លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣៣៣/QĐ-UBND ចុះថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តផ្សាយផែនការអនុវត្ត កម្មវិធីទិសដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ (ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥) ទន្ទឹមនឹងនោះអនុវត្តល្អបណ្តាគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមភ្ជាប់ជាមួយការកសាងស្រុកជនបទថ្មី ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ស្រុកកូវង៉ាងផ្តុំអនុវត្តគោលនយោបាយដោះស្រាយការងារធ្វើ បង្កការងារធ្វើ បំបាត់ភាពក្រីក្រក្នុងតំបន់ជនជាតិខ្មែរ។
ជាក់ស្តែងដូចជា ឧបត្ថម្ភគ្រួសារដែលមានតម្រូវការចាំបាច់អំពីដីសម្រាប់សង់ផ្ទះ លំនៅឋាន ដីផលិត ផ្លាស់ប្តូរមុខរបររបស់គ្រួសារជនជាតិភាគតិចចំនួន៩១៥ គ្រួ។ ក្នុងនោះ ឧបត្ថម្ភលំនៅឋាន ៤៨៨ គ្រួ ឧបត្ថម្ភដីសម្រាប់សង់ផ្ទះ ៣៧ គ្រួ ឧបត្ថម្ភដីផលិត ១១ គ្រួ ផ្លាស់ប្តូរមុខរបរ ១៩១ គ្រួ និងឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ ១៨៨ គ្រួ។
តំបន់អនុវត្តលើភូមិសាស្រ្តបណ្តាឃុំ ភូមិតំបន់ជនជាតិភាគតិច។ ក្នុងនោះ អាទិភាពប្រភពកម្លាំងរបស់កម្មវិធីវិនិយោគឲ្យបណ្តាភូមិសាស្រ្តឃុំ ភូមិលំបាកខ្លាំង តំបន់ជនជាតិភាគតិច។ មុខសញ្ញារបស់កម្មវិធី៖ ឃុំ ភូមិតំបន់ជនជាតិភាគតិច។ គ្រួសារ បុគ្គលជាជនជាតិភាគតិច។ គ្រួសារ បុគ្គលជាជនជាតិកិញស្ថិតក្នុងគ្រួសារក្រីក្ររស់នៅបណ្តាឃុំ ភូមិដែលត្រូវរងឥទ្ធិពលពីអាកាសធាតុប្រែប្រួល។ អាជីវកម្ម សហករណ៍ សហព័ន្ធន៍សហករណ៍ បណ្តាអង្គការចាត់តាំងសេដ្ឋកិច្ចធ្វើសកម្មភាពលើភូមិសាស្រ្តបណ្តាឃុំ ភូមិអាកាសធាតុប្រែប្រួល។ រយៈពេលអនុវត្តចាប់តាំងពីឆ្នាំ ២០២២ ដល់ដាច់ឆ្នាំ ២០២៥៕ ប្រែសម្រួល៖ តឹងង៉ុក
កសិករត្រៀមបម្រុងដាំដំណាំ។ រូបថត៖ ឌិញកាញ់