តាមតួលេខស្ថិតិមិនទាន់គ្រប់គ្រាន់ក្នុង ឆ្នាំ ២០២០ កន្លង កើតមានគ្រោះថ្នាក់អគ្គិសនី ០២ ករណី បណ្ដាលឲ្យមនុស្ស ០២ នាក់ស្លាប់ អាស្រ័យដោយប្រជាជនធ្វេសប្រហែស ខ្វះការយល់ដឹង ក្នុងការអនុវត្តតាមបណ្ដាសេចក្ដីកំណត់អំពីសុវត្ថិភាពអគ្គិសនី។ ករណីទី ១ គឺលោកមាសាខុម (អាយុ ៥១ ឆ្នាំ) នៅភូមិដើមស្វាយ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ អាស្រ័យមានការភន្តច្រឡំខ្សែពីក្រោយនាឡិកា អគ្គិសនីរបស់គ្រួសារលោកមា ថាច់ហើប ត្រូវដាច់ជាខ្សែនាឡិកាអគ្គិសនីរបស់គាត់ ម៉្លោះហើយ គាត់បិទនាឡិការបស់ខ្លួនដើម្បីជួសជុល។
ណែនាំរបៀបប្រើអគ្គិសនីបានសុវត្ថិភាព។ រូបថត៖ ហ្វីហ្វាង
ពេលគាត់ប៉ះចូលខ្សែអគ្គិសនីត្រង់កន្លែងដាច់នោះ ក៏ត្រូវអគ្គិសនីឆក់ស្លាប់។ ករណីទី ២ គឺ បងង្វៀងមិញថាយ (អាយុ ២៥ ឆ្នាំ) នៅភូមិចុង-ង ឃុំហ៊ឺវទឺ ស្រុកទីវកឹង អនុវត្តការផ្គុំដាក់និងតុបតែងខ្លោងទ្វារស្រុកទីវកឹងខណៈដែលកំពុងឈររានដែកកម្ពស់ពីមុខដី ០៦ ម៉ែត្រហើយបងថាយ អូសបន្ទះញូមក្រហោងក្នុង (៥០ មីលីម៉ែត្រx១០០ មីលីម៉ែត្រ) ឡើងដាក់លើរានហើយបន្ទះញូមនោះបំពានទៅលើរបៀងខ្សែអគ្គិសនី បណ្ដាលឲ្យអគ្គិសនី ឆាប់កើតគ្រោះថ្នាក់ដល់អាយុជីវិត។ តាមភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញ ករណីគ្រោះថ្នាក់ទាំង ០២ សុទ្ធ សឹងអាស្រ័យដោយការធ្វេសប្រហែសឬខ្វះការយល់ដឹងក្នុងការអនុវត្តតាមបណ្ដាសេចក្ដីកំណត់អំពីសុវត្ថិភាពអគ្គិសនី បណ្ដលឲ្យបំពានដល់ចម្ងាយសុវត្ថិភាពរបៀងបណ្ដាញអគ្គិសនីថាមពលខ្ពស់។
ក្នុងរយៈពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ជំរុញមាំបណ្ដាវិធានការដើម្បីធានារបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីថាមពល ខ្ពស់។ សហការជាមួយមន្ទីរឧស្សាហកម្មហ្វឹកហាត់ការងារការពារ របៀងសុវត្ថិភាពបណ្ដាញអគ្គិសនី និងអនុវត្តលក្ខឋានលេខ ៤ ស្ដីពីអគ្គិសនីជនបទលើភូមិសាស្រ្ដខេត្តត្រាវិញ ចំនួន ០៩ លើកដោលមានមនុស្ស ៩៦០ លើកនាក់ចូលរួម និងចែកខិត្តប័ណ្ណផ្សព្វ ផ្សាយ ៩៦០ សន្លឹក សរុបថវិកា ៥៤,៧ លានដុង ត្រួតពិនិត្យសុវត្ថិភាពអគ្គិសនីលើភូមិសាស្រ្ដ ២០ ឃុំជនបទថ្មីលើកកម្ពស់ (២០ លើក) សំដៅរកឃើញទាន់ពេលបណ្ដាចំណុចខ្សោយបណ្ដាញអគ្គិសនី បណ្ដាករណីបំពានរបៀងសុវត្ថិភាព បណ្ដាអគ្គិសនីថាមពលខ្ពស់ដើម្បីមានផែនការជម្នះ កែប្រែជួសជុលទាន់ពេលសំដៅធានាសំណូមពរបច្ចេកទេសសុវត្ថិភាព បណ្ដាអគ្គីសនី ផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព ផ្គត់ផ្គង់អគ្គិសនីសម្រាប់បម្រើការពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្ត។
ក្រៅពីនោះសហការជាមួយអង្គការមហាជនទាំង ០៥ ផ្សព្វផ្សាយអំពីសុវត្ថិភាពអគ្គិសនី ដូចជា៖ សហការជាមួយសម្ព័ន្ធពលករចាត់តាំងផ្សព្វផ្សាយ អំពីរបៀបប្រើសុវត្ថិភាពអគ្គិសនីប្រិតសំចៃ មានប្រសិទ្ធភាពជូនកម្មករនៃបណ្ដាអាជីវកម្ម ០៤ លើកដោយមានចំនួនកម្មករ ៦៤០ លើកនាក់ចូល រួមនិងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ១.២៨០ សន្លឹក ។ ផ្សព្វផ្សាយអំពីរបៀបប្រើអគ្គិសនីសុវត្ថិភាពនិងការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីបាន ១៦ លើកនៅ បណ្ដាឃុំ ទីប្រជុំជនលើភូមិសាស្រ្ដខេត្ត ដោយមានមនុស្ស ១.៣២៧ លើកនាក់ចូលរួម ចែកខិត្តប័ណ្ណផ្សព្វផ្សាយ ២.៦៥៤ សន្លឹក សរុប ថវិកា ៥៨,២ លានដុង។
ក្រោយពេលផ្សព្វផ្សាយម្ដងៗសុទ្ធសឹងមានសហការជាមួយកាសែត វិទ្យុ-ទូរទស្សន៍ត្រាវិញ សរសេរអត្ថបទ បង្វិលរូបផ្សាយ លើរលកធាតុអាកាសស្ថានីយសំដៅផ្សព្វផ្សាយស៊ីជម្រៅដល់ប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងខេត្ត សំដៅបង្កើនការយល់ដឹងអំពីសេចក្ដីកំណត់របស់ច្បាប់ស្ដីពីការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីថាមពលខ្ពស់។ ផ្ដើមពីនោះ ប្រជាជនម្នាក់ៗភ្ញាក់រលឹក ក្នុងការប្រតិបត្តិបណ្ដាសេចក្ដីកំណត់របស់ច្បាប់ ស្ដីពីការពាររបៀងសុវត្ថិភាពបណ្ដាញអគ្គិសនី ចំនួនករណីបំពានគ្មានកើតឡើងទៀត។
អាចសឲ្យឃើញថា ក្នុងរយៈពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញ មានការខិតខំយ៉ាងច្រើនក្នុងការងារផ្សព្វផ្សាយ បង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការធានារបៀងសុវត្ថិភាពបណ្ដាញអគ្គិសនី ទន្ទឹមនឹងនោះ បង្កើនការងារ ត្រួតពិនិត្យ សហ ការជាមួយបណ្ដាស្ថាប័នសមត្ថកិច្ច រដ្ឋអំណាចមូលដ្ឋានវិនិច្ឆ័យទាន់ពេលបណ្ដាករណីបំពាន។ ថ្វីត្បិតដូច្នោះក្ដី ដើម្បីដោះស្រាយស្រឡះ បណ្ដាករណីបំពានរបៀងសុវត្ថិភាពបណ្ដាញអគ្គិសនីលើភូមិសាស្រ្ដខេត្តនោះ ត្រូវការកិច្ចសហការយ៉ាងសកម្មរបស់បណ្ដាថ្នាក់ បណ្ដាផ្នែក បំផុតគឺរដ្ឋអំណាចមូលដ្ឋាន បណ្ដាអង្គការចាត់តាំង បុគ្គលដែលពាក់ព័ន្ធ៕
ហ្វីហ្វាង-ថាច់ហ្វាង