កន្លងហើយ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានចង្អុលការឲ្យបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទក្រុមហ៊ុនបង្កើន ការងារត្រួតពិនិត្យ រំសាយបណ្ដារបៀង សុវត្ថិភាពបណ្ដាញអគ្គិសនី កាប់ឆ្ការវល្លិ៍ ធានាសុវត្ថិភាពបណ្ដាញអគ្គិសនីឲ្យអ្នកប្រើប្រាស់។ ថ្វីត្បិតដូច្នោះក្ដី មូលដ្ឋានមួយចំនួនផ្លូវខ្សែអគ្គិសនីមួយចំនួននៅមានស្ថានភាពវល្លិ៍ព័ទ្ធជុំជិតខ្សែ បង្គោលអគ្គិសនីអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់អគ្គិសនីការប្រជុំជីវភាពរបស់ប្រជាជន។
ជ្រួតជ្រាបដំបូន្មានរបស់អ៊ំហូ “ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិត្រូវតែប្រឡងប្រណាំង” ក្នុងបណ្តាឆ្នាំកន្លង ក្រោម កិច្ចចង្អុលការផ្ទាល់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋាន សមាគមសហពន្ធន៍នារីឃុំឡុងថើយ ស្រុកទីវកឹងបានផ្លាស់ប្តូរវិធីសាស្ត្រថ្មី ច្នៃប្រតិដ្ឋក្នុងចលនាប្រឡងប្រណាំង “នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាង គ្រួសារសុភមង្គល” ភ្ជាប់ជាមួយចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” កសាងគ្រួសារសុភមង្គល” កសាង ជនបទថ្មី បង្កភាពរាលដាលយ៉ាងខ្លាំងក្លា ទាក់ទាញសមាជិកា នារីជាច្រើនលើកនាក់ចូលរួម។
ការដាំដំណាំចំពោះមាមីងកសិករនៅបណ្ដាភូមិជិតឆ្នេរសមុទ្ររបស់ទីផ្សាររួមខេត្តយ្វៀងហាយមិនមែនជារឿងថ្មី។ កសិករស្ទើរតែទាំងអស់ក្តាប់បានតម្រូវការទីផ្សារលេចធ្លោបំផុត នៅបណ្តាឆ្នាំជិតៗនេះ មាមីងកសិករនៅទីរួមខេត្តយ្វៀងហាយ អនុវត្តរបៀបផលិតពង្រាយរដូវ ជ្រើសពូជដំណាំសម្បូរបែប ចៀសវាងបានការលក់ដំណាំសល់នៅទីផ្សារ។ ទន្ទឹមនឹងនោះ ឆ្លៀតយកសក្តានុពលរបស់ភូមិសាស្ត្រ លក្ខណៈប្រភពទុន ដីធ្លីរបស់គ្រួសារដើម្បីផលិត។ ផ្តើមពីនោះ វិស័យដាំដំណាំបាននាំមកលទ្ធផលខ្ពស់ ជំនួយឱ្យកសិករកាត់បន្ថយភាពក្រីក្រចីរភាព។
ក្នុងបណ្ដាឆ្នាំកន្លង ឃុំតឹងហ៊ីប(ស្រុកថ្កូវ)ចលនាទូទាំងប្រព័ន្ធនយោបាយ និងកម្លាំងប្រជាជនចូលរួមអនុវត្តបណ្ដាលក្ខឋានកសាងជនបទថ្មី។ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្តសម្រេចកម្មវិធីគោលដៅជាតិអំពីកសាងជនបទថ្មី រួចកំពុងសម្រេចបណ្ដាសំណុំបែបបទដើម្បីស្នើទៅថ្នាក់លើទទួលស្គាល់។
កាលពីថ្ងៃទី ១២ ខែតុលា ខេត្តត្រាវិញចាត់តាំងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត។ តាមគោលលំនាំ “វ៉ាក់សាំងល្អបំផុតគឺ វ៉ាក់សាំងឆាប់បានចាក់បំផុត” នោះ កាលពីថ្ងៃទី ១៣ ខែតុលា មូលដ្ឋានជាច្រើននៅលើភូមិសាស្រ្តខេត្តបានចេញទ័ពអនុវត្តការចាក់វ៉ាក់សាំង Vero Cell របស់សម្ព័ន្ធ Sinopharm។
តាមដំណឹងពីគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ជំងឺរលាកដុំពកស្បែកបានកើតមានឡើងនៅបណ្ដាឃុំ៖ ង៉ុកបៀង ឡុងហ៊ីប និងតឹងហ៊ីប ដោយមានគោកើតជំងឺ ១១៥ ក្បាលរបស់គ្រួសារចិញ្ចឹម ៥៩ គ្រួ។ បណ្តាលឱ្យគោងាប់ដោយសារជំងឺមិនបង្អង់កើនឡើង។ បច្ចុប្បន្នបណ្តាឃុំលើភូមិសាស្រ្តស្រុកថ្កូវ ប្រញាប់អនុវត្តបណ្តាវិធានការដើម្បីទប់ស្កាត់អាសន្នរោគ។
ឃុំញីទ្រឿង ស្រុកកូវង៉ាងមានគោចំនួន ៤.៦៨៩ ក្បាល។ គិតមកទល់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១ ឃុំញីទ្រឿងកត់សម្គាល់គោចំនួន ២១ ក្បាលរបស់គ្រួសារប្រជាជន ៨ គ្រួលើភូមិសាស្រ្តកើតមានជំងឺរលាកដុំពកស្បែក។ ក្នុងខណៈនោះដែរ បណ្តាមូលដ្ឋានបានចាត់តាំងចាក់វ៉ាក់សាំងឱ្យគោបានជាង ១.៧០០ ក្បាលរបស់បណ្តាគ្រួសារនៅជិតតំបន់ដែល មានបាតុភាពខ្ពស់។
ភូមិត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជនចំនួន ៤២៧ គ្រួ ដោយ មានចំនួនមនុស្សរាយ ១.៤៥៧ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបយកអត្រាជិត ៩៧%។ អនុវត្តចលនាកសាងភូមិវប្បធម៌ ជនបទថ្មីតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ចាប់ពី ដើមឆ្នាំ ២០២១ មកទល់ពេលនេះ ភូមិកសាងបានសំណង់សាធារណៈមួយចំនួន រួមចំណែក ធ្វើឱ្យសម្រស់ជនបទលើភូមិសាស្រ្តភូមិមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។
បច្ចុប្បន្ន ឃុំដូងចូវ ស្រុកយ្វៀងហាយ មានដំណាក់ផ្តល់ទឹក ៧ កន្លែងនៅលើភូមិសាស្រ្ត បណ្តាភូមិធានាការផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារប្រជាជនក្នុងទូទាំងឃុំ ១០០% គ្រួបានប្រើប្រាស់ទឹកស្របអនាម័យ ក្នុងនោះមានជាង ៩០០ គ្រួសារប្រើប្រាស់ទឹកស្អាត សម្រេចអត្រា ៧៦%។
បណ្ដាថ្ងៃកន្លងហើយ ប្រជាជននៅតាមសងខាងផ្លូវជាតិលេខ ៥៣ កំណាត់ពីភូមិដាកឹង ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ទិសទៅកាន់ស្រុកកូវង៉ាង យ្វៀងហាយបានលាតត្រដាងអំពីស្ថានភាពសំរាមពាសពេញបណ្ដាលឲ្យមានធំក្លិន និងបាត់សោភណភាពកខ្វក់បរិស្ថាន។
៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីទីវកឹងប្រិតសំចៃអគ្គិសនីបាន ០១ លានគីឡូវ៉ាត សម្រេច ១០៣,១៣% ប្រៀបនឹងផែនការប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ ប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុង (ការិយាល័យធ្វើការ) បន្ថយបរិមាណអគ្គិសនីប្រើប្រាស់បាន ៤.៤៩៦ គីឡូវ៉ាត។
ក្រោយពេលអនុវត្តការហ៊ុមព័ទ្ធក្នុងរយៈពេល ២១ ថ្ងៃដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ នៅម៉ោង ២០ ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២១ កំណាត់ផ្លូវមានប្រវែង ៩០០ ម៉ែត្រ នៅភូមិហ្វាថាញ់ ឃុំហ៊ុងហ្វា ស្រុកទីវកឹង បានរំសាយចេញពីការហ៊ុមព័ទ្ធ ប្រជាជននៅទីនេះបានរស់នៅប្រកបដោយសេរីឡើងវិញ នេះជាក្តីរីករាយចំពោះប្រជាជន ៦០ នាក់នៅក្នុងតំ បន់។
អនុវត្តតាមស្មារតីសារលិខិតលេខ ២៨៧៩/UBND-KGVX ចុះថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៃបណ្ដាឃុំ ទីប្រជុំជន ក្នុងស្រុករៀបចំនិងយកសាលារៀនធ្វើជាតំបន់ជម្លៀសប្រមូលផ្ដុំ សម្រាប់ប្រជាជនពីក្រៅខេត្តមកស្នាក់នៅលើភូមិសាស្រ្ដ ធានាលក្ខណៈប្រជុំជីវភាពល្អបំផុតសម្រាប់ អ្នកកំពុងអនុវត្តការជម្លៀស។ ទន្ទឹមនឹងនោះ បណ្ដាមូលដ្ឋានក៏មានវិធីសាស្រ្តជាស្រេចសម្រាប់ផ្សព្វផ្សាយ ធានារាល់កិច្ចការអំពីធនធានមនុស្សនិងសម្ភារសម្រាប់បណ្ដាតំបន់ជម្លៀសបម្រុង ដើម្បីផ្សព្វផ្សាយទាន់ពេលនៅខណៈកម្រិតអាសន្នរោគរីករាលដាលខ្លាំង។
មហាអាសន្នរោគជំងឺកូវីដ-១៩ ធ្វើឱ្យជ្រួលច្របល់សកម្មភាពរបស់ជីវភាពសង្គម ក្នុងនោះមានមនុស្សជាច្រើនក៏ត្រូវរងជះឥទ្ធិពលអំពីអ្នកផងរបងជាមួយគ្នាអភ័ព្វត្រូវជ្រាបមេរោគជំងឺ។ នោះគឺជាស្ថានភាពនៅលើបណ្តាមូលដ្ឋានកំពុងអនុវត្តការបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ។ ក្នុងបណ្តាថ្ងៃកន្លងហើយ ប្រជាជននៅក្នុងតំបន់បិទខ្ទប់នៅលើភូមិសាស្ត្រខេត្តត្រាវិញពង្រីកបានប្រពៃណី “ ស្រឡាញ់ស្និទ្ធស្នាលនឹងគ្នា” រួមគ្នាឆ្លងកាត់រោគជំងឺ។
បច្ចុប្បន្ន ទូទាំងខេត្តមានមណ្ឌលហ៊ុមព័ទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ច្រើនកន្លែង ក្នុងនោះ នៅស្រុកថ្កូវមាន ០២ កន្លែង រួមមាន ២២ គ្រួសារ ដោយមានប្រជាជនចំនួន ៧៦ នាក់នៅភូមិផ្សារលើ ឃុំភឿកហ៊ឹង ទាក់ទងដល់ករណីជំងឺ BN38377 និង BN42232។ ក្នុងដំណាក់កាលដែល ត្រូវហ៊ុមព័ទ្ធ រដ្ឋអំណាចមូលដ្ឋានរួមជាមួយផ្នែក មានសមត្ថកិច្ចតែងយកចិត្តទុកដាក់ ឧបត្ថម្ភប្រជាជនស្ងប់ចិត្តក្នុងការប្រជុំជីវភាពប្រតិបត្តិត្រឹមត្រូវ បណ្ដាសេចក្ដីកំណត់ស្ដីពីបង្ការទប់ស្កាត់អាសន្នរោគ។
ទោះបីត្រូវអនុវត្តការហ៊ុមព័ទ្ធ ចត្តាឡីស័ក តាំងពីថ្ងៃទី ០២ កក្កដាឆ្នាំ ២០២១ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែមកដល់បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំលឿងហ្វា ស្រុកចូវថាញ់តែងបានធានាអំពីជីវភាព។ មាមីងតែងប្រតិបត្តិ និងអនុវត្តតាមបណ្ដាសេចក្ដីកំណត់ស្ដីពីការធ្វើចត្តាឡីស័ក មិនធ្វើដំណើរចេញផុតពីភូមិសាស្រ្ត។
បណ្ដាឆ្នាំកន្លង ទន្ទឹមនឹងការងារធានាផ្គត់ផ្គង់អគ្គិសនីលំនឹង បន្តបន្ទាប់ និងអនុវត្តល្អការងារសេវាជូនអតិថិជន ការងារប្រិតសំចៃអគ្គិសនីក៏បានអគ្គិសនីកាងឡុងយកចិត្តទុកដាក់យ៉ាងវិសេសផងដែរ។ អគ្គិសនីកាងឡុងបានផ្សព្វផ្សាយល្អផែនការកម្មវិធីប្រិតសំចៃអគ្គិសនីដែលបានដាក់ចេញរាល់ឆ្នាំ ចលនាប្រិតសំចៃទាក់ទាញអាជីវកម្មជាច្រើន និងគ្រួសាររាប់លានគ្រួចូលរួម ជួយឲ្យអតិថិជនយល់ដឹងអំពីរបៀបប្រើអគ្គិសនីមានប្រសិទ្ធភាព និងប្រិតសំចៃ បង្កើនការយល់ដឹង និងស្មារតីទទួលបន្ទុករបស់ប្រជាជនចំពោះសហគមន៍។
កាលពីថ្ងៃទី ១៥ កក្កដាសមាគមសហព័ន្ធនារីស្រុកថ្កូវចាត់តាំងពិធីជូនអំណោយ ៧០ ចំណែកដល់សមាជិកានៅតាមបណ្តាឃុំ ទីប្រជុំជនមានស្ថានភាពលំបាក សមាជិកាប្រកបរបរលក់រាយសន្លឹកឆ្នោតជាតិអាស្រ័យដោយត្រូវផ្អាកបណ្តោះអាសន្នដើម្បីបង្ការជំងឺតាមស្មារតីសារាចររបស់រដ្ឋាភិបាល។
លោកគាងថាញ់យៀង លេខាសាខាបក្សភូមិប្រាសាទ(បេ) ឃុំង្វៀកហ្វា ស្រុកចូវថាញ់បានឲ្យដឹង៖ ក្នុងដំណាក់កាលឆ្នាំ ២០១៦-២០២០ ផ្តើមពីការឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនឃុំ បណ្តាបក្ខជនក្នុងសាខាបក្សបានបង្កើនការផ្សព្វផ្សាយ ចលនា ម៉្លោះហើយ ភូមិកាត់បន្ថយគ្រួសារក្រីក្រពី ៧៥ គ្រួចុះនៅ ០៨ គ្រួ និងកាត់បន្ថយគ្រួសារជិតក្រពី ៦០ គ្រួចុះនៅ ២៨ គ្រួ។ តាមប្រសាសន៍របស់លោកគាងថាញ់យៀង មូលហេតុបណ្តាលឲ្យគ្រួសារប្រជាជនក្នុងភូមិក្រីក្រអាស្រ័យខ្វះចំណេះដឹង និងបទពិសោធន៍ក្នុងការរកទទួលទាន ខ្វះដើមទុន ខ្វះដីផលិត មានកូនច្រើន និងគ្រួសារមានសមាជិកច្រើន។ ផ្តើមពីនោះ បណ្តាលឲ្យស្ថានភាពគ្រួសារមួយចំនួនក្នុងភូមិ “ស៊ីមុនសងក្រោយ” លំនៅឋានថ្វីត្បិតភ្លៀងមិនស្រក់ក៏ប៉ុន្តែទ្រុឌទ្រោម និងមានគ្រួសារ ០២ គ្រួរស់នៅក្នុងផ្ទះបណ្តោះអាសន្ន មានគ្រួសារ ០៦ គ្រួមានផ្ទះមិនរឹងមាំ។ លក្ខណៈរៀនសូត្ររបស់កុមារក្នុងបណ្តាគ្រួសារនេះនៅអន់ថយ ទម្លាប់ប្រជុំជីវភាព និងការផលិតជាច្រើននៅចាស់គំរិល។ល។ ព្រោះហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ភូមិនៅខ្ពស់បើប្រៀបជាមួយបណ្តាភូមិដទៃក្នុងឃុំ។