កាលពីថ្ងៃទី ០៧ មិថុនា លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១០៨៥/QĐ-UBND ស្តីពីការផ្ដល់សច្ចាប័នគោលការណ៍វិនិយោគគម្រោងការជួសជុល បើកទូលាយផ្លូវជាតិលេខ ៩១៥ នៅលើភូមិសាស្ត្របណ្តាស្រុកកូវកែ ទីវកឹង ថ្កូវ អាស្រ័យដោយគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងបណ្តាសំណង់គមនាគមន៍ធ្វើជាម្ចាស់វិនិយោគ។
សំណង់មានទ្រង់ទ្រាយវិនិយោគ៖ ផ្លូវមានប្រវែងប្រមាណ ៤៩,៧៩៧ គីឡូម៉ែត្រ (ចាប់ពីកន្លែងប្រសព្វជាមួយផ្លូវចូលកាន់លូតឹងយីញ ឃុំអាងភូតឹង ស្រុកកូវកែ ជិតព្រំប្រទល់ខេត្តវិញឡុង ចុងផ្លូវដល់កន្លែងប្រសព្វផ្លូវជាតិលេខ ៥៣ ឃុំដាយអាងស្រុកថ្កូវ។ ក្នុងនោះកំណាត់ទី ១ ពីគីឡូម៉ែត្រទី ០+000 ដល់គីឡូម៉ែត្រទី ២៩+៥៤៨ ផ្លូវស្រុកលេខ ២៧ មានប្រវែង ២៩,៥៤៨ គីឡូម៉ែត្រ។ កំណាត់ទី ២ ពីគីឡូម៉ែត្រទី ២៩+៥៤៨ ផ្លូវស្រុកលេខ ២៧ ដល់គីឡូម៉ែត្រទី ៤៩+៧៩៧ មានប្រវែង ២០,២៤៩ គីឡូម៉ែត្រ បានបត់បែងដាក់បណ្តាលូបង្ហូតទឹកឆ្លងផ្លូវដែលមានស្រាប់មុននោះ ធានាសមស្រប់ជាមួយទទឹងរបស់ផ្លូវ កសាងថ្មីលូបង្ហូតទឹកឆ្លងផ្លូវ បម្រើការផលិតកសិកម្ម និងកសាងប្រព័ន្ធបង្ហូតទឹកតាមដងផ្លូវនៅតំបន់ប្រជាជនរស់នៅច្រើនកុះករ។ កែប្រែផ្លូវឡើងស្ពាន ផ្លូវចូលបណ្តាលូធារាសាស្រ្ត ទន្ទឹមនឹងនោះជួសជុលប្រព័ន្ធមុខស្ពាន។ សរុបប្រាក់ទុនវិនិយោគគម្រោងការជាង ៥៣៩,៥ ពាន់លានដុង រយៈកាល អនុវត្តពីឆ្នាំ ២០២៤-២០២៧៕
ប្រែសម្រួល៖ សុខា