ដើម្បីប្រិតសំចៃអគ្គិសនី នៅតាមដងផ្លូវភ្លឺប្រឡាយបេតុងអណ្តែតភូមិស្វាយមីង(ឃុំភូកឹង ស្រុកទីវកឹង)បានផ្តុំដាក់ប្រព័ន្ធអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ។ ក្រៅពីនោះ ប្រព័ន្ធបំភ្លឺដោយបន្ទះអគ្គិសនីថាមពលពន្លឺព្រះអាទិត្យនៅទាំងបានប្រើប្រាស់ក្នុងការបញ្ឆោតសត្វល្អិត មមាចឲ្យចូលក្នុងអន្ទាក់ភ្លើងនិងស្ទង់កម្រិតប្រភពទឹកក្នុងស្រែទៀតផង។ល។
ប្រព័ន្ធអគ្គិសនីថាមពលពន្លឺព្រះអាទិត្យនៅភូមិស្វាយមីង។ រូបថត៖ ហ៊ឺវហ្វេ
ប្រឡាយមេមានប្រវែងជាង ១,៧ គីឡូម៉ែត្របានផ្តុំដាក់បង្គោលអំពូលភ្លើង ថាមពលពន្លឺព្រះអាទិត្យចំនួន ៣៦ បង្គោលសម្រាប់បំភ្លឺនៅពេលយប់។ ក្រៅពីនោះ ក្នុងតំបន់ប្រឡាយបេតុងភូមិស្វាយមីង(ជាមួយផ្ទៃដីរួម ១១០ ហិកតា)នៅទាំងមានប្រើបន្ទះអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យសម្រាប់ស្ទង់ទឹកនិងធ្វើជាអន្ទាក់បញ្ចោតសត្វល្អិត មមាចចំនួន ០៤ កន្លែង។
សមមិត្តង្វៀងវ៉ាំងតី ប្រធានសមាគមកសិករឃុំភូកឹងស្រុកទីវកឹងបានឲ្យដឹងថា៖ ការដាក់អំពូលភ្លើងថាមពល ពន្លឺព្រះអាទិត្យជួយមូលដ្ឋានប្រិតសំចៃប្រាក់អគ្គិសនីមួយចំណែកក្នុងការបំភ្លឺផ្លូវជនបទ(ផ្លូវភ្លឺប្រឡាយមេ)។ ពេលឈានចូលរដូវប្រមូលផល អាស្រ័យដោយមានប្រព័ន្ធអំពូលភ្លើងថាមពល ពន្លឺព្រះអាទិត្យ មាមីងកសិករអាចប្រមូលផលនិងដឹកជញ្ជូនស្រូវនៅពេលរាត្រីបាន។
អាចនិយាយបានថា ការទាញយកផលអគ្គិសនីថាមពល ពន្លឺព្រះអាទិត្យ បម្រើក្នុងការផលិតកសិកម្មកំពុងបានមាមីងកសិករ ក្រុមសហការជាច្រើនអនុវត្ត។ គួបផ្សំនឹងការបំភ្លឺ បន្ទះ ថាមពល ពន្លឺព្រះអាទិត្យផ្គត់ផ្គង់ប្រភពអគ្គិសនីប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពអំពីសេដ្ឋកិច្ចក្នុងការតភ្ជាប់បណ្តាឧបករណ៍សម្រាប់ស្ទង់ តាមដានកម្រិតទឹក ជាតិជូរប្រៃ។ល។នៅបណ្តាតំបន់ចិញ្ចឹមជលផលនិងដាំដុះ។
លោកថាច់រ៉ែន នៅភូមិស្វាយមីងឃុំភូកឹងបានឲ្យដឹងថា៖ ការប្រើប្រាស់ថាមពល ពន្លឺព្រះអាតិ្យនឹងរវៀសរវៃជាង ខណៈដែលមិនចាំបាច់អន្ទងខ្សែអគ្គិសនីចេញទៅវាលស្រែ បំផុតគឺនៅតំបន់ប្រឡាយដែលមានទឹកអាចកើតគ្រោះថ្នាក់ដោយចៃដន្យ។
ជាមួយបន្ទះ ថាមពលពន្លឺព្រះអាទិត្យនឹងបានតភ្ជាប់ចូលឧបករណ៍ដាក់នៅក្បាលលូ(កន្លែងបូមទឹកចូលប្រឡាយ)ដើម្បីត្រួតពិនិត្យនិងតាមដានជាតិជូរប្រៃ (២៤/២៤ ម៉ោង)មុនពេលបូមទឹកចូល។ ចំណែកអន្ទាក់បញ្ឆោតសត្វល្អិត មមាច។ល។ មានប្រើអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យដាក់ខាងក្នុង អំពូលភ្លើងនឹងភ្លឺដោយស្វ័យប្រវត្តនៅពេលយប់ អ្នកគ្រប់គ្រងអន្ទាក់គ្មាននៅប្រចាំការដើម្បីបើកបិទកុងតាក់ដូចកាលពីមុនទៀត៕
ប្រែសម្រួល៖ លឺវវ៉ូ