កាលពីថ្ងៃទី ១១ តុលា ស្រុកទីវកឹងចាត់តាំងពិធីទទួលបណ្ណទទួលស្គាល់ទីប្រជុំជនទីកឹងបើកទូលាយសម្រេចសម្បទាទីក្រុបប្រភេទ ៤។
សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមបានទទួលបណ្ណសរសើររបស់
គណៈកម្មាធិការប្រជាជនខេត្ត។ រូបថត៖ថាញ់ក្វាង
អញ្ជើញចូលរួមមានសមមិត្តត្រឹងធីឡាងអាញ់ នាយិការងនៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុងរបស់ក្រសួងស្ថាបនា សមមិត្ត ង៉ូជីកឿង អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត ង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តអតីតថ្នាកដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម ខេត្ត ស្រុក អ្នក ម្តាយវៀតណាមវិរភាព អ្នកមានប្រជាប្រិយ ភាព សាសនា គ្រួសារប្រជាជនរបស់ទីប្រជុំជន ទីវកឹង ឃុំភូកឹង ហុីវទឺ តឹងហ្វា តឹងហ៊ុង។
បន្ទាប់ពីបានជ្រួតជ្រាបស្មារតីបណ្តាសេច ក្តីសម្រេចចិត្តរបស់មជ្ឈិមរបស់ខេត្ត និងបណ្តា គម្រោងប្លង់ផែនការកសាង ពង្រីកទីក្រុងទីវកឹងសម្រេចទីក្រុងប្រភេទ ៤ នាឆ្នាំ ២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ បក្ខភាគ ស្រុកទីវកឹងបានប្រមូលផ្តុំកម្លាំងដឹកនាំចង្អុល ការអនុវត្តបណ្តាបែបបទវិនិយោគ និងកសាង បណ្តាភាគកម្រិកផែនការទីក្រុងត្រឹមត្រូវតាម សេចក្តីកំណាត់។ យោងលើមូលដ្ឋាននោះ ទីប្រជុំជនទីវកឹងបើកទូលាយរួមមានទូទាំងទីប្រជុំជនទីវកឹង និងមួយចំណែករបស់បណ្តា ឃុំភូកឹង ហុីវទឺ តឹងហ្វា តឹងហ៊ុងដោយមាន ផ្ទៃដីជាង ៤.១៩៦ ហិកតា ជាមួយនឹងចំនួន មនុស្សរាយប្រមាណ ៥០.០០០ នាក់។
ក្នុងដំណាក់កាលផ្សព្វផ្សាយអនុវត្តបណ្តា សម្បទាទីក្រុងប្រភេទ ៤ ស្រុកទីវកឹងបានកេណ្ឌប្រមូលបណ្តាប្រភពវិនិយោគបានជាង ៦០៨ ពាន់លានដុង ក្នុងនោះមជ្ឈិមវិនិយោគ ២៦ ពាន់លានដុង ថវិកាខេត្តជាង ១៨១ ពាន់លានដុង ថវិកាស្រុក ២៨៧ ពាន់លានដុង អង្គការចាត់តាំង បុគ្គលរួមវិភាគទានជាង ៥៩ ពាន់លានដុង និងទុនបដិភាគប្រមាណ ៥៦ ពាន់លានដុង។ ស្រុកបានអាទិភាពវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការ សុខុមាលភាពប្រជាជន។ គិតមកដល់ពេលនេះ អត្រាផ្ទះរឹងមាំ ពាក់កណ្តាលរឹងមាំសម្រេច ៨៩,១៩% មានមន្ទីរពហុព្យាបាលពេទ្យតំ បន់ មានចំណុះគ្រែអ្នកជំងឺ ២០០ គ្រែ និង ឃុំនីមួយៗសុទ្ធតែមានតំណាក់សុខាភិបាល ០១។ មានពន្លកកុមារ ០១ មតេយ្យសាលា ០១ បឋមសិក្សា ០៥ អនុវិទ្យាល័យ ០១ វិទ្យាល័យ ០១ និងមជ្ឈមណ្ឌលអប់រំប្រចាំ ០១។ មាន ០៣ សំណង់វប្បធម៌ ០១ ហើយឃុំនីមួយៗសុទ្ធតែមានអាគារវប្បធម៌ ០១ មានកំណាត់ផ្លូវជាតិ ៦០ និងកំណាត់ផ្លូវជាតិ ៥៤ ឆ្លងកាត់ មានកំណាត់ផ្លូវកៅស៊ូជនបទ ១៤ ខ្សែ ១០០% កំណាត់ផ្លូវសំខាន់ៗ និង ៧២% កំណាត់ផ្លូវច្រកមានប្រព័ន្ធចាំង ពន្លឺ។ អត្រាវិនិច្ឆ័យជាតិកាកសំណល់សម្រេច ៩០%។ គិតដល់ចុងឆ្នាំ ២០១៩ ប្រភពចំណូលជាមធ្យមលើមនុស្សម្នាក់សម្រេចបាន ៤៩,៥ លានដុង។ អត្រាគ្រួសារក្រីក្របន្ថយចុះនៅ ២,១៧%។ យោងលើមូលដ្ឋានផ្ទៀងផ្ទាត់រវាងសភាវបច្ចុប្បន្ននេះដែលមានស្រាបនោះ យោងតាមបណ្តាសេចក្តីកំណត់របស់សេចក្តីសម្រេចចិត្តលេខ ១២១០ របស់គណៈ អចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី ១៣ ស្តីពីការ បែងប្រភេទទីក្រុងនោះ គឺទីប្រជុំជនទីវកឹងបើកទូលាយសម្រេចបាន ៥/៥ សម្បទា និងបានក្រសួងស្ថាបនាទទួលស្គាល់សម្រេច សម្បទាទីក្រុងប្រភេទ ៤។
ស្ថិតនៅនឹងពិធីប្រកាសសេចក្តីសម្រេចចិត្តនេះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានជូនបណ្ណសរសើរដល់សមូហភាព ០៣ កន្លែង និងបុគ្គល ០៦ រូប។ សមមិត្តប្រធាន គណៈកម្មាធិការប្រជាជនស្រុក បានជូនលិខិតសរសើរដល់សមូហភាព ១០ កន្លែង និងបុគ្គល ២២ រូបដែលមានស្នាដៃឆ្នើម ក្នុងដំណាក់កាលកសាងទីប្រជុំជនទីវកឹង បើកទូលាយសម្រេចសម្បទាទី ក្រុងប្រភេទ ៤ ៕
ថាញ់ក្វាង-រតនា