ក្នុងរយៈពេល ០៥ ខែដើមឆ្នាំ ២០២១ ក្រុម ហ៊ុនអគ្គិសនីត្រាវិញសហការជាមួយផ្នែកអង្គការ មហាជននិងបណ្ដាមូលដ្ឋានផ្សព្វផ្សាយអំពីរបៀប ប្រិតសំចៃអគ្គិសនី ប្រើអគ្គិសនីសុវត្ថិភាព ព្រមទាំងសហការជាមួយមន្ទីរឧស្សាហពាណិជ្ជកម្មផ្សព្វផ្សាយម៉ោងផែនដី និងប្រគល់កម្រិតផែនការ ប្រិតសំចៃអគ្គិសនីឲ្យបណ្ដាស្ថាប័ន អង្គភាពរដ្ឋបាល ត្រួតពិនិត្យការអនុវត្តការងារប្រិតសំចៃអគ្គិសនី។ សហការជាមួយកាសែតត្រាវិញនិងស្ថានីយវិទ្យុ-ទូរ ទស្សន៍ត្រាវិញអនុវត្តបណ្ដាបធានបទ បទយកការណ៍បណ្ដាខ្លឹមសារអំពីរបៀបប្រើអគ្គិសនី សុវត្ថិភាព ប្រិតសំចៃនិងមានប្រសិទ្ធភាព។ ទោះបីស្ថិតក្នុងស្ថានភាពប្រែប្រួលនិងជះឥទ្ធិ ពលពីជំងឺកូវីដ-១៩ ទូទាំងទាំងពិភពលោក “ បង្ការ ជំងឺកូវីដ-១៩ បណ្ដើរ ធានាលំនឹងការផលិត ធ្វើ អាជីវកម្មឲ្យមានប្រសិទ្ធភាពបណ្ដើរ” ។ លទ្ធផលអនុវត្តកម្រិតផែនការប្រិតសំចៃអគ្គិសនី ០៥ ខែ កន្លង សម្រេចបាន ១០,២៩ លានគីឡូវ៉ាត សម្រេច ១០៤,៧៩% ផែនការ ០៥ ខែ និងសម្រេច ៤២,៩៨% ផែនការឆ្នាំ (២៣,៩៤ លានគីឡូវ៉ាត) ។ បណ្ដាអគ្គិសនីស្ថិតក្រោមឱវាទទាំងអស់សុទ្ធតែ អនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការក្រុមហ៊ុនប្រគល់ឲ្យ។
បុគ្គលិកណែនាំរបៀបប្រើប្រិតសំចៃអគ្គិសនី និងប្រើអគ្គិសនីមានសុវត្ថិភាព។ រូបថត៖ ហ្វីហ្វាង
បានដឹងថា ក្នុង ០៥ ខែដើមឆ្នាំ ២០២១ បរិមាណ អគ្គិសនីពាណិជ្ជផលប្រើប្រាស់លើភូមិសាស្រ្តខេត្តត្រាវិញ អនុវត្តបាន ៤៤៦,៧៧ លានគីឡូវ៉ាត សម្រេច ៣៩,២% ផែនការឆ្នាំ ២០២១ (១,១៤ ពាន់លានគីឡូវ៉ាត) កើនឡើងខ្ពស់ជាង ០,៥២% ប្រៀបនឹងពេលជាមួយគ្នានៃឆ្នាំ ២០២០៕ ហ្វីហ្វាង-ថាច់ហ្វាង