លោកស្រី ថាច់ប៊ុននី ប្រធានសាខាសមាគមកសិករភូមិលេខ ២ ឃុំផុងភូ ស្រុកកូវកែបានឲ្យដឹង៖ ភូមិលេខ ២ មានគ្រួសារប្រជាជនជិត ២០០ គ្រួ ដោយមានមនុស្សរាយប្រមាណ ៨០០ នាក់។ ក្នុងនោះ មានសមាជិកសមាគមកសិករជាង ៥០ នាក់។ ចាប់តាំងពីពេលផ្នែកអគ្គីសនីផ្សព្វផ្សាយ កម្មវិធីសហការជាមួយបណ្ដាផ្នែកអង្គការមហាជនទាំង ០៥ (សមាគមសហព័ន្ធនារី សម្ព័ន្ធពលករ សម្ព័ន្ធយុវជន សមាគមអតីតយុទ្ធជន និងសមាគមកសិករ) អំពីការអនុវត្តផ្សព្វផ្សាយប្រិតសំចៃ អគ្គិសនី និងប្រើប្រាស់អគ្គិសនីសុវត្ថិភាព សាខាសមាគមបានខិតខំចលនាប្រជាជននិយាយរួម សមាជិក សមាគមនិយាយដោយឡែក។ ឆ្លង តាមរយៈនោះ ភូមិលេខ ២ មានគ្រួសារប្រជាជន ១០០% អនុវត្តមានប្រសិទ្ធភាពបណ្ដាវិធានការរបៀបប្រិតសំចៃអគ្គិសនី និងប្រើអគ្គិសនីសុវត្ថិភាព។ មិន ត្រឹមតែមានសមាជិកកសិករជាច្រើន ធ្វើជាគំរូប្រិតសំចៃអគ្គិសនីឲ្យគ្រួសារ ហើយនៅ ទាំងមានសមាជិកជាច្រើនទៀត តែងសកម្មចលនា ផ្សព្វផ្សាយសមាជិកដទៃចូលរួមជ្រោមជ្រែងក្នុង ចលនាប្រិតសំចៃអគ្គិសនី ក្នុងនោះ មានគ្រួសារលោកមាថាច់វណ្ណជាដើម។
ផ្សព្វផ្សាយពីការប្រើប្រាស់ប្រិតសំចៃអគ្គិសនី និងមានសុវត្ថិភាព។ រូបថត៖ ទ្រឿងង្វៀង
សំណេះសំណាលជាមួយយើងខ្ញុំអំពីប្រិតសំ ចៃអគ្គិសនី លោកមាថាច់វណ្ណបានឲ្យដឹងថា៖ បើចង់ផ្សព្វផ្សាយអំពីរបៀបប្រិតសំចៃអគ្គិសនី និងប្រើអគ្គិសនីសុវត្ថិភាពជូនដល់សមាជិកនោះ ដំបូងបង្អស់យើងត្រូវយល់រួចធ្វើមុន។ ឆ្លងតាមរយៈ នោះ បណ្ដាចំណេះដឹងអំពីការប្រិតសំចៃអគ្គិសនី ក្នុងការប្រជុំជីវភាព និងការផលិត។ល។ ពេល ផ្សព្វផ្សាយ ចលនាទើបសមាជិក មហាជនងាយធ្វើតាម។ ផ្ដើមពីការប្រើអគ្គិសនីរបស់គ្រួសារគិត ជាមធ្យម ក្នុងមួយខែពី ២២០.០០០-២៥០.០០០ ដុង បច្ចុប្បន្ននៅតែពី ១៥០.០០០-១៨០.០០០ ដុង។ លទ្ធផលនេះ បានជួយឲ្យខ្ញុំទាក់ទាញបាន ក្នុងពេលដែលខ្ញុំផ្សព្វផ្សាយ ហើយបានអ្នករាល់គ្នាធ្វើតាម។ បច្ចុប្បន្ននេះ ខ្ញុំកំពុងស្វែងយល់ផ្គុំ ដាក់ប្រព័ន្ធអគ្គិសនីទឹកស្រោចស្រពប្រិតសំចៃសម្រាប់ហ្គឹកជិត ១០០ ទងរបស់គ្រួសារ (ផ្ទៃដី ដាំ ជាង ២.០០០ ម៉ែត្រក្រឡា)។ នេះជាទម្រង់ថ្មី បានសមាគមកសិករឃុំផ្សព្វផ្សាយ រួចជ្រើសភូមិ លេខ ២ ដាំវិសោធនកម្ម៕
ប្រែសម្រួល៖ ថាច់ហ្វាង