កន្លងហើយ សមមិត្តង្វៀងវ៉ាំងភឿង សមាជិកគណៈកម្មាធិការបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក រួមជាមួយថ្នាក់ដឹកនាំ កម្មាភិបាលជំនាញរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ដំណាក់ការពាររុក្ខជាតិ សហគ្រាសជលសាស្រ្ដកសិកម្មស្រុក បានអញ្ជើញទៅពិនិត្យអង្កេតវាលស្រែមួយចំនួនរបស់បណ្តាឃុំនៅលើភូមិសាស្រ្តស្រុក។
ថ្នាក់ដឹកនាំស្រុកចុះត្រួតពិនិត្យវាលស្រែភូមិកូវត្រែ។ រូបថត៖ ថាញ់ក្វាង
លោកត្រឹងវ៉ាំងក្វឹង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកទីវកឹងបានឲ្យដឹង៖ គិតមកទល់បច្ចុប្បន្ននេះ មាមីងប្រជាកសិករនៅលើភូមិសាស្រ្តស្រុកបានចុះពូជសម្រេចស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ ជាង ១០.៧៧៧ ហិកតា សម្រេច ១០៨,៧% ប្រៀបនឹងផែនការ (តាមផែនការ ៩.៩១៧ ហិកតា)។ បច្ចុប្បន្ន ស្រូវរដូវសម្រកកំពុងស្ថិតក្នុងដំណាក់កាលល្បាច់និងលូតលាស់ល្អ។ ក្នុងរដូវនេះ ភាគច្រើនមាមីងប្រើពូជស្រូវបានបញ្ជាក់ មានគុណភាពខ្ពស់ អាចធន់បាននឹងភាពរាំងស្ងួត ជាតិប្រៃដូចជា៖ OM ១៨, OM ៥៤៥១, OM ៤៩០០។ល។ ពិនិត្យរួមមិនសូវមានដង្កូវក្រាបំផ្លាញហើយកម្រិតជាតិប្រៃក៏ទាប គ្មានជះឥទ្ធិពល ដល់ការផលិតរបស់ប្រជាកសិករឡើយ។
ស្ថិតលើមូលដ្ឋាននោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកទីវកឹវ ដំណើរការពិនិត្យអង្កេតជាក់ស្តែនៅតាមងវាលស្រែដើម្បីត្រួតពិនិត្យស្ថានភាពដង្កូវក្រាបំផ្លាញស្រូវ វាស់កម្រិតប្រៃ កម្រិត PH នៅតំបន់វាលស្រែធំនៃបណ្ដាភូមិ៖ កូវត្រែ ដាយទ្រឿង ឃុំភូកឹង ភូមិឌិញភូតឹង ភូមិទ្រិញភូ ឃុំឡុងថើយ។ ត្រួតពិនិត្យបណ្តាដងប្រឡាយ លូទឹកដើមទងនាំទឹកមកបញ្ចូលស្រែបម្រើដល់ការផលិតកសិកម្ម និងចិញ្ចឹមជលផលរបស់ប្រជាជន។
សមមិត្ត ង្វៀងវ៉ាំងភឿង សំណូមពរឲ្យការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទប្រគល់ការងារឲ្យកម្មាភិបាលជំនាញប្រចាំការ ទន្ទឹមនឹងនោះ សហការជាមួយបណ្តាឃុំ ទីប្រជុំជនចាត់តាំងត្រួតពិនិត្យ ឆាប់រកឃើញជំងឺមួយចំនួនដូចជា៖ ក្រាប្រផេះ ជំងឺឆេះស្លឹក ស្អុយឫស គ្រាប់ស្កក និងខ្យងហោងលឿង កណ្តុរកាត់ ជួយឲ្យមាមីងកសិករផលិតសម្រេចជោគជ័យនៅរដូវសម្រកឆ្នាំ ២០២០-២០២១ នេះតាមផែនការដាក់ចេញ៕
ថាញ់ក្វាង-ថាច់ហៀង