គម្រោងការ “ឧបត្ថម្ភអនុវត្តឧបករណ៍គ្រឿងម៉ាស៊ីនជឿនលឿនក្នុងការផលិតនំក្រៀប” នៅគ្រួសារអាជីវកម្មផាងក្វាងដាង នៅភូមិកោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់។
ផ្តើមពីប្រភពវត្ថុធាតុដើមដែលមានស្រាប់នៅមូលដ្ឋាន (អង្ករ ម្សៅមី អំបិល) គ្រួសារអាជីវកម្ម ផាងក្វាងដាង បង្កបានផលិតផលនំក្រៀបសម្រេចគុណភាពខ្ពស់ និងមានទីផ្សារលក់ចេញយ៉ាងលំនឹងនៅក្នុងនិងក្រៅខេត្តដូចជា៖ ខេត្តវិញឡុង សុកត្រាំង កាម៉ាវ បាកលីវ គៀងយ៉ាង និងដុងថាប។ ផលិតផលបានជ្រើសរើសជាផលិតផលឧស្សាហកម្មជនបទឆ្នើមថ្នាក់ខេត្តឆ្នាំ ២០២០។
ដើម្បីឆ្លើយតបតម្រូវការកាន់តែខ្ពស់របស់ទីផ្សារ គ្រួសារធ្វើអាជីវកម្ម បានមជ្ឈមណ្ឌលឧបត្ថម្ភ វិនិយោគទុន (ម៉ាស៊ីនខ្ចប់នំក្រៀប) ដោយមានទឹកប្រាក់ ៤៨០ លានដុង ក្នុងនោះមជ្ឈមណ្ឌលជំរុញឧស្សាហកម្មមូលដ្ឋានឧបត្ថម្ភ ២៤០ លានដុង ដើម្បីប្រិតសំចៃពេលវេលាបញ្ចូលកញ្ចប់ ជំរុញមាំប្រសិទ្ធភាពការផលិតធ្វើអាជីវកម្ម បង្កើតបានកញ្ចប់ទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ បង្កើតបានជាផលិតផលមានតម្លៃខ្ពស់ ធានាសុវត្ថិភាពគ្រឿងបរិភោគ និងរក្សាទុកផលិតផលបានយូរ៕
ប្រែសម្រួល៖ សុខា
មុខរបរផលិតនំក្រៀប។ រូបថត៖ ម៉ីញ៉ឹង