តាមផែនការផលិតស្រូវរដូវសម្រកឆ្នាំនេះ ស្រុកទីវកឹងនឹងចុះពូជ ១០.៥៧០ ហិកតា។ រយៈពេលចុះពូជចាប់ផ្តើមពីថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដោយចែកចេញជា ០២ លើក។ លើកទី ០១ ចុះពូជចាប់ពីថ្ងៃទី ០៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួន ១.៥៤៣ ហិកតា រួមមានបណ្តាឃុំ៖ ហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ ភូកឹង តឹងហ៊ុង និងតឹងហ្វា។ លើកទី ០២ ចាប់ពីថ្ងៃទី ០៥-៣០ ខែធ្នូ ឆ្នាំ ២០២២ ចំនួន ៩.០២៧ ហិកតា រួមមាន៖ ទីប្រជុំជនទីវកឹង ឃុំហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ ង៉ាយហ៊ុង ភូកឹង ឡុងថើម តឹងហ៊ុង តឹងហ្វា និងហ៊ុងហ្វា។ យោងតាម លក្ខណៈជាក់ស្តែងរបស់មូលដ្ឋានដែលអាចបែងកាលបរិច្ឆេទចុះពូជឲ្យបានសមស្រប ប៉ុន្តែត្រូវធានាការចុះពូជឲ្យបានព្រមៗគ្នានៅលើវាលស្រែនីមួយៗដើម្បីជៀស វាងដង្កូវក្រា និងជំងឺផ្សេងៗ។ ក្នុងរដូវនេះ ផ្នែកកសិកម្មប្រកាសព្រមានឲ្យមាមីងកសិករ គប្បីប្រើប្រាស់បណ្តាប្រភេទពូជស្រូវដែលបានទទួលស្គាល់ ដូចជា៖ OM ៥៤៥១, OM ១៨, OM ៤៩០០ ដាយថើយ ៨ បណ្តាពូជ OM 429, RVT។ ដោយឡែកក្រុមពូជ IR ៥០៤០៤០, ML ២០២ អាចផលិតបន្ត ប៉ុន្តែកុំឲ្យលើសពី ២០% នៃផ្ទៃដីចុះពូជ។
មុនពេលព្រោះ មាមីងកសិករគប្បីអនុវត្តល្អការងារធ្វើអនាម័យវាលស្រែតិចបំផុត ២ សប្តាហ៍ ទម្ទឹមនឹងនោះ ប្រើប្រាស់ផ្សិត Trichoderma ឬបណ្តាផលិតផលច្នៃជីវសាស្រ្ត កម្ចាត់គល់ជញ្រ្ជាំង ចំបើង ដើម្បីកាត់បន្ថយជាតិពុលសរីរាង្គ ព្រាចជីឡឹងឬ បណ្តាប្រភេទជីដែលមានផ្ទុកជាតិ Silic ច្រើន ដើម្បីជួយឲ្យស្រូវអាចធន់ទ្រាំបាន នឹងជំងឺមួយចំនួន អនុវត្តបណ្តាវិធានការព្រោះជាជួរ ព្រោះស្តើង ចំនួនពូជប្រើប្រាស់កុំឲ្យលើសពី ១២0 គីឡូក្រាមក្នុងមួយហិកតា៕
តូវៀង-ថាច់ហៀង
កសិករព្រោះស្រូវជាជួរ។ រូបថត៖ តូវៀង