ដោយបានផលិតតាមទម្រង់ការសរីរាង្គលើ តំបន់ដីផលិតស្រូវ-ចិញ្ចឹមបង្កងលើដី កោះឡុងហ្វាស្រុកចូវថាញ់បង្កើតបានជាផលិតផលមាន លក្ខណៈពិសេសដោយ ឡែករបស់ពូជស្រូវក្រអូប ST ២៤។ នេះគឺជាពូជស្រូវដែលបានសហករណ៍កសិកម្ម- ពាណិជ្ជកម្ម និងផលិតសេវាកម្មចូវហ៊ឹង មានទីតាំងនៅភូមិបាយយ៉ាង ឃុំហ៊ឹងមីុ ស្រុកចូវ ថាញ់ដាក់ពាក្យទិញពីប្រភពពូជស្រូវបានបញ្ជាក់កម្រិតទី ១ ដើម្បីយកមក ផលិត ក្នុងមួយឆ្នាំ ០១ រដូវ។
កាលពីរាត្រីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅនឹងបាហុនកដ្ឋានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រតិភូការងាររបស់រដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាអាស្រ័យដោយលោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពព្រះរាជា ណាចក្រកម្ពុជា-វៀតណាមធ្វើជាប្រធាន ក្រុមប្រតិភូការងារអញ្ជើញមកសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ។
រាត្រីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៣ នៅវត្តមុនីសិនេហាសុវណ្ណាស្រះកែវ (កោះសោម) ឃុំធ្វឹងហ្វា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចាត់តាំងពិធីប្រកាសលទ្ធផល និងប្រគេន-ជូនលិខិតបញ្ជាក់ដល់បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ លើភូមិសាស្រ្តស្រុក។ ចូលរួមប្រឡងឆ្នាំនេះ មានបេក្ខសិស្សចំនួន ២០៥ អង្គ-រូបដោយមានវិញ្ញាសាប្រឡង ១៣ វិញ្ញាសា។
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិស្រុកក្រុង (ឆ្នាំទី ១ ទី ២ និងទី ៣) ឆ្នាំសិក្ស ២០២១-២០២២ បានចាត់តាំងឡើងក្នុងទូទាំងខេត្ត ក្នុងរយៈកាល ០២ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ០១ មករា ឆ្នាំ ២០២៣។ យើងខ្ញុំបានកំណត់ត្រាការប្រឡងរបស់បេក្ខសិស្សនៅមណ្ឌលប្រឡងមួយចំនួននៅបណ្តា ស្រុកក្រុងក្នុងខេត្ត។
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតបូកសរុបការងារឃោសនា ព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយអំពី កោះ សមុទ្រ បែង និងកប់បង្គោលព្រំដែន គ្រប់គ្រងព្រំដែន ផ្សព្វផ្សាយដោយមាត់ និងសកម្មភាពអ្នករបាយការណ៍ឆ្នាំ ២០២២ ផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៣។ សម មិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានអញ្ជើញចូលរួម និងថ្លែងយោបល់ចង្អុលការ សន្និបាត។
បណ្ដាឆ្នាំកន្លង កម្មាភិបាល បក្ខជន និងប្រជាជនភូមិដង ឃុំញ៉ីឡុង ស្រុកកាងឡុង តែងពង្រីកស្មារតីសាមគ្គី ចូលរួមប្រឡងប្រណាំងកសាងស្រុកជនបទថ្មី។ ភូមិដងជាភូមិមួយក្នុងចំណោមភូមិចំនួន ០៧ ក្នុងស្រុកដែលបានទទួលស្គាល់ ជាភូមិជនបទថ្មីនៅឆ្នាំ ២០២២ កើនតួលេខមកទល់ពេលនេះ ស្រុកកាងឡុងមាន ១០៧ /១១១ ភូមិជនបថ្មី។