កាលពីសប្តាហ៍កន្លង មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តជូនលិខិតទទួលស្គាល់ផលិតផល OCOP ត្រាវិញឆ្នាំ ២០២១។
អនុវត្តកម្មវិធីឃុំនីមួយៗផលិតផលមួយ (OCOP) ឆ្នាំ ២០២១ ទូទាំងខេត្តមានផលិត ផល ២៤ ប្រភេទរបស់បុគ្គល ១៧ រូបបានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ០៣ ឆ្នាំ ២០២១។ ក្នុងនោះ មានផលិតផល ២៤ ប្រភេទលំដាប់ផ្កាយ ០៣ (០៤/២៤ ផលិតផលមានតម្លាភាពលំដាប់ផ្កាយ ០៥)។
បានដឹងថា៖ គិតតាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ផលិតផល OCOP ថ្នាក់ខេត្តសន្សឹមៗបានលើកកម្ពស់។ ក្នុងនោះ ឆ្នាំ ២០១៩ មានផលិតផល ៣០ ប្រភេទបានទទួលស្គាល់ (០៣ ផលិតផលលំដាប់ផ្កាយ ០៤ និង ២៧ ផលិតផលលំដាប់ផ្កាយ ០៣)។ ឆ្នាំ ២០២០ មានផលិតផល ២៦ ប្រភេទបានទទួលស្គាល់ (១០ ផលិផលលំដាប់ផ្កាយ ០៤ និង ១៦ ផលិតផលលំដាប់ផ្កាយ ០៣) និងផលិតផល ០១ ប្រភេទមានតម្លាភាពលំដាប់ផ្កាយ ០៥៕
ប្រែសម្រួល៖ តឹងង៉ុក
លោកហ្វិញគីមញ៉ឹងជូនសេចក្តីសម្រេចចិត្តទទួលស្គាល់ផលិតផល OCOP ឆ្នាំ ២០២១។ រូបថត៖ ហ៊ឺវហ្វេ