ចាប់ពីដើមឆ្នាំ ២០២១ ស្រុកបានផ្សព្វផ្សាយ បំផុសចលនាកសាងជនបទថ្មី និងភ្ជាប់ជាមួយបណ្តាចលនារបស់សមាគម អង្គការមហាជនដោយរូបភាពជាច្រើន។ ជាលទ្ធផលពិនិត្យឡើងវិញរួចទទួលស្គាល់គ្រួសារសម្រេច 0៨ ខ្លឹមសារគ្រួសារវប្បធម៌‑ជនបទថ្មីបាន ៩២,៣៥% មាន ៨១/៩០ ភូមិបានពិនិត្យជូនកិត្តិនាមភូមិវប្បធម៌‑ជនបទថ្មី សម្រេចអត្រា ៩០ %។ មាន ០៨/ ១៣ ឃុំជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មី លើកកម្ពស់ ០២ (ម៉ីឡុងបាក់ និងម៉ីឡុងណាម) ស្រុកសម្រេច ០៦ លក្ខឋានស្រុកជនបទថ្មី។ បណ្តាលក្ខឋានដែលមិនទាន់សម្រេចបានគឺ ០៣ ដូចជា៖ លក្ខឋានទី ០១ (ឡើងគ្រោងផែនការ) លក្ខឋានទី ០៥ (សុខាភិបាល‑វប្បធម៌‑អប់រំ) និងលក្ខឋានទី ០៧ (បរិស្ថាន)។
ដងផ្លូវរឹងមាំក្នុងតំបន់ជនរួមជាតិខ្មែររួមចំណែកកសាងលក្ខឋានអំពីគមនាគមន៍។
បន្តពង្រឹង និងបង្កើនកម្រិតបណ្តាឃុំជនបទថ្មីដែលបានទទួលស្គាល់ ខិតខំកសាងសម្រេចលក្ខឋានដែលបានទទួលស្គាល់ឃុំជនបទថ្មី ០៣ បន្ថែមទៀត ០២ ឃុំជនបទថ្មីលើកកម្ពស់និង ០២ ឃុំជនបទថ្មីខ្នាតគំរូ បណ្តាឃុំក្រៅពីនោះសម្រេចទាបបំផុតពី ១៦‑១៧ លក្ខឋាន។
លេខាគណៈកម្មាធិការបក្សស្រុក លោកស្រី ត្រឹងធីគីមជុង ប្រធានគណៈចង្អុលការកម្មវិធីគោលដៅជាតិ និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ស្រុកកូវង៉ាងវាយតម្លៃ៖ ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ រីករាលដាលស្មុគស្មាញភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គមក្នុងបណ្តាខែដើមឆ្នាំទោះបីត្រូវប្រឈមមុខជាមួយការលំបាកសាកល្បងច្រើនក៏ដោយ ប៉ុន្តែគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនរួមជាមួយបណ្តាការិយាល័យ គណៈ ផ្នែកស្រុក និងបណ្តាឃុំ ទីប្រជុំជនអនុវត្តប្តូរផ្តាច់បណ្តាដំណោះស្រាយពង្រីកសេដ្ឋកិច្ច‑សង្គម។ ហេតុនោះ វិស័យជាច្រើនមានល្បឿនរីកចម្រើនបង្គួរ បណ្តាលក្ខឋានកសាងស្រុកជនបទថ្មីក៏មានភាពវិវឌ្ឍន៍ល្អ។ ក្រៅពីការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ស្រុកបន្តប្រមូលផ្តុំអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញសមស្របជាមួយការប្រែប្រួលអាកាសធាតុ បង្វែរផ្ទៃដីមួយចំនួនដែលមិនសូវមានប្រសិទ្ធភាពទៅដាំស្មៅ ចិញ្ចឹមជលផល។ ចង្អុលការតាមដានស្ថានភាពចុះពូជស្រូវ ដំណាំ រក្សា និងបើកទូលាយបណ្តាទម្រង់ផ្ទៃស្រះចិញ្ចឹមបង្គាទឹកប្រៃ បង្កងជើងស ក្តាមសមុទ្រមានប្រសិទ្ធភាព បង្កើនការពិនិត្យអង្កេត តាមដានអាសន្នរោគលើពូជដំណាំ សត្វចិញ្ចឹម។ ចាត់តាំងឡើងវិញក្រុមកប៉ាល់នេសាទឆ្ងាយច្រាំងដោយថាមពលខ្ពស់ និងបណ្តារូបភាពផលិតលើសមុទ្រ តាមទម្រង់សហការចងសម្ព័ន្ធរវាងការទាញយកផល‑ផ្គត់ផ្គង់សេវាកម្មព័ស្តុភារ និងប្រមូលទិញនៅលើសមុទ្រ។ ចង្អុលការអនុវត្តសម្រេចបណ្តាសំណង់ធារាសាស្រ្តវាលស្រែបម្រើឱ្យការផលិតក្នុងឆ្នាំ ២០២១។ សំណង់មួយចំនួន ដែលជាប់ទាក់ទងដល់បណ្តាលក្ខឋានដែលមិនទាន់សម្រេច ដើម្បីជួយស្រុកកសាងសម្រេច និងបានទទួលស្គាល់ស្រុកជនបទថ្មីយ៉ាងយឺត បំផុតនៅចុងឆ្នាំ ២០២២៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ