ឃុំថាញ់ហ្វាស៊ើង ជាឃុំមួយក្នុងចំណោមឃុំទាំង ៨ នៃស្រុកកូវង៉ាងដែលមាន គ្រួសារជនរួមជាតិខ្មែរ ១.៥២៤/២.១៣៧ គ្រួសាររួមលើភូមិសាស្រ្ត។ ឃុំបានទទួលស្គាល់ឃុំជនបទថ្មីនៅក្នុងឆ្នាំ ២០២១ សព្វថ្ងៃឃុំកំពុងបន្តការខិតខំកសាង សម្រេចឃុំជនបទថ្មីលើកកម្ពស់នៅក្នុងឆ្នាំ ២០២៣។
លោកឡេវ៉ាំងភឿក ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើងបានឱ្យដឹង៖ ឃុំបានជំរុញមាំការផ្សព្វផ្សាយ ចលនាប្រជាជនដោយរូបភាពសម្បូរបែបលើភូមិសាស្ត្រឃុំអំពីខ្លឹមសារ គោលដៅ អត្ថន័យកសាងជនបទថ្មីលើកកម្ពស់។ បង្កភាពវិវឌ្ឍន៍យ៉ាងសកម្មអំពីស្មារតី និងសកម្មភាពរបស់អង្គការចាត់តាំងមហាជន ប្រជាជនក្នុងឃុំ ឆ្លងតាមនោះក្នុងទូទាំងឃុំមានគ្រួសារ ២.០៦៩/២.១៣៧ គ្រួបានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី សម្រេច ៩៦,៨១%។ ៦/៦ ភូមិបានទទួលស្គាល់ជាភូមិវប្បធម៌ ជនបទថ្មី សម្រេច ១០០%។
ពង្រីកដំណាំសំខាន់មួយចំនួនដើម្បីឃុំសម្រេចសម្បទាជនបទថ្មីលើកកម្ពស់។
ឃុំកៀរគរប្រភពកម្លាំងកសាងជនបទថ្មីបាន ១៦៧,៦ ពាន់លានដុង ក្នុងនោះប្រជាជនរួមវិភាគទានជាង ២,៧ ពាន់លានដុង។ ផ្លូវតភ្ជាប់ឃុំ ១០០% បានកសាងដោយក្រួសចាក់កៅស៊ូ ផ្លូវភ្ជាប់ភូមិជាង ៥០% បានកសាងដោយក្រួសកៅស៊ូ ឬបេតុង។ សាលារៀនជាង ៧០%សម្រេចសម្បទាជាតិ។ អនុវត្តបណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់តាមសេចក្ដីសម្រេចលេខ ១៣០៦/QĐ-UBND ចុះថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្តដំណាក់កាល ២០២១-២០២៥ លើមូលដ្ឋានដែលសម្រេចបាន ឃុំថាញ់ហ្វាស៊ើង ក៏មានភាពងាយស្រួលដើម្បីសម្រេចបានឃុំជនបទថ្មីលើកកម្ពស់។
លោកឡេវ៉ាំងភឿក ឱ្យដឹងបន្ថែម៖ បក្ខភាគ រដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្ដាអង្គការមហាជនផ្ដុំកិច្ចចង្អុលការ ចលនាប្រជាកសិករជំរុញមាំការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត ផ្លាស់ប្ដូរពូជដណាំ សត្វចិញ្ចឹម ពង្រីកសេដ្ឋកិច្ចគ្រួសារ ភ្ជាប់ជាមួយសេដ្ឋកិច្ចសហការ កសាងទម្រង់សេដ្ឋកិច្ចជាច្រើនជួយដល់ការប្រកបកិច្ចការរកទទួលទានមានប្រសិទ្ធភាពដូចជា៖ ទម្រង់ចិញ្ចឹមគោមនៅភូមិវាលលាក់ ទម្រង់ចិញ្ចឹមបង្កងប្រពលវប្បកម្មនៅភូមិកូវវី។ល។ បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តឃុំ មានមូលដ្ឋានឧស្សាហសិប្បកម្មចំនួន ៨២ កន្លែង ដោះស្រាយការងារធ្វើជូនពលករនៅនឹងកន្លែងចំនួន ២៥២ នាក់ តម្លៃផលិតប៉ាន់ស្មានសម្រេចបាន ៦៨ ពាន់លានដុង។ តាមរយៈការអនុវត្តន៍រចនាសម្ព័ន្ធគ្រោងផែនការកសិកម្មឡើងវិញ ឃុំបានផ្សព្វផ្សាយក្នុងប្រជាជនឲ្យបង្វែរដីផលិតស្រូវអន់ប្រសិទ្ធភាពចំនួន ៤៧,៥ ហិកតាមកដាំដំណាំ ដាំស្មៅចិញ្ចឹមគោ។ល។ នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ រួមចំណែកលើកស្ទួយតម្លៃផលិតនៃទូទាំងឃុំ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ