កាលពីថ្ងៃទី ២៨ ខែឧសភា ស្ថិតនៅនឹងឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ នាយកដ្ឋានកសាងចលនាការពារមាតុភូមិ (ក្រសួងនគរបាល) និងនគរបាលខេត្តត្រាវិញចាត់តាំងសន្និបាតផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅមូលដ្ឋានឆ្នាំ ២០២៤។
នគរបាលខេត្តត្រាវិញជូនលិខិតសរសើរដល់បណ្តាសមូហភាព បុគ្គល។
វរសេនីយ៍ឯក ហ្វិញវ៉ាំងទិន នាយករងនគរបាលខេត្តធ្វើជាអធិបតី។ អញ្ជើញចូលរួមមានវរសេនីយ៍ឯកង្វៀងផុងទីន អនុប្រធាននាយកដ្ឋានកសាងចលនាការពារសន្តិសុខមាតុភូមិរួមជាមួយនឹងបណ្តាមេបញ្ជាការនៃបណ្តាអង្គភាពជំនាញរបស់នាយកដ្ឋានកសាងចលនាការពារសន្តិសុខមាតុភូមិ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង (ក្រសួងនគរបាល) តំណាងនគរបាលបណ្តាអង្គភាពជំនាញនគរបាលខេត្ត គណៈកម្មាធិការប្រជាជនស្រុកថ្កូវ ទីវកឹង និងតំណាងអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាព និងប្រជាជនជិត ៥០០ អង្គ -រូប។
ស្ថិតក្នុងសន្និបាតនគរបាលខេត្តបានបញ្ចាំងបទពណ៌នាផ្សព្វផ្សាយជាមួយនឹងបណ្តាខ្លឹមសារកត់សម្គាល់តួនាទីរបស់អ្នកមុខអ្នកការសាសនាក្នុងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់នៅនឹងមូលដ្ឋាន។ ទន្ទឹមនឹងនោះ បណ្តាអង្គភាពជំនាញនគរបាលខេត្តរបាយការណ៍បណ្តាឯកទេសបទស្តីពីការលើកកម្ពស់ចំណេះដឹង ប្រុងប្រយ័ត្នចំពោះបណ្តាឧបាយកលមួលបង្កាច់ផ្សព្វផ្សាយ កលល្បិចប្រតិដ្ឋញុះញង់ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិរបស់បណ្តាអានុភាពជាអមិត្ត បណ្តាវិធីសាស្ត្រ ឧបាយកលធ្វើសកម្មភាពរបស់ឧក្រឹដ្ឋជនបោកបញ្ជោតប្រវ័ញ្ចនៅលើលំហបណ្តាញ និងបណ្តាវិធានការបង្ការទប់ស្កាត់ លើកកម្ពស់ចំណេះដឹងរបស់មហាជនប្រជាជនក្នុងការបង្ការប្រឆាំងឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម គ្រឿងញៀន ផលប៉ះពាល់របស់គ្រឿងញៀន និងរបៀបបង្ការ។
ដើម្បីជំរុញទឹកចិត្តស្ងើចសរសើរដល់បណ្តាសមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយចលនាប្រជាជនចូលរួមក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅលើភូមិសាស្ត្រខេត្ត នាយកដ្ឋានកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ (ក្រសួងនគរបាល) និងនាយកនគរបាលខេត្តត្រាវិញបានសម្រេចចិត្តស្ងើចសរសើរដល់សមូហភាព ០៤ កន្លែង និងបុគ្គល ០៦ រូបដែលមានស្នាដៃឆ្នើម។
ក្នុងឱកាសនេះដែរ សមមិត្តអនុប្រធាននាយកដ្ឋានកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ និងសមមិត្តនាយករងនគរបាលខេត្តបានជូនអំណោយ ១៥ ចំណែកដល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនៅបណ្តាឃុំតឹបស៊ើង តឹងស៊ើង លឺវង៉ីបអាញ់ អាងក្វាងហ៊ឺវ ស្រុកថ្កូវ និងឃុំតឹងហ៊ុង ហ៊ុងហ្វា តឹងហ្វា ស្រុកទីវកឹង។ មានយោបល់សន្និដ្ឋានសន្និបាត វរសេនីយ៍ឯក ង្វៀងផុងទីន អនុប្រធាននាយកដ្ឋានកសាងចលនាការពារសន្តិសុខមាតុភូមិ(ក្រសួងនគរបាល)បានកត់សម្គាល់ វាយតម្លៃខ្ពស់ការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន បណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជនរបស់ខេត្តត្រាវិញជាមួយការងារ កសាងចលនាការពារសន្តិសុខមាតុភូមិ។ ទន្ទឹមនឹងនោះសំណូមពរនគរបាលខេត្តត្រាវិញគប្បីបន្តធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តម៉ឺងម៉ាត់គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋស្តីពីការងារជនជាតិ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកសាងចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ។ សេចក្តីណែនាំលេខ ១២៤/២០២១ /TT-BCA ចុះថ្ងៃទី ២៨/១២/២០២១ របស់ក្រសួងនគរបាលកំណត់អំពីតំបន់អាសយជន ឃុំ សង្កាត់ ទីប្រជុំជន ស្ថាប័ន អាជីវកម្ម មូលដ្ឋានអប់រំសម្រេចសម្បទា “សុវត្ថិភាពអំពីសន្តិសុខ សណ្តាប់ធ្នាប់” សេចក្តីណែនាំលេខ ២២/HD-V០៥-P២ ចុះថ្ងៃទី ១៨/១១/២០២២ ស្តីពីកសាង ពង្រីកទូលាយទម្រង់ គំរូជឿនលឿនក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ កងកម្លាំងនគរបាលបង្កើនការសហការជាមួយនឹងយោធា រណសិរ្សមាតុភូមិ និងបណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជនទៅក្នុងការងារកសាងពង្រីកទូលាយទម្រង់ គំរូជឿនលឿនក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ ជាពិសេសគឺបណ្តាកម្មវិធី ផែនការអន្តរផ្នែកដែលបានចុះហត្ថលេខាស្តីពីការងារធានាសន្តិសុខ សណ្តាប់ធ្នាប់។ ជំរុញទឹកចិត្ត ស្ងើចសរសើរទាន់ពេលដល់បណ្តាសមូហភាព បុគ្គលឆ្នើម បណ្តាទម្រង់ល្អពូកែ របៀបធ្វើច្នៃប្រតិដ្ឋដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិនៅលើភូមិសាស្រ្តខេត្តត្រាវិញ៕
ប្រែសម្រួល៖ រតនា