បណ្តាលក្ខឋានដែលឃុំហ្វាអឹង ស្រុកកូវកែ កំពុងផ្តុំកម្លាំងអនុវត្តឲ្យសម្រេចក្នុងឆ្នាំ ២០២១ រួមមាន៖ លក្ខឋានទី ៤ (អគ្គិសនី) លក្ខឋាន ទី១១(គ្រួសារក្រីក្រ) និងលក្ខឋានទី ១៨ (ប្រព័ន្ធនយោបាយនិងការប្រសព្វជាមួយច្បាប់)។
បច្ចុប្បន្ន ក្នុងទូទាំងឃុំមានដំណាក់បន្ទាបថាមពលអគ្គិសនី ៣១ កន្លែង បរិមាណអគ្គិសនី ៩៥៧,៥ KW។ ខ្សែផ្លូវ ០៣ ផា មានប្រវែង ១០ គីឡូម៉ែត្រ ០១ ផា ប្រវែង ១៣ គីឡូម៉ែត្រ ខ្សែថាមពលមធ្យមប្រវែង ២៤,៩៧ គីឡូម៉ែត្រ ខ្សែថាមពលទាប ២៦,៤៧ គីឡូម៉ែត្រ។ ចំនួនគ្រួសារប្រើប្រាស់អគ្គិសនីជាប្រចាំ សុវត្ថិភាពពីប្រភពអគ្គិសនីមានប្រមាណ ២.៧៤៨/២.៨០៣ គ្រួ សម្រេចអត្រា ៩៨,០៣%។ នៅ ៥៥ គ្រួសារ (ភូមិចុងផ្នោរ ៩គ្រួ បឹងធំ ១៣គ្រួ សម្បួរ ៨គ្រួ កណ្តាល ៩គ្រួ និងសំណឹង ១៦គ្រួ) អាស្រ័យផ្ទះនៅរាត់រាយ ឆ្ងាយពីកន្លែងប្រមូលផ្តុំអាសយជន ម៉្លោះហើយត្រូវប្រើប្រាស់អគ្គិសនីបន្តកន្ទុយ។ ដើម្បីអនុវត្តសម្រេចបានលក្ខឋានស្ដីពីអគ្គិសនី មូលដ្ឋានបានដាក់ចេញគោលដៅខិតខំបំផុសចលនាបណ្តាគ្រួសារឱ្យអន្ទងអគ្គិសនីតាមវិធីសាស្រ្តសងរំលស់ ដើម្បីសម្រេចអត្រាគ្រួសារប្រើប្រាស់អគ្គិសនី ១០០% តាមផែនការ។
ដងផ្លូវបេតុងជាច្រើនលើភូមិសាស្រ្តឃុំហ្វាអឹងកាន់តែបានវិនិយោគកសាងស្រស់ស្អាត។
ឆ្លងតាមរយៈការផ្ទៀងផ្ទាត់ឆ្នាំ ២០២១ ក្នុងទូទាំងឃុំមានគ្រួសារក្រីក្រចំនួន ៣៤ គ្រួ ក្នុងនោះមាន ១៣ គ្រួស្ថិតក្នុងមុខសញ្ញាគោលនយោបាយគាំពារសង្គម។ ដើម្បីអនុវត្តសម្រេចលក្ខឋានគ្រួសារក្រីក្រ មូលដ្ឋានបង្កើនជំរុញមាំការពង្រីកសេដ្ឋកិច្ច ជំរុញបង្កើតបណ្តាសហករណ៍ ក្រុមសហការ កសិដ្ឋានទាក់ទាញបណ្តាអាជីវកម្មវិនិយោគទៅក្នុងមុខរបរបានចាត់ទុកជាមុខរបរដែលមានលក្ខណៈពិសេសរបស់មូលដ្ឋាន បំផុតគឺវិនិយោគបណ្តាកូន ពូជដំណាំមានគុណភាព និងមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ កៀរគរបណ្តាប្រភពកម្លាំងកសាងទម្រង់ពង្រីកការផលិតសមស្របលើមូលដ្ឋាន ពង្រីកសក្តានុភាព កម្លាំងមានព្រៀប និងកម្លាំងប្រជែងរបស់មុខទំនិញ។ យកចិត្តទុកដាក់ដល់ការចងសម្ព័ន្ធរវាងប្រជាជនជាមួយអាជីវកម្មក្នុងដំណាក់កាលផលិត អនុវត្តវិទ្យាសាស្រ្ត-បច្ចេកវិទ្យាជឿនលឿនដើម្បីលើកកម្ពស់ទិន្នផល គុណភាព និងប្រសិទ្ធភាពផលិត។ ជំរុញមាំការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ អនុវត្តការគួបផ្សំកម្មវិធីគោលដៅជាតិ បន្ថយភាពក្រីក្រស្ថិរភាពដើម្បីសម្រេចលក្ខឋានអំពីប្រាក់ចំណូល។ល។
អនុវត្តលក្ខឋានប្រព័ន្ធនយោបាយ និងប្រសព្វជាមួយច្បាប់៖ គណៈកម្មាធិការបក្សចង្អុលការអនុវត្តល្អសារណែនាំលេខ ០៧/២០១៧/TT-BTP ចុះថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៧ របស់ក្រសួងយុត្តិធម៌ សេចក្តីសម្រេចចិត្តលេខ ១៤៧៦/QĐ-UBND ចុះថ្ងៃទី ៤ សីហា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការកសាងឃុំ សង្កាត់ ទីប្រជុំជនសម្រេចសម្បទាប្រសព្វជាមួយច្បាប់។ អនុវត្តល្អបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ចង្អុលការបិទប្រកាសចំហឯកសារបទដ្ឋានច្បាប់ អនុវត្តល្អការងារសម្របសម្រួលនៅមូលដ្ឋាន មិនបណ្តោយឱ្យកើតមានស្ថានភាពលិខិតស្នាម នៅជាប់គាំងផ្ទុយពីច្បាប់បានកំណត់។ល។ ចង្អុលការឲ្យផ្នែកជំនាញសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជន សាខាបក្ស គណៈកម្មការប្រជាជនបណ្តាភូមិកសាង លើកកម្ពស់បណ្តារូបភាពផ្សព្វផ្សាយអប់រំច្បាប់ក្នុងសហគមន៍សំដៅជួយឱ្យប្រជាជនជួបប្រសព្វបានទាន់ពេល និងយល់ជ្រួតជ្រាបអំពីច្បាប់បានល្អប្រសើរជាង។
លោកង្វៀងថាញ់ខៀក លេខាបក្សឃុំហ្វាអឹង ប្រធានគណៈចង្អុលការកសាងឃុំជនបទថ្មីលើកកម្ពស់បានឱ្យដឹងថា៖ គោលដៅខិតខំរបស់ឃុំគឺកសាងសម្រេចឃុំជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២៣។ សម្រេចបានគោលដៅនោះ ឃុំហ្វាអឹងមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមព្រមៗគ្នា ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច រចនាសម្ព័ន្ធផលិតកសិកម្មតាមទិសដៅមុខទំនិញប្រមូលផ្តុំ មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ភ្ជាប់ការពង្រីកកសិកម្ម ឧស្សាហសិប្បកម្ម សេវាកម្មជាមួយដំណោះស្រាយច្រកចេញ។ បរិស្ថានជីវចម្រុះបានយកចិត្តទុកដាក់ការពារ ពង្រីកអត្តសញ្ញាណវប្បធម៌ ជនជាតិ សន្តិសុខ នយោបាយបានរក្សាខ្ជាប់ ជីវភាព សម្ភារ ស្មារតីរបស់ប្រជាជនកាន់តែបានលើកកម្ពស់។
កសាងជនបទថ្មី និងជនបទថ្មីលើកកម្ពស់គឺសំដៅនាំមកផលប្រយោជន៍សម្រាប់ប្រជាជន ម៉្លោះហើយប្រជាជនកាន់តែយល់ដឹងដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានកសាងឃុំហ្វាអឹងឱ្យកាន់តែស្រស់បំព្រងជាងទៀត។ មុននោះនៅឆ្នាំ ២០១៨ ឃុំហ្វាអឹងបំផុសចលនាទូទាំងប្រជាជនអនុវត្តសម្រេចនិងបានទទួលស្គាល់ជាឃុំជនបទថ្មី។ មូលដ្ឋានបន្តបំផុសចលនាអនុវត្តបណ្តាលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ មកទល់ពេលនេះសម្រេចបាន ១៤/២០ លក្ខឋាន។ ឆ្នាំ ២០២១ ឃុំនឹងកៀរគរបណ្តាប្រភពកម្លាំងខិតខំអនុវត្តសម្រេចបន្ថែម ០៣ លក្ខឋានខាងលើ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ