តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំមានសត្វទាឃ្លានរាប់ពាន់ក្បាលត្រូវបានគេដោះលែងទៅក្នុងវាលស្រែដ៏ធំមួយ ដើម្បីកម្ចាត់សត្វល្អិតចង្រៃ និងស្រូវចំបើងដែលនៅសល់ក្រោយប្រមូលផល។
កសិករបានឃើញនូវការជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ប៉ុន្តែនៅក្នុងបណ្តាប្រទេសដែលជាប្រទេសនីហរ័ណអង្ករច្រើន កសិករនៅតែប្រើដំណោះស្រាយចាស់ៗរាប់សតវត្សរ៍ដើម្បីរក្សាស្រូវរបស់ពួកគេឱ្យស្ថិតក្នុងស្ថានភាពប្រសើរបំផុត។ ជារៀងរាល់ឆ្នាំពួកគេពឹងផ្អែកលើកសិករចិញ្ចឹមទា ដើម្បីចិញ្ចឹមសត្វទារាប់ពាន់ក្បាលដែលអត់ឃ្លានឱ្យចូលទៅក្នុងស្រែរបស់ពួកគេ ក្នុងគោលបំណងកម្ចាត់សត្វល្អិត និងស្មៅចំបើងដែលនៅសល់។ ក្រៅពីដើរតួជាថ្នាំសម្លាប់សត្វល្អិតធម្មជាតិ សត្វទាក៏ក្លាយជីជាតិដល់វាលស្មៅជាមួយនឹងលាមករបស់វាផងដែរ។
ពីព្រោះគុណប្រយោជន៍ការចិញ្ចឹមទាគឺជាថ្នូរសម្រាប់កសិករធ្វើស្រែ ទាជួយស៊ីសត្វល្អិតពីកសិដ្ឋានហើយកសិករអាចកាត់បន្ថយការប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត។
ហ្វូងសត្វទាចំនួន ១០,០០០ ក្បាល អាចសម្អាតកសិដ្ឋានទំហំផ្ទៃដី ៧០ ហិកតាយ៉ាងហ្មត់ចត់ក្នុងរយៈពេលប្រហែលមួយសប្តាហ៍៕
(ប្រភពព័ត៌មាន Oddity Central)
ទម្រង់ចិញ្ចឹមទាពង។ រូបថត៖ រតនា