អនុវត្តតាមស្មារតីសារលិខិតលេខ ៨១៧ របស់សមាគមកសិករខេត្តត្រាវិញស្តីអំពីការចាត់តាំងមហាសន្និបាតសាខាសមាគមកសិករអាណត្តិកាល ២០២២-២០២៧។ កាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០២២ សមាគមកសិករស្រុកទីវកឹងចង្អុលការសមាគមកសិករឃុំភូកឹងជ្រើសយកសាខាសមាគមភូមិកូវត្រែធ្វើជាកន្លែងចាត់តាំងមហាសន្និបាតគំរូអាណត្តិកាល ២០២២-២០២៧។ ថ្នាក់ដឹកនាំសមាគមកសិករខេត្ត ស្រុក និង ១១ ឃុំ ទីប្រជុំជនក្នុងស្រុកចូលរួម។
ក្រុមអធិបតីអង្គសន្និបាត។ រូបថត៖ តូវៀង
មហាសន្និបាតសាខាសមាគមកសិករភូមិកូវត្រែ ឃុំភូកឹងបានបូកសរុប វាយតម្លៃបណ្តាលទ្ធផលដែលសម្រេចបានក្នុងអាណត្តិកាលកន្លង (២០២០-២០២២) និងពិនិត្យគុណសម្បត្តិ គុណវិបត្តិ បណ្តាចំណុចលេចធ្លោ និងចំណុចខ្សោយរបស់គណៈប្រតិបត្តិការសមាគមក្នុងការដឹកនាំ ចង្អុលការ បញ្ជាការអនុវត្តបណ្តាចលនាប្រឡងប្រណាំង ភារកិច្ចសំខាន់ៗរបស់សមាគម។ ទន្ទឹមនឹងនោះ បណ្តាតំណាងក៏បានបំពេញយោបល់ជាច្រើនចែករំលែកអំពីរបៀបធ្វើល្អៗក្នុងការកសាងទម្រង់សេដ្ឋកិច្ច ក្លឹបជួយគ្នារួចផុតពីភាពក្រីក្រចីរភាព របៀបចលនាសមាជិក និងប្រជាជនចូលរួមគាំពារសុខាភិបាល គាំពារសង្គមស្ម័គ្រចិត្ត។ ទន្ទឹមនឹងនោះចូលរួមថ្លែងបទអន្តរាគមន៍ ពិភាក្សាអំពីបណ្តាភាពលំបាកក្នុងការអនុវត្តន៍ចលនាសកម្មភាពមួយចំនួនរបស់សមាគម និងស្នើវិធីសាស្រ្តដោះស្រាយមួយចំនួនគប្បីយកចិត្តទុកដាក់ចង្អុលការអនុវត្តក្នុងរយៈពេលខាងមុខ។
យោងតាមយោបល់គបវាល់របស់បណ្តាតំណាង គណៈអធិបតី និងលេខាមហាសន្និបាតក៏បានកត់សម្គាល់ និងកែតម្រូវផែនការសេចក្តីសម្រេចចិត្តមួយចំនួនក្នុងអាណត្តិកាល ២០២២-២០២៧ ឲ្យសមស្របជាមួយនឹងលក្ខណៈ ស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ តួយ៉ាងដូចជា៖ មានកម្មាភិបាល សមាជិកជាង ៩៨% បានផ្សព្វផ្សាយ រៀនសូត្របណ្តាគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ ជារៀងរាល់ឆ្នាំមានកម្មាភិបាល ១០០% បានអប់រំចំណេះដឹង។ ចលនាគ្រួសារសមាជិកជាង ៩៥% ចូលរួមគាំពារសុខាភិបាល។ មានគ្រួសារសមាជិក ៩៥% បានទទួលស្គាល់ជាគ្រួសារវប្បធម៌-ជនបទថ្មី។ កសាង និងរក្សាយ៉ាងតិចបំផុតក្លឹបកសិករចូលរួមអនាម័យបរិស្ថាន ០១ ក្លឹប។ល។
តាមផែនការ សមាគមកសិករស្រុកទីវកឹងបន្តចង្អុលការសមាគមកសិករបណ្តាឃុំ ទីប្រជុំជន និងសាខាសមាគមកសិករភូមិ អនុសង្កាត់ប្រញាប់អនុវត្តល្អការងារត្រៀមបម្រុងដើម្បីចាត់តាំងមហាសន្និបាតអាណត្តិកាល ២០២២-២០២៧ ត្រូវតាមស្មារតីនៃសារលិខិតលេខ ៨១៧ របស់ សមាគមកសិករខេត្តត្រាវិញ៕
តូវៀង-តឹងង៉ុក