ជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថតៈ ហ្វីហ្វាង
ក្នុងរយៈពេល ០៣ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា សហជីពក្រុមហ៊ុនអគ្គិសនីត្រាវិញចាត់តាំង បណ្ដាសកម្មភាពទៅសួរសុខទុក្ខនាខួបអនុស្សាវរីយ៍ទិវាអ្នកមានវ័យ ចាស់អន្តជាតិ (ទី ០១ តុលាឆ្នាំ ២០២០)។ លោកដាំងហ្វីហ្វាង អនុប្រធានសហជីពក្រុមហ៊ុន អគ្គិសនីត្រាវិញ បណ្ដាសមមិត្តតំណាងឲ្យគណៈ អចិន្រ្តៃយ៍សហជីពមូលដ្ឋាន គណៈសហជីពនារីបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំ ណោយដល់អ្នកមានវ័យចាស់ ៣៦ នាក់ (៣៤ នាក់ ជាឳពុកម្ដាយរបស់កម្មាភិបាល បុគ្គលិក និយោជិតធ្វើការក្នុងក្រុមហ៊ុនអគ្គិសនីត្រាវិញ) និង អ្នកម្ដាយវៀតណាមវីរភាព ០២ រូបដែល ក្រុមហ៊ុនអគ្គិសនីទទួលទំនុកបម្រុងនៅឃុំហ៊ីបមីដុង (ស្រុកកូវង៉ាង) ឃុំអាងត្រឿង (ស្រុកកាង ឡុង) សរុបទឹកប្រាក់ ៤២,៥ លានដុង។
បណ្ដាឆ្នាំកន្លង សហជីពក្រុមហ៊ុនអគ្គិសនី ត្រាវិញ តែងយកចិត្តទុកដាក់ដល់ជីវភាពសម្ភារៈនិងស្មារតីរបស់ពលករ អ្នកមានវ័យចាស់ អ្នកចូល និវត្តន៍។ ជារៀងរាល់ឆ្នាំ សហជីពតែងចាត់តាំង ចម្រើនជន្មាយុ និងជូនអំណោយមួយចំណែក ដល់អ្នកមានវ័យចាស់មានអាយុ ៩០ មួយចំ ណែកតម្លៃ ០១ លានដុង។
ជារៀងរាល់ឆ្នាំ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងឧបត្ថម្ភ ០១ ពាន់លានដុង សម្រាប់សាងសង់ផ្ទះ ឧបការគុណ ២០ ខ្នង ព្រមទាំងផ្សព្វផ្សាយបណ្ដាសកម្មភាពដូចជា៖ ឧបត្ថម្ភដល់អ្នកក្រីក្រ បង្ការទប់ទល់នឹងគ្រោះធម្មជាតិ និងសកម្មភាពសង្គមនៅមូលដ្ឋាន៕
ហ្វីហ្វាង-ថាច់ហ្វាង