ការិយាល័យសុខាភិបាលនិងមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងទើបចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (វ៉ាក់សាំង AstraZeneca) ដល់ពលករ ១.១៤៧ នាក់ធ្វើការនៅក្រុមហ៊ុនចំកាតឯកសមាជិក MestMate វៀតណាមមានទីតាំងនៅភូមិព្រែកទុង ឃុំតឹងហ៊ុងនិងអ្នកធ្វើការនៅផ្សារទំនើប Co.opMart ទីវកឹងស្ថិតក្រោមឱវាទក្រុមហ៊ុនចំកាតពាណិជ្ជសេវាកម្មសៃហ្គង។
គ្រូពេទ្យចាក់វ៉ាក់សាំងឲ្យប្រជាជន។ រូបថត៖ តូវៀង
តាមគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកទីវកឹង គិតមកដល់ពេលនេះ ស្រុកទីវកឹងចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ០៨ លើកជូនមនុស្ស ៥.៣១២ នាក់ស្ថិតក្នុងបណ្ដាមុខសញ្ញាបានអាទិភាពតាមសេចក្ដីសម្រេចចិត្ដលេខ ២១ របស់រដ្ឋាភិបាលនិង ពលករធ្វើការនៅបណ្ដាក្រុមហ៊ុន អាជីវកម្មលើភូមិសាស្រ្ដស្រុក។ ក្នុងនោះ ម្ជុលទី ១ បានចាក់ជូនមនុស្ស ៤.៧០៦ នាក់ ម្ជុលទី ២ បានចាក់ជូនមនុស្ស ៦០៦ នាក់៕
តូវៀង-លឺវវូ