដើមខែមេសា ឆ្នាំ ២០២២ កសិករស្រុកកូវង៉ាងប្រមូលផលស្រូវរដូវសម្រកជាង ៤.៥៧៥ ហិកតា ទិន្នផលផ្ដល់មធ្យម ៦,៨ តោនក្នុងមួយហិកតា ខ្ពស់ជាងទិន្នផលក្នុងទូទាំងខេត្ត ០,៥៧ តោនក្នុងមួយហិកតា (ទិន្នផលស្រូវរដូវសម្រកគិតជាមធ្យមសម្រេច ៦,២៣ តោនក្នុងមួយហិកតា)។
ស្រូវរដូវសម្រកឆ្នាំ ២០២១-២០២២ កសិករទូទាំងស្រុកចុះពូជដោយខ្លួនឯងបាន ៥.៩៦២ ហិកតា ដោយអាកាសធាតុងាយស្រួល កសិករក៏បានម្ចាស់ការចុះពូជ “បញ្ចៀសការរាំងស្ងួត ជ្រាបជាតិជូរប្រៃ” ហេតុនោះ ទិន្នផលស្រូវសម្រេចខ្ពស់បង្គួរ។ ដោយឡែកបណ្តាឃុំ នៅតំបន់ជនរួមជាតិខ្មែរដូចជា ឃុំញីទ្រឿង ទ្រឿងទ័រ ហ៊ីបហ្វា គីមហ្វា ទិន្នផល ស្រូវសម្រេចពី ៧,៥-៨ តោនក្នុងមួយហិកតា។ ជាពិសេស ឃុំគីមហ្វា ស្រូវរដូវសម្រក ១.០០០ ហិកតាដែលបានចុះពូជ កសិករប្រមូលផលបានជាង ៨០០ ហិកតា ទិន្នផលសម្រេច ០៩ តោនក្នុងមួយហិកតា។ នេះគឺជារដូវស្រូវផ្តល់ទិន្នផលខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក៕
ឌិញកាញ់-ថាច់ហៀង
កសិករហាលស្រូវ។ រូបថត៖ រតនា