កាលពីថ្ងៃទី ២១ ខែកុម្ភៈ ក្រុមប្រតិភូការងាររបស់អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ អាស្រ័យដោយវរសេនីយ៍ឯកង្វៀងជីលិញ សេនាធិការរងយោធភូមិភាគលេខ ៩ ធ្វើជាប្រធានបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារត្រៀមលក្ខណៈហ្វឹកហាត់ប្រយុទ្ធឆ្នាំ ២០២២ នៅនឹងគណៈបញ្ជាការដ្ឋានយោធាខេត្ត។
ត្រួតពិនិត្យការប្រតិបត្តិការងារហ្វឹកហាត់ និងសម្ភារត្រៀមលក្ខណៈហ្វឹកហាត់។
បន្ទាប់ពីជ្រួតជ្រាបគោលដៅ សំណូមពរ និងខ្លឹមសារត្រួតពិនិត្យ។ ក្រុមប្រតិភូការងារដំណើរការត្រួតពិនិត្យជាក់ស្តែងនៅនឹងបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទ និងកងវរសេនាធំថ្មើរ ជើងលេខ ៩២៦ អំពីការងារធ្វើសេនាធិការហ្វឹកហាត់ជំនាញការ កសាងរបៀបរៀបរយ គ្រប់គ្រងក្រឹត្យវិន័យ ការងារធានាហ្វឹកហាត់ ការងារចាត់តាំងកងកម្លាំង ការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារធានាភ័ស្តុភារសម្រាប់ការងារហ្វឹកហាត់ និងការងារធានាបច្ចេកទេសសម្រាប់ការហ្វឹកហាត់។ ស្ថិតនៅនឹងកងវរសេនាធំថ្មើរជើងលេខ ៩២៦ ក្រុមប្រតិភូការងារបានត្រួតពិនិត្យជាក់ស្តែងចំពោះកម្មាភិបាលដោយឆ្លងតាមគម្រោងកម្មវិធីនៅនឹងមូលដ្ឋាន បំពាក់បំប៉នថ្នាក់ក្រោមមុនពេលហ្វឹកហាត់ ប្រតិបត្តិការហ្វឹកហាត់ទីមួយអំពីបច្ចេកទេសប្រយុទ្ធកងទ័ពថ្មើរជើង យុទ្ធសាស្ត្រទ័ពកាំភ្លើងធំ ត្រួតពិនិត្យជាក់ស្តែងគម្រោងកម្មវិធីហ្វឹកហាត់ ទីលានហ្វឹកហាត់ សម្ភារហ្វឹកហាត់។ល។
បញ្ចប់ការត្រួតពិនិត្យក្រុមប្រតិភូការងារវាយតម្លៃខ្ពស់ការងារត្រៀមលក្ខណៈចេញទ័ពហ្វឹកហាត់របស់គណៈបញ្ជាការដ្ឋានយោធាខេត្តឆ្នាំ ២០២២ ៕
ហ៊ីវហ៊ីប-រតនា