បច្ចុប្បន្ននេះ ចម្ការឈើហូបផ្លែដូចជាមង្ឃុត សាវម៉ាវ ទុរេន ត្របែក និងមៀននៅស្រុកកូវ កែកំពុងដល់ដំណាក់កាលប្រមូលផល។ ជាមួយផ្ទៃចម្ការឈើហូបផ្លែជាង ៨.២០០ ហិកតា ក្នុងនោះផ្ដុំច្រើននៅបណ្ដាឃុំអាងភូតឹង ហ្វាតឹង និញថើយ តាមង៉ាយ។ល។ ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២២ បរិមាណផលផ្លែឈើប្រមូលផលរបស់ស្រុកជាង ១០៩.៧៨៩ ហិកតា សម្រេច ៦៦,៥៤% ផែនការឆ្នាំ កើន ៤៧.៤១៦ តោនប្រៀបនឹងពេល ជាមួយគ្នានៃឆ្នាំកន្លង។
អាចឃើញថា ចម្ការឈើហូបផ្លែនៅស្រុក កូវកែជាពិសេសនៅកោះតឹងគ្វី កោះអាងឡុក (ឃុំហ្វាតឹង) និងបណ្ដាឃុំប្របមាត់ទន្លេហូវបានស្ដារឡើងវិញបន្ទាប់ពី ០២ ឆ្នាំរងឥទ្ធិពលការជ្រាបជាតិប្រៃ (ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧)។
អ្នកចម្ការដូវ៉ាំងតាយ នៅភូមិតឹងគ្វី ១ ឃុំអាងភូតឹងឲ្យដឹងថា៖ គ្រួសារដាំសាវម៉ាវប្រមាណ ០,៤ ហិកតា។ ឆ្នាំនេះថ្វីត្បិតចំណាយទុនវិនិយោគច្រើនអាស្រ័យតម្លៃជីកើនឡើង (ពី ០៨ លានដុងឡើង ១៥ លានដុងក្នុងផ្ទៃចម្ការ ០,៤ ហិកតា) ប៉ុន្ដែតម្លៃសាវម៉ាវនៅកម្រិតខ្ពស់បង្គួរហើយអូសអន្លាយ គិតជាមធ្យម ១៥.០០០ ដុងក្នុងមួយគីឡូក្រាម (ឆ្នាំ ២០២១ តម្លៃប្រមាណតែ ៨.០០០ ដុងក្នុងមួយគីឡូក្រាម)។ រដូវផ្លែឈើឆ្នាំនេះ មិនចំពោះតែសាវម៉ាវ មង្ឃុតក៏ផ្ដល់ទិន្នផលខ្ពស់បង្គួរ ដោយឡែកសាវម៉ាវរបស់គ្រួសារសម្រេចបាន ២,២ តោនក្នុងផ្ទៃចម្ការ ១.០០០ ម៉ែត្រក្រឡា (កើនជាង ៦០% បើប្រៀបនឹងឆ្នាំ ២០២១)។ ក្រោយពេលទូទាត់ប្រាក់ចំណាយរួចរាល់ គ្រួសារនៅចំណេញ ១៧០ លានដុងក្នុងមួយហិកតា។
អ្នកចម្ការប្រមូលផលផ្លែសាវម៉ាវ។ រូបថត៖ ហ៊ឺវហ្វេ
អ្នកចម្ការង្វៀងធីឡាញ់ នៅភូមិអាងហ្វា ឃុំអាងភូតឹងឲ្យដឹងដោយរីករាយថា៖ គ្រួសារគាត់មានចម្ការមង្ឃុតជិត ០១ ហិកតា រដូវប្រមូលផលឆ្នាំនេះទិន្នផលសម្រេចប្រមាណ ០៦ តោន ក្នុងមួយហិកតា បច្ចុប្បន្នតម្លៃលក់ក៏លំនឹងគឺ រក្សានៅពី ៤០.០០០ ដល់ ៤៥.០០០ ដុងក្នុងមួយគីឡូក្រាម ទិន្នផលឆ្នាំនេះខ្ពស់ជាងទ្វេដងបើប្រៀបនឹងឆ្នាំ ២០២១ ហើយតម្លៃក៏ខ្ពស់ជាងពី ៨.០០០ ដល់ ១២.០០០ ដុងក្នុងមួយគីឡូក្រាម។
តាមប្រសាសន៍លោកផាមវ៉ាំងខា អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្រុកកូវកែ៖ ឆ្នាំ ២០២២ សេដ្ឋកិច្ចចម្ការរបស់ស្រុកពិនិត្យរួមសុទ្ធសឹងសម្រេច និងសម្រេចលើសកម្រិតផែនការ។ ក្នុងនោះ តម្លៃបណ្ដាមុខទំនិញផ្លែឈើមាននិន្នាការកើនឡើង និងលំនឹងបានយូរអង្វែង។ ប្រព័ន្ធបណ្ដាលូធារាសាស្រ្តបានពង្រីកប្រសិទ្ធភាពក្នុងការរាំងស្កាត់ទឹកប្រៃ រក្សាទឹកសាប។ ក្នុងនោះ ចំពោះបរិមាណផលក្រូចពោធិ៍សាត់កើនជាង ១៥០%។ មូលដ្ឋានជាច្រើនបានពង្រីកទូលាយចម្ការក្រូចរាប់សិបហិកតា ដូចជាឃុំថាញ់ភូ (៩០០ ហិកតា) ថុងហ្វា (១.១០០ ហិកតា) តាមង៉ាយ (៤៥០ ហិកតា)។ តម្លៃក្រូចលំនឹងពី ២០.០០០ ដល់ ២២.០០០ ដុងក្នុងមួយគីឡូក្រាម៕
ប្រែសម្រួល៖ ថាច់ហ្វាង