តាមដំណឹងពីថ្នាក់ដឹកនាំសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិត្រាវិញ គិតតាំងពីដើមខែឧសភា ឆ្នាំ ២០២២ មកទល់ពេលនេះ អាស្រ័យភ្លៀងធំ បណ្តាលឲ្យទឹកជន់លិចដោយអន្លើ បណ្ដាលឲ្យស្រូវរដូវដើមឆ្នាំខូចខាតជាង ៣០០/២៥.៨៥៩ ហិកតា។ ក្នុងនោះស្រុកចូវថាញ់ ១៦៥ ហិកតា អត្រាខូចខាតជាង ៧០% ចំនួន ៩៥ ហិកតា ប្រមូលផ្តុំនៅឃុំថាញ់ម៉ី និងដាឡុក។ ស្រុកថ្កូវខូចខាត ១៤២ ហិកតា អត្រាខូចខាតពី ២០-៣០%។
ក្រៅពីនោះ អាស្រ័យជះឥទ្ធិពលរបស់អាកាសធាតុ (ភ្លៀងច្រើន ជាតិសំណើមខ្ពស់។ល។) បង្កលក្ខណៈងាយស្រួលឲ្យដង្កូវ ជំងឺបំផ្លាញមួយចំនួនរីកចម្រើន ជាពិសេសបំផ្លាញបន្លែបង្ការ។ ផ្ដើមពីនោះ មានដំណាំជាង ៨០ ហិកតាត្រូវជ្រាបជំងឺ ដង្កូវបំផ្លាញដូចជាដង្កូវសូត្របំផ្លាញបន្លែបង្ការ ស្ពៃ (មាន ៤៥ ហិកតា កម្រិតដង្កូវពី ១០-២០ ក្បាលក្នុងមួយម៉ែត្រក្រឡា)។ ក្រាលើដើមម្ទេស (១០ ហិកតា អត្រា ១០-១៥%) ជំងឺស្អុយរលួយលើដើមខ្ទឹម សាលាដ ជំងឺងាប់ដើមលើម្ទេស និងដង្កូវ ជំងឺផ្សេងមួយចំនួនដូចជា៖ ចៃលើត្រសក់ ឃ្លោក ត្រឡាច ជំងឺឆ្នូតស្លឹក ងាប់ដើមលើម្រះ ម្ទេស។ល៕
កសិករឆ្លូកស្រូវ។ រូបថត៖ រតនា-តឹងង៉ុក