ឆ្នាំ ២០១៧ សមាគមអតីតយុទ្ធជន ស្រុកថ្កូវបង្កើត “ ក្លឹបការពារបរិស្ថានរបស់ អតីតយុទ្ធជន “ នៅភូមិបេនថេ ឃុំតឹងស៊ើងដោយមានសមាជិក ២៥ នាក់ចូលរួម។ មកទល់ពេលនេះ នៅលើភូមិសាស្រ្តស្រុកមាន” ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “ ចំនួន ១០៧ ក្លឹប នៅ ១៧ ឃុំ ទីប្រជុំជន ដោយមានសមាជិកជាង ២.៥០០ នាក់ចូលរួម។ បណ្តាសមាជិករបស់ “ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន “ តែងធ្វើជាគំរូក្នុងកិច្ចការពារបរិស្ថាននៅជនបទ។
អនុវត្តតាមសារាចរលេខ ១៥-CT/TU ចុះ ថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៦ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញស្តីពី “បង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់កសាងនិងអនាម័យបរិស្ថាននៅបណ្តាទីផ្សារ តំបន់អាសយជនក្នុងការផលិតធ្វើអាជីវកម្ម សេវាកម្ម “ សមាគមអតីតយុទ្ធជនស្រុកថ្កូវបានចង្អុលការឲ្យបណ្តាក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនម្ចាស់ការចលនាប្រជាជនទាំងមូលចូលរួមប្រមូលសំរាមក្នុងតំបន់ប្រជាជនស្នាក់នៅ តាមវាលស្រែ ចូលរួមដាំដើមឈើ។ល។ ជាលទ្ធផល គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមអតីតយុទ្ធជនស្រុក សហការជាមួយ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជននៅលើភូមិសាស្រ្តស្រុក ចេញទ័ពជាង ៣៥០ លើក ទាក់ទាញសមាជិកនិងប្រជាជនជាង ២៥ ពាន់នាក់ចូលរួមធ្វើអនាម័យតាមដងផ្លូវជនបទប្រវែងជាង ២៧.៣០០ គីឡូម៉ែត្រ ប្រមូលសំរាមបានជិត ៣០ ពាន់គីឡូក្រាម និងដាំដើមឈើជាច្រើនប្រភេទតាមសងខាងផ្លូវនៅលើភូមិសាស្រ្តស្រុកបានជាង ២៤.២០០ដើម។
ប្អូនស្រីស៊ើងង៉ុកហ៊ឹង (ទី ១ ខាងឆ្វេង)កំពុងដាំដើមឈើ។
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនភូមិបេនថេចលនាប្រជាជនក្នុងភូមិជាង ២.៥០០ នាក់ ចូលរួមអនាម័យបរិស្ថាន។ ចែកខិត្តប័ណ្ណស្តីពីការពារបរិស្ថានបាន ៤.០០០ សន្លឹក។ ចលនាប្រជាជនជាង ២.០០០ គ្រួចុះឈ្មោះប្តេជ្ញាចិត្តការពារបរិស្ថាន។អនាម័យបរិស្ថានតាមផ្លូវជនបទប្រវែង ១៥ គីឡូម៉ែត្រ។ គាស់កាយលូ ផ្លូវទឹកតាមព្រែកប្រឡាយប្រវែង ៩០០ ម៉ែត្រ។ កាត់តម្រឹមកូនឈើធ្វើជារបងប្រវែង ៥,៣ គីឡូម៉ែត្រ ប្រមូលសំរាមប្រមាណ ០៧ តោន ប្រមូលដប និងកញ្ចប់ថ្នាំការពាររុក្ខជាតិជាដើមបាន ៩៥០ គីឡូក្រាម។
លោកហ្វិញវ៉ាំងត្វង អធិការក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនភូមិបេនថេ ឃុំតឹងស៊ើងមានប្រសាសន៍ថា៖ ទោះបីវ័យចាស់សុខភាពមិនបានមួនមាំក៏ដោយ ប៉ុន្តែក្នុងនាមជាអធិការក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន ខ្ញុំចូលរួមជាមួយបងប្អូនជាសមាជិកសកម្មក្នុងការងារការពារបរិស្ថាន។ ផ្តើមពីនោះ ទម្រង់ ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនបានរួមចំណែកជំរុញឲ្យប្រជាជនបង្កើនការយល់ដឹងនិងមានទង្វើជាក់ស្តែងក្នុងកិច្ចការពារបរិស្ថាន។
ក្នុងនាមជាសមាជិកសម្ព័ន្ធយុវជនសកម្មចូលរួមចលនាការពារបរិស្ថាន អាស្រ័យសមាគមអតីតយុទ្ធជនបំផុសឡើង ប្អូនស៊ើងង៉ុកហ៊ឹង នៅភូមិបេនថេ សំណេះសំណាលថា៖ លោកមាៗអតីតយុទ្ធជន មានអ្នកខ្លះវ័យចាស់ណាស់ហើយ ប៉ុន្តែគាត់នៅតែចូលរួមការពារបរិស្ថាន ដាំដើមឈើ។ល។ ម្ល៉ោះហើយ ក្រៅម៉ោងទៅធ្វើការនៅក្រុមហ៊ុន ប្អូនក៏តែងឆ្លៀតពេលចូលរួមជាមួយសមាជិកក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនដើម្បី សម្អាតបរិស្ថាននៅតំបន់ប្រជាជនស្នាក់នៅចូលរួមផ្សព្វផ្សាយ ចលនាប្រជាជនឲ្យបង្កើនការយល់ដឹងអំពីការពារបរិស្ថាន ការពារសម្បត្តិធម្មជាតិចាត់តាំង ចេញទ័ពអនាម័យបរិស្ថាន ប្រមូលសំរាមជាប្រចាំ ណែនាំប្រជាជនដាក់សំរាមត្រង់ទីកំណត់ ចលនាទូទាំងប្រជាជនកសាងរបៀបរស់នៅវប្បធម៌។ល។
សមាគមអតីតយុទ្ធជនស្រុកថ្កូវ មានសមាជិក ២.៣៩២ នាក់ ក្នុងនោះសមាជិកជនជាតិខ្មែរជិត ៥០% ។ដើម្បីបន្តការចលនាសមាជិកពង្រីកមានប្រសិទ្ធភាពក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន សមាគមបានចង្អុលការឲ្យបណ្តាសមាជិកនៃក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជន ពង្រីកតួនាទីជាកងកម្លាំងស្នូលក្នុងការការពារបរិស្ថាន។ បន្តការចលនាសមាជិកនិងប្រជាជនឲ្យបោសសម្អាតសំរាមរួចប្រមូលទៅដាក់ត្រង់កន្លែង កាប់ឆ្ការព្រៃឈើស៊ុមទ្រុមតាម សងខាងផ្លូវ រក្សាបណ្តាដងផ្លូវ “ខៀវ-ជ្រះ‑ស្អាត សុវត្ថិភាព អារ្យធម៌ “ ។ល។
លោកឡឹមមិញលៀង អនុប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវឲ្យដឹងថា៖ សមាគមអតីតយុទ្ធជនស្រុកបានផ្សព្វផ្សាយ អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដើម្បីការពារបរិស្ថាន។ ក្នុងនោះមានបង្កើតនិងពង្រីកមានប្រសិទ្ធភាពក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធនៅតាមបណ្តាភូមិ អនុសង្កាត់ក្នុងស្រុក។ នេះជាទម្រង់ការពារបរិស្ថានបានបណ្តាសមាជិកពង្រីកមានប្រសិទ្ធភាព រួមចំណែកអនុវត្តល្អសារាចរលេខ ១៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ញ៉ាំងឱ្យទិដ្ឋភាពនិងបរិស្ថាននៅលើភូមិសាស្រ្តស្រុកថ្កូវកាន់តែស្រស់ស្អាត៕
អត្ថបទ‑រូបថត៖ សុជា